អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > គម្រោង​​របស់​ក្រុមហ៊ុន​ Oxley នៅ​ភ្នំពេញ​លក់​បាន​ជាង​ ៥០%​

គម្រោង​​របស់​ក្រុមហ៊ុន​ Oxley នៅ​ភ្នំពេញ​លក់​បាន​ជាង​ ៥០%​

ប្រ​ភព៖​​ The Peak Oxley Cambodia

ក្រុមហ៊ុន​ចុះ​បញ្ជី​របស់​​សិង្ហបុរី​ Oxley Holding ​បាន​លក់​គម្រោង​​លំនៅឋាន​​​​ប្រមាណ​ ៥០%​នៃ​គម្រោង​​សរុប​ប្រមាណ​ ៥០៧​ឯកតា​នៅ​ Tower 1 ​នៅ​​ទីក្រុង​ភ្នំពេញ​ក្នុង​ដំណាក់​កាល​ទី​មួយ​​នៃ​គម្រោង​ The Peak។

​គម្រោង​  The Peak ​ត្រូវ​បាន​បើក​សម្ពោធ​ជា​លើក​​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ​កាល​ពី​​ទី​១៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៥​ និង​​​បើក​សម្ពោធ​នៅ​សិង្ហបុរី​​កាល​ពី​​ថ្ងៃ​ទី​១៧​ ខែ​តុលា​ ឆ្នាំ​២០១៥។ ​គម្រោង​អភិវឌ្ឍ​របស់​​ក្រុមហ៊ុន​ខាង​លើ​មាន​​ពីរ​​ Tower ​គិត​ជា​សរុប​​ មាន​​ប្រមាណ​ ​១០១៤​ ឯកតា។  គម្រោង​នេះ គឺ​ស្ថិត​នៅ​ចំកណ្ដាល​ទីក្រុង​ភ្នំពេញ​ បែរ​មុខ​ទៅទន្លេ​មេគង្គ​ ពោល​គឺ​ស្ថិត​នៅជិត​នៅ​​ផ្សារ​ AEON Mall និង Naga World។

​តាម​​ផែនការ​ គម្រោង​នៃ​ការ​សាងសង់​​នឹង​ចាប់​ផ្ដើម​​នៅ​ដើម​ឆ្នាំ​២០១៦​​ និង​បាន​បញ្ចប់​នៅ​ឆ្នាំ​២០២០។ ​ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ទៀត​ថា​ ​​គម្រោង​ The Peak ​គឺ​ត្រូវ​បាន​​ ធានា​រ៉ាប់រង​ ថ្លៃ​ជួល​បង្វិល​មកវិញ​ក្នុង​អត្រា​ 12% ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​​ដោយ​ផ្អែក​ទៅ​តាម​លក្ខខណ្ឌ​ដែល​បាន​កំណត់៕​

ដោយ៖ ​រតនៈ​វិភូ​
​​​

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

វិធី ៤យ៉ាងដើម្បីធ្វើការងារឱ្យកាន់តែឆ្លាតជាងមុន មិន​មែន​កាន់តែលំបាកជាងមុន (Work Smarter, Not Harder)

អត្ថបទពាណិជ្ជកម្ម​

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

គេទំព័រលក់ទំនិញ Original 100% ថ្មី១ ចាប់ផ្ដើមដំណើរការនៅកម្ពុជាហើយ

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930