អត្ថបទថ្មីបំផុត
ទំព័រដើម > អចលនទ្រព្យ > JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ

JICA បានបោះលុយមួយចំនួនធំ សង់ស្ពានចំនួន៥នៅខេត្តក្រចេះ

ខេត្តក្រចេះមានសក្ដានុពលជាគោលដៅបរិស្ថាន និងអេកូទេសចរណ៍ ដែលមានរមណីយដ្ឋានព្រែកកាំពីដែលមានសត្វផ្សោតទឹកសាបដ៏កម្រនៅលើពភពលោក។ បច្ចុប្បន្នខេត្តក្រចេះមានផ្លូវគមនាគមន៍តភ្ជាប់៣ខ្សែគឺផ្លូវជាតិលេខ៧A ចម្ងាយ៣៤0គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងផ្លូវកៅស៊ូកំណាត់ផ្លូវជាតិលេខ៧៣មួយខ្សែកាត់ស្រុកតំបែខេត្តត្បូងឃ្មុំមកទល់នឹងស្រុកឆ្លូង និងមានផ្លូវតាមជួរមាត់ទនេ្លមួយខ្សែទៀតមានចម្ងាយប្រហាក់ប្រហែលនឹងផ្លូវទឹកទនេ្លមេគង្គ២២០គីឡូម៉ែត្រ ។

លោក ស្រេង ស្រស់ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តក្រចេះបានឱ្យដឹងថាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបោះលុយមួយចំនួនធំសាងសង់ស្ពានសំខាន់ៗចំនួន៥នៅបណ្ដោយកំណាត់ផ្លូវលេខ៧៣ពីក្រចេះ ទៅឆ្លូង ។

ស្ពានដែលកំពុងសាងសង់នេះរួមមាន ស្ពានសណ្ដាន់ ស្ពានព្រែកឬស្សី ស្ពានអន្លង់កេះ និងព្រែកឆ្លូងដែលស្ពានទាំង៤នេះស្ថិតក្នុងស្រុកឆ្លូង និងស្ពានទី៥គឺស្ពានពាមទេ ស្ថិតក្នុងស្រុកចិត្របុរី និងក្រុងក្រចេះ ដែលស្ពានទាំង៥មានប្រវែងសរុប ៤៦០ម៉ែត្រ។

លោកបានបន្ថែមថាគម្រោងនេះកំពុងសាងសង់ដោយក្រុមហ៊ុនសំណង់ HAZAMA ដែលនឹងត្រូវចំណាយពេល ២៨ខែក្នុងការសាងសង់ ពោលគឺនឹងត្រូវបញ្ចប់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ ៕

ដៃគូសហការ៖ www.realestate.com.kh

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031