អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ​កម្ពុជា ​​នឹង​មាន​ ​សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុត

​កម្ពុជា ​​នឹង​មាន​ ​សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានទទួលលិខិតអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា រួចហើយស ម្រាប់ ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវកម្ម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះបើ​យោង​សេចក្ដី​ប្រកាស​ព័ត៌​មាន​ដែល​ចេញ​ផ្សាយ​​ជា​សាធារណៈ​​នៅ​លើ​គេហទំព័រ​ហត្ថាកសិករ។

បើ​យោង​តាម​ប្រភព​ដដែល​ បាន​ឱ្យ​ដឹង​ថា​  “សញ្ញាប័ណ្ណសាជីវកម្មដំបូងបំផុតនៅកម្ពុជា លេខ ១” នឹងត្រូវបោះផ្សាយដោយហត្ថាកសិករ លីមីតធីត​ ហើយ​និង​ត្រូវធ្វើសំណើលក់ ក្នុងចំនួនប្រាក់ដើមសរុប ៨០ ពាន់លានរៀល ជាមួយនឹងលទ្ធភាពដែលអាចលក់បន្ថែមរហូតដល់ ៤០ ពាន់លានរៀល ក្នុងករណីមានតម្រូវការលើសពីវិនិយោគិនគោលដៅ ។ សញ្ញាប័ណ្ណសាជីវកម្មមានរយៈពេល បីឆ្នាំ និងអត្រាគូប៉ុងប្រចាំឆ្នាំរបស់សញ្ញាប័ណ្ណគឺពី ៧,៥០% ទៅ ៨,៥០%។ ដោយមានជំនួយ និងបទពិសោធន៍ពីទីប្រឹក្សាហិរញ្ញវត្ថុ និងជាក្រុមហ៊ុនធានាទិញមូលបត្រ SBI ROYAL SECURITIES ថ្នាក់ដឹកនាំរបស់គ្រឹះស្ថាន សង្ឃឹមយ៉ាងមុតមាំថា ការបោះផ្សាយសញ្ញាប័ណ្ណនេះ នឹងទទួលបានជោគជ័យ ដើម្បីបង្កើតស្តង់ដារសម្រាប់ការបោះផ្សាយមូលបត្របំណុល និងផ្សារមូលបត្របំណុលនៅព្រះរាជាណាចក្រកម្ពុជា។

លោក ឧកញ៉ា ហួត អៀងតុង បានបញ្ជាក់បន្ថែមទៀតថា៖ “ហត្ថាកសិករ លីមីតធីត មានបំណងប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្នុងការធ្វើហិរញ្ញប្បទានកំណើននៃអាជីវកម្មឥណទាន រួមទាំងជាទុនបង្វិល និងសម្រាប់គោលបំណងទូទៅផ្សេងទៀតរបស់ក្រុមហ៊ុន។ សាច់ប្រាក់ដែលទទួលបានពីការបោះផ្សាយសញ្ញាប័ណ្ណសាជីវកម្មជាប្រាក់រៀលនេះ ក៏នឹងជួយគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម នៅតាមជនបទ និងទីប្រជុំជននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”

បន្ទាប់ពីទទួលលិខិតមិនជំទាស់ពី ធនាគារជាតិនៃកម្ពុជា ហត្ថាកសិករ លីមីតធីត បានដាក់ជូនទម្រង់ពាក្យស្នើសុំរួម និងឯកសារផ្តល់ព័ត៌មាន នៅ គណៈកម្មការមូលបត្រកម្ពុជា ដើម្បីទទួលបានការអនុញ្ញាត និងយល់ព្រមលើការ បោះផ្សាយនិងចុះបញ្ជីសញ្ញាប័ណ្ណសាជីវកម្មរបស់ ហត្ថាកសិករ លីមីតធីត ក្នុងក្របខ័ណ្ឌ AMBIF (ASEAN+3 MULTI-CURRENCY BOND ISSUANCE FRAMEWORK) និងបានដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីសម្រាប់ មូលបត្របំណុល នៅផ្សារមូលបត្រកម្ពុជាផងដែរ ។

គម្រោងពេលរំពឹងទុកនៃការធ្វើបរិវិសកម្មសញ្ញាប័ណ្ណសាជីវកម្មរបស់ហត្ថាកសិករ លីមីតធីត គឺចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ដល់ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៨ ដោយរង់ចាំការអនុញ្ញាតលើការបោះផ្សាយពី គណៈកម្មការមូលបត្រកម្ពុជា៕​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31