អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ

៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ

ដើម្បីអាចបោះផ្សាយលក់​មូលបត្រកម្មសិទ្ធិជាសារធារណៈលើកដំបូង (IPO) បាន ក្រុមហ៊ុនត្រូវ​អនុវត្តន៍​ជា​ច្រើន​ជំហាន និង​ត្រូវ​រៀប​ចំ​ឯកសារ​ជា​ច្រើន​ផង​ដែរ។ ខា​ងក្រោម​នេះ​ ជា​សេចក្ដី​ណែនាំ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុ​ន​ផ្សារមូលបត្រ​កម្ពុជាដើម្បី​ជាជំនួយ​ និង​ចំណេះដឹង​បន្ថែម​សម្រាប់​បង​ប្អូន​ម្ចាស់​អាជីវកម្ម​ដែល​មាន​បំណង​ចង់​បោះ​ផ្សាយ​លក់​មូលបត្រ​កម្មសិទ្ធិ​បាន។

ជំហានទី១ ការរៀបចំខ្លួន

  • រៀបចំកិច្ចប្រជុំនិងព្រមព្រៀងផ្ទៃក្នុងជាមួយក្រុមប្រឹក្សាភិបាល អំពីគម្រោងស្វែងរកដើមទុនបន្ថែម តាមរយៈទីផ្សារមូលបត្រ។
  • ត្រូវជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ឬ នីតិបុគ្គលប្រតិស្រុត។
  • រៀបចំអភិបាលកិច្ចសាជីវកម្ម ដូច ជាសមាសភាពក្រុមប្រឹក្សាភិបាលជាពិសេសអភិបាលឯករាជ្យ និង គណៈកម្មការសនវកម្ម ជាដើម។
  • ពង្រឹងប្រព័ន្ធគណនេយ្យស្របតាមស្ដង់ដារគណនេយ្យដែលមានជាធរមាន និង ការត្រួតពិនិត្យផ្ទៃក្នុង។
  • ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុមុននឹងដាក់ពាក្យសើ្នសុំបោះផ្សាយលក់មូលបត្រ
  • រៀបចំផែនការសម្រាប់ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើកដំបូង ដើម្បីធានាបាន​នូវ​កំណើនរយៈពេលវែង។
  • រៀបចំឯកសារចាំបាច់នានា សម្រាប់ក្រុមហ៊ុនធានាទិញមូលបត្រធ្វើការសិក្សា និង រៀបចំត្រួតពិនិត្យកាតព្វកិច្ចតាមច្បាប់ ព្រមទាំងរៀបចំឯកសាចាំបាច់ផ្សេងៗទៀតសម្រាប់ការដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រ។

ជំហានទី  ការតែងតាំងក្រុមហ៊ុនធានាទិញមូលបត្រ និង ការបង្កើតក្រុមការងារបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ​សាធារណៈលើកដំបូង

ក្រុមហ៊ុនមិនចាំបាច់បារម្ភពីការរៀបចំនិងបំពេញនីតិវិធីនៃបោះផ្សាយលក់មូលបត្រដោយខ្លួនឯងនោះទេ ដោយសារក្រុមហ៊ុនត្រូវតែងតាំងក្រុមហ៊ុនធានាទិញមូលបត្រ (Underwriter) ដែលទទួលបានអាជ្ញាបណ្ណពីគណកម្មការមូលបត្រកម្ពុជា និង ជ្រើសរើសក្រុមហ៊ុនផ្ដល់សេវាសវនកម្ម មេធាវី ដែលទទួលស្គាល់ពី គ ម ក។ ក្រុមការងារនេះ នឹង ជូយ សម្រួលការងារដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រក្នុងដំណើរការបោះផ្សាយលក់មួលបត្រកម្មសិទ្ធជាសារធារណៈលើកដំបូង ជាពិសេសការរៀបចំ របាយការណ៍ត្រួតពិនិត្យការបំពេញកាតព្វកិច្ចតាមផ្លូវច្បាប់ (Due Diligence Report) និង រៀបចំឯកសារផ្ដល់ពត៌មាន (Disclosure Document) ជាដើម។

សូម​រង់​ចាំ​តាម​ដាន​ភាគទី 2 ដែល​នឹង​ចេញ​ផ្សាយ​ឆាប់ៗ​នេះ… 

ដោយ៖ គីម ច័ន្ទលាភ
ប្រភព៖ Cambodia Securities Exchange – CSX

 

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031