អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > ជួបអ្នកលក់ និងអ្នកទិញដោយផ្ទាល់ក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩

ជួបអ្នកលក់ និងអ្នកទិញដោយផ្ទាល់ក្នុងពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩

លោកអ្នកកំពុងតែធ្វើអាជីវកម្មនៅលើទីផ្សារកម្ពុជា ដូច្នេះហើយលោកអ្នកច្បាស់ជាធ្លាប់បានចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍របស់យើងកន្លងមកហើយ ដែលវាជាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យមួយដ៏អស្ចារ្យ និងមានឥទ្ធិពលយ៉ាងខ្លាំងលើវិស័យមួយនេះ។\

Realestate.com.kh នឹងនាំមកជូននូវព្រឹត្តិការណ៍ពិព័រណ៍កាន់តែធំជាងមុន ដែលនេះជាព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩នៅសាលពិព័រណ៍កោះពេជ្រដែលនឹងប្រព្រឹត្តិទៅនៅក្នុងខែ មេសា ថ្ងៃទី ២៦-២៧ នាពេលខាងមុខនេះហើយ។ យើងរំពឹងថានឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងមុនទ្វេដង។

ជាមួយគ្នានេះផងដែរមានអ្នកដាក់តាំងបង្ហាញគម្រោងអភិវឌ្ឍន៍នៅក្នុងពិព័រណ៍នេះប្រមាណ 200ស្តង់រួមមានអ្នកអភិវឌ្ឍន៍ខុនដូអ្នកអភិវឌ្ឍន៍បុរី ភ្នាក់ងារអចលនទ្រព្យ និងក៏ដូចជាវិស័យដែលពាក់ព័ន្ធជាច្រើនរួមមាន៖ វិស័យធនាគារ ធានារ៉ាប់រ៉ង សំណង់គ្រឿងសិង្ហារឹម យានយន្ត ល-ល។ នេះជាឱកាសដ៏ល្អក្នុងការជួបអ្នកទិញ និងអ្នកលក់ដ៏មានសក្តានុពលដោយផ្ទាល់ផងដែរ។

លើសពីនេះទៀតក្នុងនាមជាភ្នាក់ងារអចលនទ្រព្យក៏អាចធ្វើការទំនាក់ទំនងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ជាតិ និងអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ដ៏ធំសម្បើមរបស់យើងទៀតផង។ យើងស្វាគមន៍ភ្នាក់ងារទាំងអស់ដើម្បីចូលរួម និងបង្ហាញសក្តានុពលនៃ

ក្រុមហ៊ុនរបស់ខ្លួនទៅកាន់ម្ចាស់គម្រោងអភិវឌ្ឍន៍ និងសាធារណជនផងដែរ។ ចំណុចពិសេសរបស់កម្មវិធីនេះគឺផ្តោតទៅលើគម្រោងលំនៅដ្ឋានចាប់ពីប្រភេទគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យទៅដល់គម្រោងលំនៅដ្ឋានប្រណិត។

មានអ្នកចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍លំនៅដ្ឋានកម្ពុជា២០១៩ ជាង១០,០០០នាក់ ដែលភាគច្រើនជាអ្នកដែលមានបំណងទិញផ្ទះដើម្បីបំពេញក្តីស្រម៉ៃ អ្នកខ្លះជាអ្នកដែលទិញផ្ទះលើកដំបូង ហើយក៏មានអ្នកដាក់តាំងបង្ហាញគម្រោងដែលជាវិនិយោគិនជាតិ និងអន្តរជាតិបានចូលរួមយ៉ាងច្រើនកុះករ។ ពិព័រណ៍នេះពិតជាបានពាំនាំឱកាសវិនិយោគដ៏ធំសម្បើមសម្រាប់វិនិយោគិន ក៏ដូចជា អ្នកដែលមានបំណងទិញផ្ទះ។ ពួកយើងរំពឹងថាមានការលក់អចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍នេះប្រមាណ២០លានដុល្លារ។

ការលក់ស្តង់បានកំពុងតែចាប់ផ្តើមហើយ ហើយពួកយើងនឹងធ្វើការទំនាក់ទំនងលោកអ្នកក្នុងពេល ឆាប់ៗនេះដើម្បីពន្យល់បន្ថែមអំពីពិព័រណ៍ដ៏អស្ចារ្យនេះ។ ស្តង់លក់ចាប់ពីតម្លៃ 1,500 ដុល្លារតែប៉ុណ្ណោះ ហើយលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍តាមរយៈការធ្វើយុទ្ធនាការទីផ្សាររបស់យើងដោយផ្ទាល់។ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែមេសា

ដែលជាព្រឹត្តិការណ៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា។ រួសរាន់ឡើង ចាប់ផ្តើមធ្វើការកក់ស្តង់ពីឥឡូវនេះ ដើម្បីធ្វើឲ្យមុខជំនួញរបស់អ្នកកាន់តែមានភាពជោគជ័យ។

សម្រាប់ការឧបត្ថម្ភ ឬការកក់កន្លែងតាំងពិព័រណ៍សូមទាក់ទង៖
  • ភាសាខ្មែរ និងចិន: nin.kang@realestate.com.kh​​​​  ឬទូរសព្ទ (+855) 93 552 305 និង (+855) 78 637 323
  • អង់គ្លេស: tyler.stuart@realestate.com.kh  ឬទូរសព្ទ (+855) 12 599 669 និង (+855) 81 599 669

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728