អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > អ្វីទៅជា មូលបត្របំណុល (Bond)?

អ្វីទៅជា មូលបត្របំណុល (Bond)?

ប្រ​ភព៖​​ http://www.picpedia.org

សព្វថ្ងៃទីផ្សារភាគហ៊ុននៅកម្ពុជា ​ហាក់​ចាប់ផ្ដើម​​ទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាជនកម្ពុជា កាន់តែច្រើន​ខុស​ពី​ប៉ុន្មាន​ឆ្នាំ។ ជាមួយគ្នានេះដែរ ការវិនិយោគទៅលើមូលបត្របំណុលឬ សញ្ញបណ្ណ ​ក៏​ជា​ផ្នែក​មួយ​ដែល​អាច​គៀរគរ​ប្រមូល​នូវ​ដើម​ទុន​ដើម្បី​ពង្រីក​អាជីវកម្ម​​​ផង​ដែរ។ ចុះ​តើ​អ្នក​ដឹង​ថា​ អ្វី​ទៅ​ជា​មូលបត្រ​បំណុល ឬ សញ្ញាបណ្ណ​ទេ? 

តើមូលបត្របំណុលជាអ្វី? តោះមកស្វែងយល់ពីការវិនិយោគ មូលបត្របំណុលជាមួយ Bizkhmer ទាំងអស់គ្នា!

បើយោងតាម​ការ​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រ ផ្សារមូលបត្រកម្ពុជា បានរៀបរាប់ថា មូលបត្របំណុល ឬ សញ្ញបណ្ណ គឺជាកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយមូលបត្របំណុល និងវិនិយោគិន។ បុគ្គលដែលបោះផ្សាយសញ្ញាបណ្ណត្រូវបង់ជាការប្រាក់ ឱ្យ​ទៅវិនិយោគិនតាមវេលាជាក់លាក់និងទៀងទាត់ ព្រមទាំងត្រូវសងថ្លៃដើមដែលបានខ្ចីពីវិនិយោគិនតាមកាលកំណត់ដែលត្រូវសង។សញ្ញាបណ្ណរួមមាន សញ្ញាបណ្ណសាជីវកម្ម និង សញ្ញាបណ្ណសហគ្រាសរដ្ឋរាជរដ្ឋាភិបាល។ ប៉ុន្ដែផ្សារមូលបត្រកម្ពុជា ទើបតែដាក់​ឱ្យ​ប្រើប្រាស់សញ្ញាបណ្ណសារជីវកម្មតែប៉ុណ្ណោះ។

សញ្ញាបណ្ណ តំណាង​ឱ្យភាពជាម្ចាស់បំណុល។ សញ្ញាបណ្ណ ធ្វើការទូទាត់តែការប្រាក់ដែលបានកំណត់ជាមុន​ប៉ុណ្ណោះ​ ហើយថ្លៃរបស់វា ប្រែប្រួលនៅក្នុងដែនដែលកំណត់ដោយអត្រាការប្រាក់ ពោលគឺមិនមែនកំណត់ដោយប្រាក់ចំណេញរបស់ក្រុមហ៊ុននោះឡើយ។ រីឯភាគហ៊ុន តំណាងឱ្យភាពជាម្ចាស់កម្មសិទ្ធិនៃក្រុមហ៊ុនមួយៗ។ ថ្លៃភាគហ៊ុន អាចកើនឡើងយ៉ាងឆាប់រហ័ស ប្រសិនបើក្រុមហ៊ុននោះ មានការរីកចម្រើន និងមានប្រាក់ចំណេញច្រើន។

តាមការប្រកាសស្តីពីការបោះផ្សាយលក់មូលបត្ របំណុលជាសាធារណៈចេញដោយ​សញ្ញាបណ្ណសាជីវកម្មអាចចែកចេញជា៖

១. សញ្ញាបណ្ណធម្មតា ( Plain Vanilla Bond) សំដៅដល់សញ្ញាបណ្ណដែលមានអត្រាគូប៉ុងថេរ មានកំណត់ឥណប្រតិទានជាមុននៅ កាលបរិច្ឆេទបោះផ្សាយ មិនមានការលើកកម្ពស់ (Enhancement) និង/ឬលក្ខណៈបន្ថែមដូចជាសិទ្ធិទិញត្រលប់ (Call Option) ឬ សិទិ្ធលក់ (Put Option) និងមិនមានការធានា។

២. សញ្ញាបណ្ណមានបុគ្គលធានា (Guaranteed Bond) សំដៅដល់សញ្ញាបណ្ណដែលផ្ដល់ការធានាថាការប្រាក់ និងប្រាក់ដើមនឹងត្រូវបានទូទាត់សងដោយភាគីទីបី ដែលជានីតិបុគ្គល ករណីដែលបុគ្គលបោះផ្សាយមិនមានលទ្ធភាពសងបំណុល (Default) ដោយមូលហេតុដូចជា
អសាធនភាព ឬក្ស័យធន។

៣. សញ្ញាបណ្ណមានវត្ថុធានា (Secured Bond) សំដៅដល់សញ្ញាបណ្ណដែលមានដាក់ទ្រព្យសកម្មជាវត្ថុធានា លើកលែងតែ មូលបត្របំណុលដែលមានទ្រព្យធានា (Asset Backed Securities) ដែលត្រូវកំណត់នៅក្នុងបទប្បញ្ញត្តិដោយឡែក។

សូមបញ្ជាក់​ថា​ កាលពីពេល​ថ្មីៗនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានទទួលលិខិតអនុញ្ញាតពី ធនាគារជាតិនៃកម្ពុជា រួចហើយស ម្រាប់ ការបោះផ្សាយមូលបត្របំណុល ជាប្រភេទសញ្ញាប័ណ្ណសាជីវកម្ម កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ នេះបើយោងសេចក្ដីប្រកាសព័ត៌មានដែលចេញផ្សាយជាសាធារណៈនៅលើគេហទំព័រហត្ថាកសិករ៕

ដោយ៖ គីម ច័ន្ទលាភ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031