អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើមឆ្នាំ​២០២០ ស្របពេល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ហក់ឡើងខ្លាំង

ព្រលានយន្តហោះថ្មីប៉ោយប៉ែតចាប់ផ្តើមឆ្នាំ​២០២០ ស្របពេល​ទីផ្សារ​អចលនទ្រព្យ​កំពុង​ហក់ឡើងខ្លាំង

គម្រោងវិនិយោគថ្មីនៅលើទីតាំងព្រលានយន្តហោះដែលមានស្រាប់នៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានប្រកាសឲ្យដឹងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាថានឹងត្រូវផ្តល់សិទ្ធិវិនិយោគបន្តអោយក្រុមហ៊ុន «Poipet Airport Investment» ដើម្បីសាងសង់ព្រលានយន្តហោះនេះនៅឆ្នាំ២០២០ ហើយគ្រោងនឹងចំណាយពេល៣ទៅ៥ឆ្នាំដើម្បីបញ្ចប់ការសាងសង់។ ដោយគ្របដណ្តប់លើផ្ទៃដីទំហំជាង ១០០​ ហិចតាព្រលានយន្តហោះនេះមានទីតាំងនៅក្នុងសង្កាត់ និមិត្ត ក្រុងប៉ោយប៉ែតដោយគ្រោងនឹងវិនិយោគក្នុងទឹកប្រាក់ប្រមាណ​​ ៥០លានដុល្លារ។

បច្ចុប្បន្នប៉ោយប៉ែតជាមជ្ឈមណ្ឌលសេដ្ឋកិច្ច មជ្ឍមណ្ឌលដឹកជញ្ជូន តំបន់ឧស្សាហកម្ម កាស៊ីណូ និងជាច្រក ព្រំដែនសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសកម្ពុជាជាមួយប្រទេសថៃ។

ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបានត្រូវតភ្ជាប់គ្នា ក្នុងនោះរួមមានការកែលំអផ្លូវនៅក្នុងក្រុង និងផ្លូវតភ្ជាប់ទៅតំបន់ផ្សេងៗ ស្ពាន ផ្លូវរថភ្លើងតភ្ជាប់ទីក្រុងភ្នំពេញ​ និងផ្លូវអាកាសដែលជាគម្រោងថ្មីនេះ។​

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ សេដ្ឋកិច្ចក្នុងតំបន់ប៉ោយប៉ែត មើលឃើញថា​មានភាពមមាញឹកខ្លាំងឡើងក្នុងនោះវិស័យអចលទ្រព្យកំពុងមានសន្ទស្សន៌កំណើនគួរឲ្យកត់សម្គាល់។ នេះគឺមិនទាន់មានវត្តមានព្រលានយន្តហោះនោះទេ។

លោក សាន ស៊ាន ហូ អភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថាបច្ចុប្បន្នអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែតទាំងមូលកំពុងមានភាពប្រែប្រួលខ្លាំង។ លោកបានបន្ថែមថា“ជាក់ស្តែងយើងជួបប្រទះការខ្វះខាតកន្លែងស្នាក់នៅ បន្ទប់ជួល និងអគារជួលជាដើម។

សម្រាប់តម្លៃវិញ លោក ស៊ាន ហ៊ូ បាន​បញ្ជាក់ថាតម្លៃជួលអចលនទ្រព្យបានកើនឡើង បី ឬ ៤ ដង បើធៀបទៅនឹងឆ្នាំ ២០១៧។​ ចំណែកតម្លៃដីក៏បានកើនឡើងខ្លាំងផងដែរ។ តំបន់មួយចំនួននៅតាមផ្លូវជាតិលេខ៥ ពីមុនមានតម្លៃ៤០ទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េបច្ចុប្បន្នមានតម្លៃ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។

តំបន់ខ្លះទៀតធ្លាប់មានតម្លៃត្រឹមតែ៣ទៅ៥ដុល្លារក្នុងមួយម៉ែត្រការ៉េ បច្ចុប្បន្នកើនឡើងដល់២០ទៅ៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ាន ហូ

លោក ស៊ាន ហូ បញ្ជាក់ថា ប៉ោយប៉ែតបានក្លាយជាទិសដៅវិនិយោគថ្មីសម្រាប់វិនិយោគិនបរទេស។ វិនិយោគិនចិន ជប៉ុន និងថៃកំពុងចាប់អារម្មណ៍ខ្លាំងលើតំបន់អភិវឌ្ឍន៍នានានៅប៉ោយប៉ែត។ លោកជឿជាក់ថាវត្តមានព្រលានយន្តហោះថ្មីនេះនឹងជួយជម្រុញអចលនទ្រព្យនៅក្នុងតំបន់នេះឲ្យចម្រើនយ៉ាងខ្លាំងនៅពេលអនាគត។​

លោក ហោ គន្ធា (ហៅRoy) ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន Sokha Residences Group បាននិយាយថាហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាជំរុញលទ្ធភាព និងទំហំវិនិយោគពីដៃគូអន្តរជាតិបានកាន់តែច្រើនហើយជារួមវិស័យអចលនទ្រព្យនឹងបន្តរីកចម្រើនទៅមុន។ តាមរយ​ៈព្រលានយន្តហោះថ្មីនេះ នឹងនាំយកភ្ញៀវទេសចរណ៍ និងវិនិយោគិនធំៗនៅក្នុងវិស័យអចលនទ្រព្យ អោយចូលទៅកាន់តំបន់នេះបានច្រើនថែមទៀត។

លោក Roy បានបញ្ជាក់ថា បច្ចុប្បន្នអចលនទ្រព្យដែលឈានមុខគេ នៅទីក្នុងតំបន់គឺវិស័យដីធ្លី និងមានគម្រោងលំនៅដ្ឋានបែបបុរីមួយចំនួនផងដែរ។ ទោះជាយ៉ាងណាគម្រោងខុនដូមិនទាន់មានច្រើននោះទេ ក្រៅពីគម្រោងខុនដូ Sokha Residences ដែលមានកម្ពស់២១ជាន់​ និងគម្រោងថ្មីពីរផ្សេងទៀត​។​

បើពិនិត្យជារួម គេមើលឃើញថា តំបន់ប៉ោយប៉ែតនឹងក្លាយជាទីតាំងថ្មីមួយទៀតសម្រាប់វិនិយោគិនបរទេសពិសេសអ្នកអភិវឌ្ឍន៍ចិនខណៈទំនោរនៃការវិនិយោគនៅតំបន់នេះជុំវិញវិស័យអចលនទ្រព្យគឺស្រដៀងគ្នាទៅនឹងក្រុងព្រះសីហនុ។ ទោះយ៉ាងណាបច្ចុប្បន្នវិនិយោគិនទូទៅនៅតែអាចស្វែងរកឱកាសវិនិយោគល្អបំផុត៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031