អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > លោក​បណ្ឌិត គឹម ហ៊ាង៖ អ្នក​គួរ​មាន​ ៥​ចំណុច​នេះ​បើ​ចង់​ជោគ​ជ័យ​ក្នុង​វិស័យ​ដីធ្លី

លោក​បណ្ឌិត គឹម ហ៊ាង៖ អ្នក​គួរ​មាន​ ៥​ចំណុច​នេះ​បើ​ចង់​ជោគ​ជ័យ​ក្នុង​វិស័យ​ដីធ្លី

លោក​បណ្ឌិត​ គឹម ហ៊ាង ​ម្ចាស់​ក្រុមហ៊ុន  KHMER REAL ESTATE បាន​លើក​ឡើង​ថា​ ៖«ភាគរយ​ជោគ​ជ័យ​ នៅ​ក្នុង​វិស័យ​ដី​ធ្លី​គឺ​ក្នុង​ចំណោម​មនុស្ស​១០០​នាក់​ មាន៩៧​ទៅ​៩៨​ភាគរយ​គឺ​គ្មាន​លុយ​នោះ​ទេ ក្នុង​នោះ​មាន​មួយ​ទៅ​ពីរ​នាក់​អាច​រកបាន​ត្រឹម​តែ​មួយ​រស់ៗ ហើយ​មានតែ​​ម្នាក់​ប៉ុណ្ណោះ​អាច​ក្លាយ​ជា​អ្នក​មាន​តែ​ម្ដង។ ដូច្នេះ​តើ​កត្តា​អ្វី​ខ្លះ​ទើប​អ្នក​ខ្លះ​អាច​ក្លាយ​ជា​អ្នក​មាន​ក្នុង​វិស័យ​នេះ ហើយ​អ្នក​ខ្លះ​បែរ​ជា​មិន​អាច?»។ នេះ​ជា​ការ​ចោទសួរ​ដោយ​លោក បណ្ឌិត គឹមហ៊ាង​ ផ្អែក​តាម​បទ​ពិសោធន៍​ដ៏​ជោគជាំ​ក្នុង​វិស័យ​នេះ។ 

ខាង​ក្រោម​នេះ ​គឺ​ជា​ការ​ចែក​រំលែកនូវ​ចំណុច​ពិសេស​ទាំង​ ៥ពីលោក​បណ្ឌិត​ គឹម ហ៊ាង​៖

ទី១​ បុគ្គល​ត្រូវ​មាន​ចំណេះ​ដឹង​ទូទៅ៖ មាន​ន័យ​ថា​ បុគ្គល​នោះ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​មាន​ចំណេះ​ដឹង​ត្រឹម​ថ្នាក់​មហាវិទ្យាល័យ​ដែរ ដោយ​ក្នុង​នោះ​អ្នក​ត្រូវ​យល់​ដឹង​ផ្នែក​ភូមិសាស្រ្ត យល់​ដឹង​អំពី​សេដ្ឋកិច្ច យល់​ដឹង​អំពី​និន្នាការ​នយោបាយ យល់​ដឹង​អំពីការ​អភិវឌ្ឍ​ទីក្រុង យល់​អំពី​អត្តចរឹត​របស់​មនុស្ស ចេះ​ភាសា​បរទេស ទាំង​នេះ​សុទ្ធ​តែ​ជា​ចំណេះ​ដឹង​ទូទៅ​ដែល​អ្នក​ត្រូវ​មាន។

ទី​២ ​​ត្រូវ​មាន​ចំណេះ​ដឹង​ដី​ធ្លី ឬ​ចំណេះ​ដឹង​ជំនាញ៖ គឺ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​ចេះ​វាយ​តម្លៃ​ដីធ្លី ចេះ​ទិញ​ដីធ្លី ព្រម​ទាំង​ត្រូវ​ចេះ​គិត​គូរ​ដល់​អ្នក​ដទៃ ពោល​គឺ​ចាំ​បាច់​ត្រូវ​តែ​មាន​ជំនាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់​នៅ​ក្នុង​វិស័យ​នេះ។

ទី៣ ត្រូវ​មាន​ទំនាក់​ទំនង​ស្គាល់​មនុស្ស​ទូទៅ៖ ឧទាហរណ៍​ថា​អ្នក​លក់​របស់​ដែល​មាន​តម្លៃ​១លាន​ដុល្លា តែ​បើ​សិន​ជា​អ្នក​មិន​ស្គាល់​អ្នក​ធំ​ មិន​ស្គាល់​អ្នក​ដែល​មាន​លុយ​ផង​តើ​អ្នក​លក់​ធ្វើ​ម៉េច​នឹង​ដាច់​ ដូច្នេះ​អ្នក​ចាំបាច់​ត្រូវ​តែ​មាន​ទំនាក់​ទំនង​នៅ​ក្នុង​សង្គម​ឲ្យ​បាន​ទូលំទូលាយ​មិន​ថា​អ្នក​ធំ​ អ្នក​តូច ឬ​អ្នក​មាន​អ្នក​ក្រ​នោះ​ឡើយ។

