អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ធាតុ​ពីរ​ដែល​ធ្វើ​ឱ្យ​អ្នក​មានបាន​បាន «ការ​សន្សំ​ប្រាក់» និង «​ការវិនិយោគ​»!

ធាតុ​ពីរ​ដែល​ធ្វើ​ឱ្យ​អ្នក​មានបាន​បាន «ការ​សន្សំ​ប្រាក់» និង «​ការវិនិយោគ​»!

ការ​សន្សំ​ប្រាក់ និង​ការវិនិយោគ គឺជា​រឿង​ពីរ​ផ្សេងគ្នា ហើយ​បម្រើឱ្យ​គោលដៅ ឬ​ផែនការ​អនាគត​ខុសគ្នា​។ វិនិយោគិន គប្បី​មានការ​យល់ដឹង​ពី​ភាពខុសគ្នា​នេះ ដើម្បី​អាច​សម្រេច​ផែនការ​កសាង​ទ្រព្យសម្បត្តិ​របស់ខ្លួន​ស​ម្រា​ប់​ពេលអនាគត និង​អាច​ជៀស​ផុតពី​បញ្ហា​ដែល​អាច​បង្ការ​បាន​មួយចំនួន​ផងដែរ​។​

ការ​សន្សំ​ប្រាក់​

​ក្នុងន័យ​សាមញ្ញ ការ​សន្សំ​ប្រាក់​គឺជា​ដំណើរការ​នៃ​ការថែរក្សា​ប្រាក់​នៅ​កន្លែង​ដែលមាន​សុវត្ថិភាព ហើយ​អាច​យក ឬ​ដក​ប្រាក់​នោះ មកប្រើប្រាស់​បាន​ភ្លាមៗ​នៅពេល​មាន​ភាពចាំបាច់​។ ឧទាហរណ៍ ការ​រក្សាទុក​ប្រាក់​នៅផ្ទះ ការផ្ញើរ​ប្រាក់​ក្នុង​គណនី​ចរន្ត ឬ​គណនី​បញ្ញើ​តាម​តម្រូវការ​នៅ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ជាដើម​។ អ្នក​សន្សំ​ប្រាក់​ក៏​អាច​ប្រឈម​នឹង​ការបាត់បង់​ប្រាក់​ដែល​ខ្លួន​ខិតខំ​សន្សំ​ក្នុងករណី​រក្សា ឬ​ទុក​ប្រាក់​នៅ​កន្លែង​ដែល​គ្មាន​សុវត្ថិភាព​។​

ការវិនិយោគ​ប្រាក់​
​ការវិនិយោគ​ប្រាក់ គឺជា​ដំណើរការ​នៃ​ការប្រើប្រាស់​ប្រាក់ ឬ​ដើមទុន​ដើម្បី​ទិញ​ទ្រព្យសកម្ម ឧទាហរណ៍​ដូចជា​មាស ភាគហ៊ុន មូល​ប​ត្រ​បំណុល ជាដើម ហើយ​ទុក​ក្នុង​ពេលវេលា​ជាក់លាក់​ណាមួយ ដោយ​អ្នកទិញ ឬ​វិនិយោគិន រំពឹងថា​នឹង​អាច​ទទួលបាន​មកវិញ​នូវ​អត្រា​ចំណេញ​ដ៏​សាក​សម​មួយ​។ ជាទូទៅ រយៈពេល​នៃ​ការវិនិយោគ​ត្រូវបាន​បែង​ចែកជា​ពីរ​ប្រភេទ គឺ​ការវិនិយោគ​រយៈពេល​ខ្លី និង​ការវិនិយោគ​រយៈពេល​វែង​។ រយៈពេល​នៃ​ការវិនិយោគ​បម្រើឱ្យ​គោលដៅ​ផ្សេងគ្នា ដោយ​ការវិនិយោគ​រយៈពេល​ខ្លី គឺ​សាក​សម​នឹង​វិនិយោគិន ដែលមាន​តម្រូវ​ការប្រាក់​ក្នុង​រយៈពេល​ខ្លី និង​មិន​ចង់​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​។ ចំណែកឯ​ការវិនិយោគ​រយៈពេល​វែង​វិញ គឺ​សាក​សម​នឹង​វិនិយោគិន​ដែលមាន​តម្រូវ​ការប្រាក់​ក្នុង​រយៈពេល​វែង​ច្រើន ហើយ​រំពឹងថា​នឹង​អាច​ចំណេញ​ប្រា​ក់បាន​ច្រើន​ពី​ការវិនិយោគ​រយៈពេល​វែង​របស់ខ្លួន បើទោះបីជា​អាច​នឹង​ប្រឈម​ជាមួយ​អត្រា​ហានិភ័យ​ខ្ពស់​យ៉ាងណាក្ដី​។​

