អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ការវិភាគ​ទៅលើក្រុមហ៊ុនចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) មុន​សម្រេច​ទិញភាគហ៊ុន

ការវិភាគ​ទៅលើក្រុមហ៊ុនចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា (CSX) មុន​សម្រេច​ទិញភាគហ៊ុន

បន្ទាប់ពីវគ្គបណ្តុះបណ្តាលកន្លងទៅ ទីផ្សារមូលបត្រកម្ពុជាបង្កើតនូវវគ្គបណ្តុះបណ្តាលមួយ ដែលផ្តោតទៅលើការវិនិយោគដោយមានភាពវៃឆ្លាត និងចេះវិភាគទៅលើកត្តាដែលពាក់ព័ន្ធផ្សេងៗ ជាមួយក្រុមហ៊ុនដែលបានចុះបញ្ជីជាមួយ ទីផ្សារមូលបត្រកម្ពុជា។

លោក ទ្រី តៃហ៊ី ដែលជាអ្នកបណ្តុះបណ្តាលក្នុងវគ្គនេះ បានផ្តល់ជាយុទ្ធសាស្រ្ត និងជំរុញឲ្យអ្នកចូលរួមទាំងអស់អោយបើកគណនីមួយផ្ទាល់ខ្លួន ហើយចាប់ផ្តើមរៀនវិនិយោគលើភាគហ៊ុនដែលយើងពេញចិត្ត ពីសាច់ប្រាក់ចំនួនតិចសិន ហើយត្រូវរៀនវិភាគមុននឹងសម្រេចចិត្តវិនិយោគ លើកត្តាសំខាន់ យ៉ាង៖

១) ការវិភាគដោយផ្អែកលើកត្តាមូលដ្ឋាន៖ ការទិញភាគហ៊ុន ប្រៀបបានទៅនឹងការទិញចំណែកមួយនៃក្រុមហ៊ុន។ ដូចនេះ វិនិយោគិនត្រូវទិញភាគហ៊ុនរបស់ក្រុមហ៊ុនណា ដែលមានសក្តានុពលរីកចម្រើនខ្ពស់ និងមានលទ្ធភាពស្វែងរកចំណូលបានច្រើន។ វិនិយោគិនគួរចេះស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ព្រមទាំងស្ថានភាពអាជីវកម្ម និងស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។ ក្រុមហ៊ុន ដែលមានសក្តានុពលរីកចម្រើនខ្ពស់ និងធ្វើឱ្យភាគហ៊ុនិកទទួលបានផលចំណេណច្រើន។ ទន្ទឹមនឹងនេះដែរ វិនិយោគិនគប្បីស្វែងយល់ថា ថ្លៃភាគហ៊ុបច្ចុប្បន្នមានសភាពខ្ពស់ ឬទាប ដោយប្រៀបធៀបទៅនឹងប្រាក់ចំណេញ នឹងការបែងចែកភាគលាភរបស់ក្រុមហ៊ុន។

២) ការវិភាគដោយផ្អែកលើកត្តាបច្ចេកទេស (ដោយមើលក្រាប)៖ ក្រាបភាគហ៊ុនបានបង្ហាញព័ត៌មានយ៉ាងច្រើនដល់វិនិយោគិន អំពីបម្រែបម្រួលថ្លៃ និងនិន្នាការថ្លៃ(ទំនោរថ្លៃ)។ ការវិភាគតាមកត្តាមូលដ្ឋានអាចប្រាប៉ពីភាគហ៊ុនណាជាភាគហ៊ុនល្អ ធូរថ្លៃ ហើយការការវិភាគដោយផ្អែកលើកត្តាបច្ចេកទេសប្រាប់ពីពេល ដែលត្រូវទិញ ឬលក់។

ដើម្បីក្លាយជាវិនិយោគិនជោគជ័យមួយរូប វិនិយោគិនគប្បីរៀនសូត្រពីគោលការណ៍នៃការវិនិយោគ និង របៀបក្នុងការវិភាគឱ្យបានច្រើន ព្រមទាំងមានទំលាប់ក្នុងការសិក្សា ស្វែងយល់ពីបច្ចុប្បន្នភាពរបស់ទីផ្សារ។

សូមបញ្ជាក់ផងដែរថា មុនធ្វើការវិនិយោគលើទីផ្សារមូលបត្របាន យើងត្រូវមានគណនីជួញដូរមួយ។ ដើម្បីបើកគណនីនេះបាន យើងត្រូវទៅរក Broker ដើម្បីសុំជាលេខអត្តសញ្ញាណវិនិយោគិន (Investor ID) ពីគណៈកម្មការមូលបត្រកម្ពុជា (SECC) និងបើកគណនីជួញដូរឱ្យយើង។ បន្ទាប់ពីបានគណនីជួញដូរនេះហើយ យើងត្រូវទៅធនាគារ ដែលជាដែគូររបស់ Brokerយើង ដើម្បីធ្វើការដាក់សាច់ប្រាក់ ដើម្បីវិនិយោគបាន។

ដើម្បីស្វែងយល់ពីទីផ្សារភាគហ៊ុនឱ្យកាន់តែច្បាស់ សាធារណជនអាចចូលរួមវគ្គបណ្តុះបណ្តាលប្រចាំខែ ដែលធ្វើឡើងនៅអគារផ្សារមូលបត្រកម្ពុជា ដោយឥតគិតថ្លៃ។ វគ្គបណ្តុះបណ្តាលនីមួយៗរួមបញ្ចូលគោលការណ៍គ្រឹះក្នុងការវិនិយោគលើភាគហ៊ុន ដែលអនុញ្ញាតឱ្យអ្នក ដែលមិនទាន់មានចំណេះដឹងសោះ ក៏អាចចូលរួមបាន។ សូមស្វែងរកកាលវិភាគ និងប្រធានបទក្នុងរូបភាពខាងក្រុម៕

ដោយ៖ គីម ចាន់លាភ
ប្រភព៖ Cambodia Securities Exchange – CSX

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

គ្រាន់​តែ​ចេះ​ភាសា​បរទេស​ទាំង​៤​នេះ​ អ្នក​នឹង​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​

​​កម្រង​គំនិត​សំខាន់ៗ​ ដែល​អ្នក​គួរ​រៀន​សូត្រ​ពី​ ​សូក្រាត​ (Socrates) អ្នក​ប្រាជ្ញ​របស់​ក្រិក​

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728