អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុក្លាយជា​ទីក្រុងស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ

មួយពព្រិចភ្នែកសោះ ក្រុង​ព្រះសីហនុក្លាយជា​ទីក្រុងស៊ីវិល័យ និង​​រីកចម្រើន​លឿន​ស្ទើរ​មិន​គួរឲ្យ​ជឿ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានជូនសាធារណជន​​របស់​អ្នកនាំពាក្យ​ រាជរដ្ឋាភិបាល​កម្ពុជាកាលពី​ថ្ងៃទី១១​ ​ខែមីនា​ ឆ្នាំ​២០១៩នេះបានចាត់ទុក​ «ក្រុង​ព្រះសីហនុ​ជាទី​ក្រុង​អច្ឆរិយ​មួយនៅ​តំបន់ឆ្នេរ​សមុទ្រ​​ដែល​មានការ​អភិវឌ្ឍក្នុង​សន្ទុះ​មួយ​គួរ​ឲ្យ​ស្ងប់​ស្ងែង»។

 

នៅក្នុងសេចក្ដីប្រកាសបានលើកឡើងថាបាតុភូត​នៃ​ការ​អភិវឌ្ឍ​​ដៃគូ ​កម្ពុជា​-​ចិន នេះគឺ​បង្ហាញភាព​ជាក់ស្តែងនូវ​ជំនឿ​​របស់​អ្នក​វិនិយោគ​ជា​ដៃគូ​ទាំង​ជាតិ​ ​និង​អន្តរជាតិ​​ដែលគេ​វាយតម្លៃ​ខ្ពស់​លើ​សមត្ថភាពរបស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុង​កិច្ច​បន្តពង្រឹង​ប្រសិទ្ធិ​ភាព​ដើម្បី​សន្តិភាព​ ​ស្ថេរភាព​ ​បរិយាកាស​នយោបាយ​ល្អ​ ​និង​ថាមពល​ដែល​អនុគ្រោះ​ដល់​បរិយាកាស​បណ្តាក់​ទុន​ ​និង​ពាណិជ្ជកម្ម​សេរី​ ។

សេចក្តី​ប្រកា​សព័ត៌​មាន​ដដែល​បាន​បន្ត​ថា​​​វឌ្ឍនភាព​​ក្រុង​ព្រះសីហនុ​ ​មិន​ត្រឹមតែ​ជា​មោទនភាព​នៃ​វិបុលភាព​របស់​កម្ពុជា​ដែល​ជា​ដៃគូ​ជាមួយ​ចិន​នោះ​ទេ​ ​ក៏ប៉ុន្តែ​ថែមទាំង​ជា​ថាមពល​ដ៏​លេចធ្លោ​ ​និង​រស់រវើក​របស់​អាស៊ាន​ផង​ដែរ​។ ក្រុង​ព្រះសីហនុ​ ​និង​ខេត្ត​ព្រះសីហនុ​ ​រួម​ជាមួយនឹង​បណ្តា​ខេត្ត​នានា​ នៅ​តាម​ឆ្នេរសមុទ្រ​ ​គឺជា​ទិសដៅ​ពិតប្រាកដ​នៃ​ ​“​មិត្តភាព​ ​សន្តិភាព​ ​សហប្រតិបត្តិ​ការ​ ​និង​ការ​អភិវឌ្ឍ​”​ ​រួម​ជាមួយ​ការរស់នៅ​ដ៏​សុខក្សេមក្សាន្ត​ ​និងឱ​កាស​រីកចម្រើន​ដែល​ជា​ជ​ម្រើ​ស​ដ៏​ឧ​ត្តុ​ង​ឧត្តម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​។

​ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា​មិន​ត្រឹមតែ​ជា​ទិសដៅ​ទេសចរណ៍​ ​និង​ឧស្សាហ​កម្ម​ផ្សេង​ៗ​ ​ឬ​កម្សាន្ត​តែប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ការ​រីកចម្រើន​នេះ​បាន​ផ្តល់​ឳ​កាស​ទីផ្សារ​ថ្មី​បន្ថែម​ទៀត​ចំពោះ​កសិករ​ ​ពលករ​ ​ពាណិជ្ជករ​ ​និង​សេវាកម្ម​ជាច្រើន​ ​និង​កើនឡើង​បន្ថែម​ទៀត​ទាំង​បរិមាណ​ ​និង​គុណភាព​នា​ពេល​អនាគត​ដ៏​ខ្លី​ ។​

ទីក្រុង​ជាប់​សមុទ្រ​ក្នុងរយៈពេល​ដ៏​ខ្លី​ខាងមុខ​ ​នឹង​ក្លាយជា​ទីក្រុងទំនើប​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ហិរញ្ញវត្ថុ​ ​និង​ឧស្សាហកម្ម​ដូច​បណ្តាទីក្រុង​អន្តរជាតិ​ដទៃទៀត​​នៅ​តាម​ឆ្នេរសមុទ្រ​ដែល​នឹង​ចូលរួម​ចំណែកសកម្មភាព​ប្រកបដោយ​ឥទ្ធិពល​ ​និង​ផូរ​ផង​នៅក្នុង​តំបន់​​ក៏ដូចជា​អន្តរជាតិ​​ក្នុង​បរិបទ​ពាណិជ្ជកម្ម​សេរី​ ​និង​តម្លៃ​មនុស្សជាតិ​ ៕

ដៃគូសហការ៖ realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031