អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ

វាសនាមិនខុសពីខេត្តព្រះសីហនុទេ ទីក្រុងប៉ាតាយ៉ាប្រទេសថៃពេលនេះក៏កំពុង ក្លាយជាបណ្តុំតំបន់អភិវឌ្ឍន៍យ៉ាងខ្លាំងដែរ

ទីក្រុងប៉ាតាយ៉ាក្នុងប្រទេសថៃគឺជាទីក្រុងឆ្នេរសមុទ្ទទេសចរណ៍ដែលល្បីបំផុតមួយនៅក្នុងពិភពលោក ដែលបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ក្នុងមួយឆ្នាំឱ្យទៅកំសាន្តនៅទីនោះ ពោលគឺមានរហូតដល់ ៨.៦៧ លាននាក់ក្នុងឆ្នាំ២០១៨។ ទីក្រុងដែលល្បីខាងសេវាកម្មកំសាន្ត ជាពិសេសពេស្យាចារ ដែលបានក្លាយជាតំបន់ទាក់ទាញការអភិវឌ្ឍយ៉ាងខ្លាំង។

ក្នុងនោះតំបន់ល្បីៗដូចជាវ៉ងអាម៉ាដ (Wong Amat​) ចុមធៀន (Jomtien) ប្រាថាំណាក់ (Phra Tamnak) និង ណា ចុមធៀម (Na Jomtien) សុទ្ធសឹងតែបានអភិវឌ្ឍន៍័យ៉ាងលឿនសម្បើមទៅលើការសាងសង់អគារខុនដូរួចទៅហើយ។

ប៉ុន្តែដោយសារតែកំណើននៃតម្រូវការច្រើន ខណៈដែលដីនៅក្នុងទីក្រុងនេះ ជាពិសេសតាមបណ្តោយឆ្នេរសមុទ្រត្រូវបានគេកាន់កាប់ និងសាងសង់ច្រើនរួចទៅហើយ អ្នកវិនិយោគបានសម្រេចបង្កើត និងចាប់ផ្តើមយកតំបន់ផ្សេងៗបន្ថែមទៀតដូចជា បាងសារាយ (Bang Saray) និងសាតាហ៊ីប (Sattahip) មកអភិវឌ្ឍន៍។

ការអភិវឌ្ឍនេះគឺជាផ្នែកមួយ និងធ្វើឡើងស្របជាមួយនឹងគោលនយោបាយរបស់រដ្ឋាភិបាលថៃនៅក្នុងការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  – EEC) ដើម្បីបង្កើនទំហំផ្ទៃដី និងបន្ថែមសក្តានុពលសម្រាប់ការអភិវឌ្ឍនៅកន្លែងផ្សេងៗទៀតនាពេលអនាគត។ បរិមាណភ្ញៀវទេសចរណ៍អន្តរជាតិដែលមកកម្សាន្តនៅទីក្រុងនេះយ៉ាងច្រើនលើសលប់យ៉ាងនេះបានធ្វើឱ្យទីក្រុងប៉ាតាយ៉ាមានមនុស្សច្រើនជាងកោះបាលីនៅប្រទេសឥណ្ឌូនេស៊ីទៅទៀត។

ក្រៅពីនេះដោយសារតែទីក្រុងនេះមានទីតាំងត្រឹមតែ២ម៉ោងពីទីក្រុងបាងកកតែប៉ុណ្ណោះ ដូច្នេះហើយអ្នកដែលទៅកំសាន្តនៅបាងកក ច្រើននិយមធ្វើដំណើរមកកំសាន្តនៅប៉ាតាយ៉ាផងដែរ។ ហេតុដូចនេះហើយទើបធ្វើឱ្យទីក្រុងនេះមានតម្រូវការច្រើនពាក់ព័ន្ធនឹងអាគារស្នាក់នៅ ក៏ដូចជាលំនៅដ្ឋានគ្រប់ប្រភេទ។ ចំនែកឯអ្នកវិនិយោគវិញ ដោយមើលឃើញពីសក្តានុពលនេះដូចគ្នា ក៏បានសម្រេចចាប់ទីតាំងដើម្បីវិនិយោគអាគារស្នាក់នៅខ្ពស់ៗទំនើបៗនៅទីនោះ។ ក្នុងនោះវិនិយោគិនបរទេសដែលនិយមបោះទុននៅក្នុងតំបន់នេះច្រើនបំផុតរួមមានជនជាតិចិន រុស្សី​ និងអង់គ្លេស។​

ដើម្បីជួយឱ្យការអភិវឌ្ឍនៅទីនោះកាន់តែមានភាពងាយស្រួល និងមានស្ថេរភាពផងនោះ រដ្ឋាភិបាលថៃបានយកចិត្តទុកដាក់ទៅលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀតរួមមាន ព្រលានយន្តហោះ ផ្លូវថ្នល់ ផ្លូវល្បឿនលឿន​​​ ក៏ដូចជាផ្លូវរថភ្លើងល្បឿនលឿនផងដែរ។ គូសបញ្ជាក់ផងដែរថា គម្រោងទាំងអស់នេះរួមជាមួយនឹងច្រករបៀងសេដ្ឋកិច្ចខាងកើត (Eastern Economic Corridor  – EEC) នឹងត្រូវបានសម្រេចបញ្ចប់ជាស្ថានពរឱ្យចេញជារូបរាងនៅក្នុងឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031