អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​​ភ្នំពេញ​ហក់​ឡើង​​ដល់​ចំណុច​ខ្ពស់​បំផុតកាលពី​ថ្ងៃ​ទី១១ កញ្ញា

ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​​ភ្នំពេញ​ហក់​ឡើង​​ដល់​ចំណុច​ខ្ពស់​បំផុតកាលពី​ថ្ងៃ​ទី១១ កញ្ញា

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ផ្សារមូលបត្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​១១ ខែ​កញ្ញា បាន​ឱ្យ​ដឹង​ថា​ ​ថ្លៃ​ភាគហ៊ុន​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​បាន​ហក់ឡើង​ដល់​ចំណុច​ខ្ពស់​បំផុត​ប្រចាំ​ថ្ងៃ​ដែល​ហៅ​តាម​ភាសាបច្ចេកទេស​ថា​ Upper Price Limit គឺ​ ៦.២៦០​រៀល​ក្នុង​មួយ​ភាគហ៊ុន។

នេះ​ជា​ថ្លៃ​ខ្ពស់​បំផុត​គិត​ចាប់​តាំង​ពី​ពេល​ដែល​ក្រុមហ៊ុន​នេះ​បាន​ចុះ​បញ្ជី​ជួញដូរ​នៅ​ផ្សាមូលបត្រ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៥ មក។ ​យោង​តាម​សេចក្ដី​​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា​ ​បើ​ធៀប​នឹង​ថ្ងៃ​ទី​១០ កញ្ញា​ ថ្លៃ​ភាគហ៊ុន​នេះ​បាន​កើន​ឡើង​ ៩,៨២% ​ខណៈ​ថ្ងៃ​ទី​១០ កញ្ញា​ តម្លៃ​ត្រឹម​តែ ៥.៧០០​ហ៊ុន​ប៉ុណ្ណោះ។ គិត​ត្រឹម​ថ្ងៃ​សុក្រ ទី​១៤​នេះ ថ្លៃ​ភាគហ៊ុន​នៅ​ត្រឹម​ ៦.០០០រៀលក្នុង​មួយ​ភាគហ៊ុន។

គិត​ចាប់​តាំង​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ មក​ បរិមាណ​បញ្ជា​ទិញ​សរុប​មាន​ដល់​ទៅ​ ៦០.៩៨៨​ហ៊ុន​ ខណៈ​បរិមាណ​បញ្ជា​លក់​វិញ​មាន​ត្រឹម​តែ​ ១.៨៨៧ហ៊ុន។

ការ​កើន​ឡើង​នៃ​ថ្លៃ​ និង​បរិមាណ​នៃ​តម្រូវ​ការ​របស់​ភាគហ៊ុន​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ អាច​បណ្ដាល​មក​ពី​អនុបាត​ថ្លៃ​ធៀប​នឹង​ប្រាក់​ចំណេញ​របស់​​​ភាគហ៊ុន​នេះ​ស្ថិត​នៅ​កម្រិត​គួរ​ឱ្យ​ទាក់ទាញ​ គឺ ៥.៤៩​ ឬ​អាច​បណ្ដាល​មក​ពី​ការ​យល់​ឃើញ​វិជ្ជមាន​របស់​វិនិយោគិន​ ទៅ​លើ​កំណើន​ទៅ​ថ្ងៃ​អនាគត​របស់​ក្រុមហ៊ុន​នេះ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង សហការជាមួយ Western Union ដើម្បីពង្រីកសេវាផ្ទេរប្រាក់អន្តរជាតិ

ព្រឹត្តិការណ៍ដ៏ធំ នៅខេត្តសៀមរាប

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930