អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ពី​ជន​ពិការ​មាន​ដើម​ទុន​ត្រឹម​៥០០​ដុល្លារ​វិនិយោគ​រហូត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​អចលនទ្រព្យ​រាប់​ម៉ឺន​ដុល្លារ

ពី​ជន​ពិការ​មាន​ដើម​ទុន​ត្រឹម​៥០០​ដុល្លារ​វិនិយោគ​រហូត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​អចលនទ្រព្យ​រាប់​ម៉ឺន​ដុល្លារ

ការ​ផ្លាស់ប្តូរ​ខ្លួនឯង​ពី​បុគ្គល​សាមញ្ញ​ធម្មតា​ម្នាក់​ឲ្យ​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ឬ​លេច​ធ្លោ​រនៅ​ក្នុង​វិស័យ​ណា​មួយ​គឺ​ពិត​ជា​មិនមែន​ជា​រឿង​ងាយ​ស្រួល​នោះ​ឡើយ តួយ៉ាង​លោក គង់ វិចិត្រា ជា​បុគ្គល​ម្នាក់​ដែល​មាន​ពិការភាព​ ធ្លាប់​ត្រូវ​បាន​អ្នក​ដទៃ​មាក់​ងាយ​និង​រើស​អើង​រូប​លោក​យ៉ាង​ខ្លាំង។ ប៉ុន្តែ​បន្តិច​ម្ដងៗ លោក​បាន​ផ្លាស់​ប្តូរ​ខ្លួន​ឯង​ តាម​រយៈ​វិស័យ​អចលនទ្រព្យ​ ដោយ​ចាប់​ផ្ដើម​ត្រឹម​ដើម​ទុន​៥០០​ដុល្លារ​ និង​បាន​វិនិយោគ​រហូត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​អចលនទ្រព្យ​រាប់​ម៉ឺន​ដុល្លារក្នុងពេលបច្ចុប្បន្ន។

លោក​ គង់ វិចិត្រា បច្ចុប្បន្ន​ជា​ ស្ថាបនិក​ក្រុមហ៊ុន V-training and Consultant និង​ស្ថាប័ន​បណ្តុះ​បណ្តាល Asia Leading Academy បាន​លើក​ឡើង​ថា បើ​ចង់​ក្លាយ​ជា​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ណា​គឺ​ចាំបាច់​ត្រូវ​តែ​ប្រឡូក​នៅ​ក្នុង​វិស័យ​នោះ​ ជា​ពិសេស​វិស័យ​អចលនទ្រព្យ​មុន​នឹង​ប្រឡូក​ពេញ​ទំហឹង​ត្រូវ​រៀន​សូត្រ និង​ចូល​ប្រឡូក​ខ្លះៗ​សិន។ លោក​បន្ត​ថា ដូច​ជា​ករណី​លោក​ផ្ទាល់​ ដំបូង​ក៏​ធ្លាប់​ទិញ​ខុស​ទិញ​ត្រូវ​ដែរ ពោល​គឺ​មិន​ចេះ​វិភាគ​អ្វី​ទេ គឺ​ទិញ​លក់ៗ​រហូត​ដល់​ពេល​មួយ​លោក​ចេះ​វិនិយោគ​គម្រោង​ដីឡូតិ៍​មួយ​ក្នុង​តម្លៃ​៥០០​ដុល្លារ​និង​បាន​ចំណញ​ខ្ទង់​ពាន់​ដុល្លារ។

