អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ទិន្នន័យសង្ខេបអំពីក្រុមហ៊ុនទាំង៥ ដែលបានចុះបញ្ជី​នៅផ្សារមូលបត្រកម្ពុជាគិតត្រឹមឆ្នាំ ២០១៧ នេះ

ទិន្នន័យសង្ខេបអំពីក្រុមហ៊ុនទាំង៥ ដែលបានចុះបញ្ជី​នៅផ្សារមូលបត្រកម្ពុជាគិតត្រឹមឆ្នាំ ២០១៧ នេះ

ចាប់តាំងពីត្រូវបានបង្កើតនៅឆ្នាំ ២០១០ និង ដាក់ឱ្យដំណើរការជួញដូរមូលបត្រជាផ្លូវការនៅ ឆ្នាំ ២០១២ ទីផ្សារមូលបត្រកម្ពុជាហាក់មិនទាន់ទទួលបាននូវជោគជ័យដ៏គួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី គិតមកត្រឹម ខែមិថុនា ឆ្នាំ ២០១៧ នេះ ផ្សារមូលបត្រកម្ពុជា បានទទួលចុះបញ្ជីនូវក្រុមហ៊ុនចំនួន៥ដែល ក្រុមហ៊ុនទាំងនោះសុទ្ធសឹងតែជាប្រភេទក្រុមហ៊ុនស្វយ័ត។ ខាងក្រោមនេះ គឺជាទិន្នន័យសង្ខេបរបស់ក្រុមហ៊ុនដែល បានចុះបញ្ជីទាំងនោះ៖
១. រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
 ឈ្មោះ : រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
 ឆ្នាំបង្កើត : ១៨៩៥
 ចំណាត់ថ្នាក់វិស័យ : ផលិត និង ចែកចាយទឹក
 ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនធម្មតា
 ចំនួនភាគហ៊ុនចុះបញ្ជី : ៨៦.៩៧៣.១៦២ រៀល
 កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០១២
 ចំនួនបុគ្គលិក : ១.០៣០ នាក់
២. ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
 ឈ្មោះ : ក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី
 ឆ្នាំបង្កើត : ២០០៧
 ចំណាត់ថ្នាក់វិស័យ : វាយនភណ្ឌសំលៀកបំពាក់
 ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនធម្មតា
 ចំនួនភាគហ៊ុនចុះបញ្ជី : ៤០.០០០.០០០ រៀល
 កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៤
 ចំនួនបុគ្គលិក : ៥.៥១៤ នាក់
៣. កំពង់ផែស្វយ័តភ្នំពេញ (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
 ឈ្មោះ : កំពង់ផែស្វយ័តភ្នំពេញ
 ឆ្នាំបង្កើត : ១៩០៥
 ចំណាត់ថ្នាក់វិស័យ : សេវាផែ
 ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
 ចំនួនភាគហ៊ុនចុះបញ្ជី : ២០.៦៨៤.៣៦៥ រៀល
 កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ២០១៥
 ចំនួនបុគ្គលិក : ៤៨៧ នាក់
៤. ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
 ឈ្មោះ : ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី
 ឆ្នាំបង្កើត : ២០០៦
 ចំណាត់ថ្នាក់វិស័យ : អភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស
 ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
 ចំនួនភាគហ៊ុនចុះបញ្ជី : ៥៧.៨៧៥.០០០ រៀល
 កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៦
 ចំនួនបុគ្គលិក : ១០០ នាក់
៥. កំពង់ផែស្វយ័តក្រុងព្រះសីហនុ (គិតត្រឹមខែមិថុនាឆ្នាំ ២០១៧)
 ឈ្មោះ : កំពង់ផែស្វយ័តក្រុងព្រះសីហនុ
 ឆ្នាំបង្កើត : ១៩៥៦
 ចំណាត់ថ្នាក់វិស័យ : សេវាផែ
 ប្រភេទភាគហ៊ុនចុះបញ្ជី : ភាគហ៊ុនមានសិទ្ធិបោះឆ្នោត
 ចំនួនភាគហ៊ុនចុះបញ្ជី : ៨៥.៧៧១.៩៦៧ រៀល
 កាលបរិច្ឆទចុះបញ្ជី : ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៧
 ចំនួនបុគ្គលិក : ៩៤៥ នាក់
ដោយ៖ ប៉ុម ទូច
ប្រភព៖ ផ្សារមូលបត្រកម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31