តើ​គួរ​សន្សំ និង​វិនិយោគ​របៀប​ណា​?
​ពុំមាន​ចម្លើយ​ជាក់លាក់​ឡើយ​ព្រោះ​វិនិយោគិន​នីមួយៗ​មាន​គោលដៅ ឬ​ផែនការ​អនាគត​ខុសៗ​គ្នា​។ ក៏ប៉ុន្តែ​យើង​អាច​ពិចារណា​ពី​គោលការណ៍​ទូទៅ​មួយចំនួន​ដូចជា​៖
១. គួរ​សន្សំ​ប្រាក់​ដើម្បី​មានលទ្ធភាព​រ៉ាប់រង​បាន​រយៈពេល ៦ ខែ លើ​ការចំណាយ​ផ្សេងៗ​រួមមាន ម្ហូបអាហារ សម្លៀកបំពាក់ ថ្លៃ​ទឹក​ភ្លើង ថ្លៃ​ធានារ៉ាប់រង ឬ​ប្រាក់កម្ចី​ទិញ​ផ្ទះ​ជាដើម ដើម្បី​បង្ការ​គ្រាអាសន្ន​ណាមួយ​ដែល​អាច​កើតឡើង​ជាយថាហេតុ​។​
២. គួរ​សន្សំ​ប្រាក់ ជាជាង​យកប្រាក់​ទៅ​វិនិយោគ​ក្នុង​រយៈពេល​ខ្លី ប្រសិនបើ​មាន​តម្រូវការ​ប្រាក់​ក្នុង​រយៈពេល​ខ្លី (​ត្រឹម​ពី​៣ ទៅ​៥​ឆ្នាំ​) ក្នុង​បរិមាណ​ជាក់លាក់​ណាមួយ ព្រោះ​ការវិនិយោគ​ក្នុង​រយៈពេល​ខ្លី អាចធ្វើឱ្យ​វិនិយោគិន​ត្រូវ​ប្រឈម​នឹង​ការប្រែប្រួល​ថ្លៃ​ច្រើន​។​
៣. នៅពេល​មានលទ្ធភាព​រ៉ាប់រង​លើ​ចំណាយ​ទូទៅ​បាន និង​មាន​ប្រាក់​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រាអាសន្ន​ហើយ វិនិយោគិន​អាច​លៃលក​ទុក ឬ​ប្រើប្រាស់​ប្រាក់​ដែល​នៅសល់​សម្រាប់​ការវិនិយោគ​រយៈពេល​វែង​។ ឧទាហរណ៍ វិនិយោគ​ក្នុង​ទីផ្សារ​ភាគហ៊ុន​ដែលជា​ទូទៅ​មាន​ទំនោរ​កើនឡើង​នៃ​ថ្លៃ ដើម្បី​អាចមាន​ប្រាក់​ច្រើន​សម្រាប់​ចាយវាយ​ក្នុង​ពេលអនាគត ឬ​នៅពេល​ចូល​វិ​វត្ត​ឈប់​ធ្វើការ​៕

​អត្ថបទ​៖ លោក ណង សេរី​វុ​ធ មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទីផ្សារ​មូល​ប​ត្រ​ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​
​ប្រភព​អត្ថបទ​៖ www.thebalance.com​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930