អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > តើ​ក្រុមហ៊ុន​គួរ​រៀបចំ​ខ្លួន​យ៉ាង​ដូចម្ដេច​ដើម្បី​ទទួល​បាន​ហិរញ្ញ​ប្បទាន​ពី​ទីផ្សារ​មូលបត្រ?

តើ​ក្រុមហ៊ុន​គួរ​រៀបចំ​ខ្លួន​យ៉ាង​ដូចម្ដេច​ដើម្បី​ទទួល​បាន​ហិរញ្ញ​ប្បទាន​ពី​ទីផ្សារ​មូលបត្រ?

ដើម្បី​អាច​បោះ​ផ្សាយ​លក់​មូលបត្រ​កម្ម​សិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង​បាន​ក្រុមហ៊ុន​ត្រូវ​បំពេញ​ឱ្យ​បាន​នូវ​ជំហាន​ទាំង​ ៥ នេះ​បើ​យោង​តាម​ សៀវភៅ​មគ្គុទ្ទេសក៍​ស្ដីពី​ ការ​ស្វែង​យល់​ពី​ហិរញ្ញប្បទាន​តាម​រយៈ​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ (ភាគហ៊ុន) ជា​សាធារណៈ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​របស់​​គណកម្មការ​មូលបត្រ​កម្ពុជា​

ជំហាន​ទី​១៖ ការ​រៀប​ចំ​ខ្លួន
– រៀបចំ​កិច្ចប្រជុំ និង​ព្រមព្រៀង​ផ្ទៃ​ក្នុង​ជា​មួយ​ក្រុមប្រឹក្សាភិបាល​អំពី​គម្រោង​ស្វែង​រក​ដើមទុន​បន្ថែម​តាមរយៈ​ទីផ្សារ​មូលបត្រ។
– ត្រូវ​ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ឬ​នីតិ​បុគ្គល​ប្រតិស្រុត។
– រៀបចំ​អភិបាលកិច្ច​សាជីវកម្ម ដូចជា​សមាសភាព​ក្រុមប្រឹក្សាភិបាល​ជាពិសេស​អភិបាល ឯករាជ្យ និង​គណៈកម្មាធិការ​សវនកម្ម​ជា​ដើម។
– ពង្រឹង​ប្រព័ន្ធ​គណនេយ្យ​ស្រប​តាម​ស្តង់ដារ​គណនេយ្យ​ដែល​មាន​ជា​ធរមាន​ និង​ការ​ត្រួតពិនត្យ​ផ្ទៃក្នុង​។
– ធ្វើ​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​នឹង​ដាក់​ពាក្យ​ស្នើ​សុំ​បោះផ្សាយ​លក់ មូលបត្រ។
– រៀបចំ​ផែនការ​សម្រាប់​ការប្រើប្រាស់​សាច់ប្រាក់​ដែល​បាន​មក​ពី​ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង ដើម្បី​ធានា​កំណើន​រយៈពេល​វែង។
– រៀបចំ​ឯកសារ​ចាំបាច់​នានា​ សម្រាប់​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ធ្វើ​ការសិក្សា និង​រៀបចំ​ត្រួត​ពិនិត្យ​កាតព្វកិច្ច​តាម​ច្បាប់ ព្រម​ទាំង​រៀបចំ​ឯកសារ​ចាំបាច់​ផ្សេងៗ​ទៀត​សម្រាប់​ការ​ ដាក់​ពាក្យ​ស្នើសុំ​បោះផ្សាយ​លក់​មូលបត្រ។

