អត្ថបទថ្មីបំផុត
ទំព័រដើម > សេដ្ឋកិច្ច&អប់រំ > ក្រសួងដែនដី បង្ហាញរបាយការណ៍ចុះថយនៃគម្រោងសំណង់ ខណៈមន្ត្រីជំនាញ ថានឹងបន្តកើនឡើង

ក្រសួងដែនដី បង្ហាញរបាយការណ៍ចុះថយនៃគម្រោងសំណង់ ខណៈមន្ត្រីជំនាញ ថានឹងបន្តកើនឡើង

ក្រសួងដែនដី បង្ហាញរបាយការណ៍ចុះថយនៃគម្រោងវិនិយោគក្នុងវិស័យសំណង់ ខណៈមន្ត្រីជំនាញ មានសុទិដ្ឋិនិយមវិជ្ជមាន សម្រាប់ការវិនិយោគលើឧស្សាហ៍កម្មនេះ ក្នុងឆ្នាំ២០១៩ ថានឹងបន្តកើនឡើង។

របាយការណ៍នេះ ត្រូវបានលើកឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ នៅខេត្ត មណ្ឌលគិរី ដោយ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ធមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម ជា សុផារ៉ា បង្ហាញថា ទំហំទុនវិនិយោគលើវិស័យសំណង់នៅទូទាំងប្រទេសកម្ពុជាមានចំនួន ២៨៦៧គម្រោង មានផ្ទៃក្រឡាចំនួន ១១ ៤២៧ ១៩០ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានទុនវិនិយោគសរុបប្រមាណ ៥ ២២៨ ៩៩២ ៥២២ ដុល្លារអាមេរិច មានការថយចុះចំនួន ១៨,៦៦% បើធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំ ២០១៧ ដែលមានចំនួន ៣ ០៥២ គម្រោង លើផ្ទៃក្រឡាចំនួន ១០ ៧៤៦ ២១៩ ម៉ែត្រការ៉េ ដែលមានតម្លៃប៉ានស្មានទុនវិនិយោគប្រមាណ ៦ ៤២៨ ៧៩៤ ១៧៩ ដុល្លារអាមេរិច។

របាយការណ៍ដដែលបានបង្ហាញថា សំណង់លំនៅឋានសរុបក្នុងឆ្នាំ ២០១៨ មានចំនួន ២៤២០គម្រោង មានផ្ទៃក្រឡាសរុបចំនួន ៤ ៦៨២ ៥៦៥ ម៉ែត្រការ៉េ មានទុនវិនិយោគ ១ ៨៣៥ ៤១៦ ៩១២ ដុល្លារ ស្មើនឹង ១៨ ៤៧១ខ្នង ចំណែកគម្រោងអគារខ្ពស់ៗចាប់បី៥ជាន់ឡើងទៅ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៨ មានចំនួន ១១០អគារ និងបណ្ដុំលំនៅឋានមានលក្ខណៈបុរីនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៨ ចំនួន ២៨ទីតាំង។

ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានឲ្យដឹងថា ការវិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០១៩នេះ នៅតែមានភាពល្អប្រសើរ ខណៈគម្រោងធំៗក្នុងមួយចំនួនបាននឹងកំពុងមានវត្តមានជាបន្តបន្ទាប់ ហើយគម្រោងធំៗមួយចំនួនផ្សេងទៀត ក៏កំពុងស្ថិតក្នុងការត្រួតពិនិត្យ និងស្នើសុំអាជ្ញាប័ណ្ណសាងសង់ផងដែរ។

ដោយឡែកកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនអចលនទ្រព្យចិន ព្រីនស៍ រៀល អ៊ីស្ទេតគ្រុប ក៏បានប្រកាសពីភាពជោគជ័យរបស់ខ្លួន ក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ហើយបានប្រកាសបើកគម្រោងបួនទីតាំងទៀត ក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០១៩នេះផងដែរ ដើម្បីចូលរួមឆ្លើយតបទៅនឹងការកើនឡើងនៃវិស័យសំណង់នៅកម្ពុជា។

ក្រៅពីគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន ក្រុមហ៊ុនវិនិយោគដ៏ធំក្នុងស្រុក Royal Group ក៏ទើបនឹងប្រកាសបុកគ្រឹះសាងសង់ អគារពាណិជ្ជកម្មកម្ពស់ ៦២ជាន់ ក្នុងរាជធានីភ្នំពេញផងដែរ ដោយគម្រោងនេះ ស្ថិតក្រោមការវិនិយោគរួមគ្នាពីវិនិយោគិនខ្មែរ និងតៃវ៉ាន់។

គួរបញ្ជាក់ថា គិតត្រឹមបំណាច់ឆ្នាំ ២០១៨នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានចេញវិញ្ញាបនបត្រប្រកបអាជីវកម្មសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួនសរុប ៣០១ ក្រុមហ៊ុន កើនឡើងចំនួន២៦ក្រុមហ៊ុន ស្មើនឹង៩,៤៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧៕

ដោយ៖ ស្រីពេជ្រ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031