លោក​ប្រាប់​ថា បន្ទាប់​ពី​លោក​បាន​ចំណាយ​ប្រាក់​កក់​អស់​៥០០​ដុល្លារ លោក​ក៏​ស្វែងរក​អ្នក​ទិញ​ដី​នោះ​បាន​ព្រម​ទាំង​ទទួល​ផល​ចំណេញ​រហូត​ដល់​២០០០​ដុល្លារ ក្រោយ​មក​ទៀត​លោក​ក៏​ចាប់​ផ្ដើម​កក់​ដីឡូតិ៍​ពីរ​បន្ថែម​ទៀត ក៏​បន្ត​ចំណេញ​បាន​៤០០០​ដុល្លារ។ ក្នុង​ពេល​នោះ​លោក​ក៏​ទទួល​បាន​ឱកាស​ក្លាយ​ជា​អ្នក​វិនិយោគ ដោយ​លោក​បាន​ចំណាយ​ប្រាក់​៣០០០​ដុល្លារ​ក្នុង​ការ​វិនិយោគ ហើយ​ក៏​បន្ត​ចំណេញ​ព្រម​ទាំង​ទទួល​បាន​ដីឡូតិ៍​ថ្មី​ពីរ​បន្ថែម​ទៀត។ លោក​នៅ​តែ​បន្ត​ធ្វើ​រឿង​នេះ​ដដែលៗ ដោយ​ចេះ​តែ​បន្ត​ទិញ​លក់​និង​វិនិយោគ​ ហើយ​ក៏​ចេះ​តែ​បន្ត​ទទួល​បាន​ផល​ចំណេញ​រហូត បន្ទាប់​ពី​នោះ​លោក​ក៏​ចាប់​ផ្ដួចផ្ដើម​គំនិត​ អភិវឌ្ឍន៍​គម្រោង​ដី​ជា​មួយ​មិត្ត​ភ័ក្រ​ រហូត​ក្លាយ​ជា​ម្ចាស់​ភាគហ៊ុន​រាប់​ម៉ឺន​ដុល្លារ។

ស្ថាបនិក​ក្រុមហ៊ុន​រូប​នេះ​បាន​ចែក​រំលែកថា “បើ​ចង់​រកស៊ី​នៅ​ក្នុង​វិស័យ​នេះ​ដំបូង​យើង​ត្រូវ​មាន ចំណេះ ជំនាញ ទើប​រក​បាន​ចំណូល​ ដូច​ជា​រូប​ខ្ញុំ​ផ្ទាល់ នៅ​តែ​បន្តសិក្សា អាន​សៀវ​ភៅ ចូល​រួម​សិក្ខាសាលា និង​វគ្គ​បណ្ដុះ​បណ្ដាល​នានា ទើប​ធ្វើ​ឲ្យ​ខ្ញុំ​ចេះ​វិភាគ និង​ប្រឡូក​នៅ​ក្នុង​វិស័យ​នេះ​កាន់​តែ​ជ្រៅ​ទៅៗ”។ លោក​បន្ត​ថា ប្រសិន​បើ​ចង់​ក្លាយ​ខ្លួន​ជា​បុគ្គល​លេច​ធ្លោរ ឬ​ជោគ​ជ័យ​ម្នាក់ អ្នក​គួរ​មើល​៧​ចំណុច​នេះ៖

១) ការសេពគប់ ជាមួយបុគ្គលដែលមានគោលដៅ និងទឹកចិត្តស្រដៀងគ្នា

២) មានគោលដៅច្បាស់លាស់

៣) ស្រលាញ់អ្វីដែលកំពុងធ្វើ និងធ្វើអ្វីដែលយើងស្រលាញ់

៤) មានទំនាក់ទំនងជាបណ្តាញវិស័យដូចគ្នា

៥) បន្តសិក្សារៀនសូត្រ និងអភិវឌ្ឍខ្លួនជាប់ជានិច្ច

៦) មានចំណេះដឹងផ្នែកប្រជាសាស្ត្រ និងភូមិសាស្រ្ត រួមទាំងសង្គម សេដ្ឋកិច្ច និងទំនោរ វិនិយោគរបស់បរទេស

៧) បង្កើនជំនឿជាក់លើខ្លួនឯងឲ្យ​កាន់តែខ្ពស់។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ គង់ វិចិត្រា បាន​ដំណើរ​ការ​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​ហើយ​ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​២០​នាក់ មាន​ភ្នាក់​ងារ​៣០០នាក់ និង​ដៃ​គូរ​សហការ​ចំនួន​២០នាក់​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ៕

អត្ថបទ​ដោយ៖ ជួប ស្រីរ័ត្ន

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728