ជំហានទី២៖ ការ​តែង​តាំង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ និង​ការ​បង្កើត​ក្រុមការងារ​បោះផ្សាយ​លក់ មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​លើកដំបូង​
ពាក់ព័ន្ធ​នឹង​ការរៀបចំ​ខ្លួន​ខាងលើ​នេះ ក្រុមហ៊ុន​មិន​ចាំបាច់​បារម្ភ​ពី​ការរៀបចំ និង​បំពេញ​នីតិវិធី​នៃ​ការបោះផ្សាយ​លក់​មូលបត្រ​ដោយ​ខ្លួនឯង​នោះ​ទេ ដោយ​សារ​ក្រុមហ៊ុន​ត្រូវ​តែងតាំង​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ (Underwriter) ​ដែល​ទទួល​បាន​អជ្ញាបណ្ណ​ពី​គ.ម.ក​និង​ជ្រើសរើស​ក្រុមហ៊ុន ផ្ដល់​សេវា​សវនកម្ម មេធាវី ដែល​ទទួល​បាន​ការ​ទទួលស្គាល់​ពី​ គ.ម.ក ជា​ដើម ដើម្បី​បង្កើត​ជា​ក្រុមការងារ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង (IPO Team)។ ក្រុមការងារ​នេះ នឹង​ជួយ​សម្រួល​ការងារ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ក្នុង​ដំណើរ​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង ជា​ពិសេស​ការ​រៀបចំ​របាយការណ៍​ត្រួតពិនិត្យ​ការ​បំពេញ​កាតព្វកិច្ច​តាម​ផ្លូវ​ច្បាប់ (Due Diligence Report) និង​រៀបចំ​ឯកសារ​ផ្ដល់​ព័ត៍មាន (Disclosure Document) ជាដើម។

ក.ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ
-ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​ជា​បុគ្គល​សំខាន់​នៅ​ក្នុង​ដំណើរ​ការបោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើកដំបូង។​ ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​មាន​តួនាទី​ដូច​ខាងក្រោម៖
-ផ្ដល់​ប្រឹក្សា​សំខាន់ៗ​ដល់​ក្រុម​ហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ ដូច​ជា​ការ​កំណត់​ទំហំ​បោះផ្សាយ​ និង​កំណត់​គម្រោង​ពេល​បោះផ្សាយ
-ចាត់​ចែង​រៀបចំ​ដំណើរការ​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ឲ្យ​ក្រុមហ៊ុន​បោះ​ផ្សាយ​លក់​មូលបត្រ​ដោយ​ចូលរួម​ផ្ទាល់ ឬ​មិន​ផ្ទាល់​នៅ​ក្នុង​ដំណើរ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ
-រៀបចំ​ឯកសារ​ផ្ដល់​ព័ត៍មាន​ និង​ធ្វើ​របាយការណ៍​បញ្ជាក់​ពី​ការ​បំពេញ​កាតព្វកិច្ច​តាម​ច្បាប់
-ធានា​ទិញ​មូលបត្រ​ដែល​នៅ​សល់​ទាំងអស់​ ឬ​តាម​ការ​ព្រមព្រៀង។
លើស​ពី​នេះ ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​អាច​ណែនាំ​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ពី​កា​ររៀបចំ​រចនា​សម្ព័ន្ធ​អភិបាល​កិច្ច​សាជីវកម្ម​ គោល​នយោបាយ​ និង​យន្តការ​ដែល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​បោះផ្សាយលក់​មូលបត្រ​ធ្វើ​ប្រតិបត្តិការ​ធុរកិច្ច​ប្រកប​ដោយ​ប្រសិទ្ធភាព និង​អនុវត្ត​តាម​បទប្បញ្ញត្តិ​ពាក់ព័ន្ធ​ក្រោយការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង។

ខ- ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម
ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម​មាន​តួនាទី​ដូច​ខាងក្រោម៖
-ផ្ដល់​សេវា​សវនកម្ម​លើ​របាយការណ៍​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ
រៀបចំ​របាយការណ៍​បញ្ជាក់​ពី​ការ​បំពេញ​កាតព្វកិច្ច​តាម​ច្បាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​គណនេយ្យ
-ត្រួតពិនិត្យ​លើ​ព័ត៍មាន​ហិរញ្ញវត្ថុ​ក្នុង​ឯកសារ​ផ្ដល់​ព័ត៍មាន​តាម​ការ​ព្រមព្រៀង។