ទី៤ លោក​បណ្ឌិត​បាន​លើក​ឡើង​ថា អាជីវកម្ម​ប្រភេទ​នេះ​ប្រៀប​ដូច​ជា​ការ​ដាំ​ដើម​ត្នោតដូច្នោះ​ដែរ មាន​ន័យ​ថា ​មិន​មែន​យើង​រកស៊ី​ភ្លាម​បាន​លុយ​ភ្លាម​នោះ​ទេ លោក​បន្ត​ថា​សម្រាប់​លោក​ លោក​បាន​ចំណាយ​ពេល​រហូត​ដល់​១២​ឆ្នាំ​ក្នុង​ការ​វិនិយោគ​ ដោយ​ឡែក​សម្រាប់​មនុស្ស​មួយ​ចំនួន​វិញ​ទើប​តែ​ចាប់​ផ្ដើម​បាន​រយៈ ​១ឆ្នាំ​ហើយ​ចង់​ក្លាយ​ជា​អ្នក​មាន​គឺ​ពិត​ជា​មិន​អាច​នោះទេ ដូច្នេះ​អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​មាន​ចិត្ត​អំណត់​ក្នុង​ការ​រង់ចាំ។

ទី៥ មាន​ទេពកោសល្យ​៖ “មនុស្ស​មួយ​ចំនួន​រកស៊ី​អ្វី​ក៏​ខាត​ដែរ​ ប៉ុន្តែ​មក​រកស៊ី​ក្នុង​វិស័យ​នេះ​បែរជា​ចំណេញ ខ្ញុំ​លក់​បាន​ច្រើន​មិន​មែន​ខ្ញុំ​ពូកែ​នោះ​ទេ បុគ្គលិក​របស់​ខ្ញុំ​ខ្លះ​គាត់​និយាយ​ថា​មេ​មិន​សូវ​ពូកែ​ទេ​តែ​ហេតុ​អី​មេ​អាច​លក់​បាន​ច្រើន​ ខ្ញុំ​ថា​មក​ពី​មាន​ដុង(ទេពកោសល្យ)​ ទោះ​បី​ជា​ប្អូន​ចេះ​ច្រើន​ជាង​ខ្ញុំ​មែន​ប៉ុន្តែ​បើ​ប្អូន​គ្មាន​ដុង​ខាង​លក់​ទេ​ប្អូន​លក់​យ៉ាងម៉េច​នឹង​ដាច់” នេះ​ជា​ការ​លើក​ឡើង​របស់​លោក​បណ្ឌឹត គឹម ហ៊ាង៕

អត្ថបទ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មូលហេតុ​៥​យ៉ាង​ ដែល​បុគ្គលិក​ទ្រាំ​​លែង​បាន​​ ហើយ​សម្រេច​​​លាឈប់​ពី​ក្រុមហ៊ុន​​

សញ្ញា ​៦​យ៉ាង​ ​ដែល​បញ្ជាក់​ថា ​​បុរស​ម្នាក់​នោះ​នឹង​មិន​អាច​ឈប់​ស្រលាញ់​អ្នក​ជា​ដាច់​ខាត

កុំ​ព្យាយាម​ជាមួយ​​​មនុស្ស​៤​ប្រភេទ​នេះ ​​ ​​ព្រោះ​អ្នក​មិន​ងាយ​នឹង​បង្កើត​ទំនាក់ទំនង​ល្អ​បាន​ដោយ​ងាយ​ឡើយ​!​

សៀវភៅ​ ​៦​ក្បាល​​នេះ​​​អាច​ផ្លាស់​ប្ដូរ​គំនិត​របស់​​អ្នក​​​ ដើម្បី​​ឱ្យ​​អាជីវកម្ម​​ទៅ​មុខ​ជា​​និច្ច​

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ ឆ្នាំ ២០១៨-២០១៩

រួសរាន់ឡើងចូលរួមពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ដើម្បីទទួលបានការទិញផ្ទះដែលមានតម្លៃពិសេស

ក្តៅៗ Huawei អេ 7​ អាចកុម្ម៉ងទុកមុន  តម្លៃត្រឹម $189 កាដូខប់ៗ​​ សមត្ថភាពខ្លាំងសាហាវ!

សំណាងផ្ទួនៗ ជាមួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

អានអត្ថបទតាមខែ

January 2019
M T W T F S S
« Dec    
 123456
78910111213
14151617181920
21222324252627
28293031