គ- មេធាវី
មេធាវី​មាន​តួនាទី៖
-ត្រួតពិនិត្យ​ការ​អនុវត្ត​កាតព្វកិច្ច​តាមច្បាប់​និង​រៀបចំ​របាយការណ៍​បញ្ជាក់​ពី​ការ​បំពេញ​កាតព្វកិច្ច​តាម​ច្បាប់​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់​របស់​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​
-ផ្ដល់​យោបល់​ជូន​ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​នូវ​រាល់​បញ្ហា​ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​ច្បាប់
-ផ្ដល់​យោបល់​ផ្នែក​ច្បាប់​ក្នុង​ការ​រៀបចំ​កិច្ចសន្យា​ធានា​ទិញ
-ផ្ដល់​យោបល់​ជូន​ក្រុមហ៊ុន​ផ្នែក​លក់​មូលបត្រ​អំពី​អភិបាលកិច្ច​សាជីវកម្ម និង​លក្ខខណ្ឌ​តម្រូវ​ផ្នែក​​ច្បាប់​ផ្សេង​ទៀត។
ជំហានទី៣៖ ការពិនិត្យ​លទ្ធភាព​អាច​ចុះ​បញ្ជី​លក់​មូលបត្រ
ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ​តម្រូវ​ដាក់​ពាក្យ​ស្នើសុំ​ពិនត្យ​លទ្ធភាព​អាច​ចុះ​បញ្ជី​មូលបត្រ​ពី​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា។

ជំហានទី៤៖ ការ​បោះផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​លើក​ដំបូង
ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ដោយ​មាន​ជំនួយ​ពី​ក្រុមហ៊ុន​ធានា​ទិញ​មូលបត្រ ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​បោះផ្សាយ​លក់​មូលបត្យ​កម្មសិទ្ធិ​ជា​សាធារណៈ​ជូន គ.ម.ក។ ក្រោយ​ពី​ទទួល​បានការ​អនុញ្ញាត​ជា​គោលការណ៍​លើ​សំណើ​សុំ​បោះផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​ពី គ.ម.ក ក្រុមហ៊ុន​ត្រូវ​រៀបចំ​ធ្វើ​ការ​កំណត់​ថ្លៃ​លក់​មូលបត្រ និង​ស្នើ​សុំ​ការ​អនុញ្ញាត​លើ​លក្ខខណ្ឌ​នៃ​សំណើ​លក់​ និង​ចុះបញ្ជី​ឯកសារ​ផ្ដល់​ព័ត៍មាន​ពី​ គ.ម.ក។ បន្ទាប់​មក​ទៀត​ក្រុមហ៊ុន​នេះ​បោះផ្សាយ​លក់​មូលបត្រ​ត្រូវ​ចាប់ផ្ដើម​​ដំណើរ​ការ​ធ្វើ​បរិវិសកម្ម​មូលបត្រ និង​រាយការណ៍​ពី​លទ្ធផល​នៃ​ការ​ធ្វើ​បរិវិសកម្ម​មូលបត្រ​ជូន ម.គ.ក។

ជំហានទី៥៖ ការ​ចុះ​បញ្ជី​លក់​មូលបត្រ​ជា​ផ្លូវការ​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា
ក្រោយ​ពី​បាន​បញ្ចប់​ការ​ធ្វើ​បរិវិសកម្ម​មូលបត្រ និង​ការ​បញ្ជូន​មូលបត្រ​កម្មសិទ្ធិ​ ទៅ​ឲ្យ​អ្នក​ធ្វើ​បរិវិសកម្ម​ដែល​ទទួល​បាន​ជោគជ័យ​ ក្រុមហ៊ុន​បោះផ្សាយ​លក់​មូលបត្រ​ត្រូវ​បំពេញ​បែបបទ​នៅ​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា​ ដើម្បី​ចុះ​បញ្ជី​ជួញដូរ​មូលបត្រ​ជា​ផ្លូវការ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

ធនាគារ PPCBank និង​ក្រុមគ្រូពេទ្យ​កូរ៉េសហការគ្នាផ្ដល់​ការវះកាត់​ភ្នែកជូន​ប្រជាជន​កម្ពុជាដោយ​ឥតគិតថ្លៃ

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930