អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ (ភាគ II)

៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ (ភាគ II)

កាល​ពី​ថ្ងៃ​ម្សិលមិញ BizKhmer បាន​ចេញ​ផ្សាយ​ម្ដង​រួច​ទៅ​ហើយ អំពី​ប្រធាន​បទ ៖«៥ ជំហានសម្រាប់រៀបចំខ្លួនដើម្បីទទួលបានហិរញ្ញប្បទាន ពីផ្សារមូលបត្រ» ភាគ​ ១ សូម​ចុច​ត្រង់​នេះ​ដើម្បី​អាន​អត្ថបទ​លម្អិត។ ថ្ងៃ​នេះ​ BizKhmer សូម​​ចែក​រំលែក​ភាគទី ២​អំពី​៖

ក-ក្រុមហ៊ុនធានាទិញមូលបត្រ៖
ក្រុមហ៊ុនធានទិញមូលបត្រ ជាបុគ្គលសំខាន់នៅក្នុងដំណើរការបោះផ្សាយលក់មូលបត្រ កម្មសិទ្ធិជាសាធារណៈលើកដំបូង។

ក្រុមហ៊ុនធានាទិញមូលបត្រមានតួនាទីដូចខាងក្រោម៖
-ផ្ដល់ប្រឹក្សាសំខាន់ៗដល់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ដូចជាការកំណត់ថ្លៃការកំណត់ទំហំបោះផ្សាយ និង កំណត់គម្រោងពេលបោះផ្សាយ
-ចាត់ចែងរៀបចំដំណើរការបោះផ្សាយលក់មូលបត្រកម្មសិទ្ទជាសាធារណៈ ឲ្យក្រុមហ៊ុនបោះផ្សាយមូលបត្រដោយចូលរួមផ្ទាល់ ឬ មិនផ្ទាល់នោក្នុងដំណើរបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈ
-រៀបចំឯកសារផ្ដល់ព័ត៌មាន និង ធ្វើរបាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់
-ធានាទិញមូលបត្រដែលនៅសល់ទាំងអស់ ឬ តាមការព្រមព្រៀង

លើសពីនេះ ក្រុមហ៊ុនធានាទិញមូលបត្រអាចណែនាំក្រុមហ៊ុនបោះផ្សាយលក់មូលបត្រពីការរៀបចំរចនាសម្ព័ន្ធអភិបាលកិច្ចសាជីវកម្ម គោលនយោបាយ និង យន្ដការដែលអនុញ្ញាតអោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រធ្វើប្រតិបត្តិការធុរកិច្ចប្រកបដោយប្រសិទ្ធភាព និង អនុវត្តតាមបទញ្ញាតិ្តពាក់ព័ន្ធក្រោយការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង។

ខ-ក្រុមហ៊ុនផ្ដល់សេវាសវនកម្ម

ក្រុមហ៊ុនផ្ដល់សេវាសវនមានតួនាទីដូចខាងក្រោម៖

-ផ្ដល់សេវាសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ
-រៀបចំរបាយការណ៍បញ្ជាក់ពីការបំពេញកាតកិច្ចតាមច្បាប់ពាក់ព័ន្ធ នឹង កិច្ចការគណនេយ្យ
-ត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុក្នុងឯកសារផ្ដល់ព័ត៌មានតាមការព្រមព្រៀង។

គ-មេធាវី
មេធាវីមានតួនាទី៖

-ត្រួតពិនិត្យការអនុវត្ដកាតព្វកិច្ចតាមច្បាប់និងរៀបចំរបាយការណ៍បញ្ជាក់ពីការបំពេញកាតព្វកិច្ចតាមច្បាប់ផ្នែកដែលពាក់ព័ន្ធ នឹង ទិដ្ឋច្បាប់របស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ
-ផ្ដល់យោបល់ជូនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រនូវរាល់បញ្ហាពាក់ព័ន្ធ នឹង ទិដ្ឋភាពច្បាប់
-ផ្ដល់យោបល់ផ្នែកច្បាប់ក្នុងការរៀបចំកិច្ចសន្យាធានាទិញ
-ផ្ដល់យោបល់ជូនក្រុមហ៊ុនបោះផ្សាយលក់មូលបត្រអំពីអភិបាលកិច្ចសាជីរកម្ម និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ផ្សេងទៀត។

ជំហានទី៣ ការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រ

ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រត្រូវដាក់ពាក្យស្នើសុំពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្រពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។

ជំនាញទី៤  ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធជាសាធារណៈលើកដំបូង

ក្រុមហ៊ុនបោះផ្សាយមូលបត្រដោយមានជំនួយពីក្រុមហ៊ុនធានាទិញមូលបត្រ ត្រូវដាក់ពាក្យស្នើសុំបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសារធារណៈជូន គណកម្មការមូលបត្រកម្ពុជា។ ក្រោយពីទទួលបានការអនុញ្ញាតជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រជាសាធារណៈពី គណកម្មការមូលបត្រកម្ពុជាក្រុមហ៊ុនត្រូវរៀបចំធ្វើការកំណត់ថ្លៃលក់មូលបត្រ និង ស្នើសុំការអនុញ្ញាតលើលក្ខខណ្ឌនៃសំណើរលក់ និង ចុះបញ្ជីឯកសារផ្ដល់ព័ត៌មានពីគណកម្មការមូលបត្រកម្ពុជា។បន្ទាប់មកទៀតក្រុមហ៊ុនបោះផ្សាយលក់មូលបត្រត្រូវចាប់ផ្ដើមដំណើរការធ្វើបរិវិសកម្មមូលបត្រ និង រាយការណ៍ពីលទ្ធផលនៃការធ្វើបរិវិសកម្មបត្រជូន គណកម្មការមូលបត្រកម្ពុជា។

ជំហានទី៥ ការចុះបញ្ជីលក់មូលបត្រជាផ្លូវការនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា

ក្រោយពីបានបញ្ចប់ការធើ្វបរិវិសកម្មមូលបត្រ និង ការបញ្ចូនមូលបត្រកម្មសិទ្ធទៅឲ្យអ្នកធ្វើបរិវិសកម្មដែលទទួលបានជោគជ័យ ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រត្រូវបំពេញបែបបទនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដើម្បីចុះបញ្ជីជួញដូរមូលបត្រជាផ្លូវការ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

មនុស្សឆ្លាត តែងប្រើវិធីបែបនេះយកឈ្នះអ្នកដទៃ ដោយមិន​ចាច់​ឈ្លោះ​តឹង​សរសៃ​ក!

ពាក្យ​ ១៧​​ឃ្លា​ដែល​​​ «បុគ្គលិក​​​ល្អ​» មិន​គួរ​និយាយ​ទាល់​តែ​សោះ​នៅ​កន្លែង​ធ្វើ​ការ​

​គំនិតអាជីវកម្ម​​ខ្នាតតូច​ទាំង​៧​ប្រភេទ​ ​​​​មិន​ទាមទារ​ដើមទុន​ខ្ពស់​ ​​ដែល​អ្នក​គួរ​សាកល្បង​

អត្ថបទពាណិជ្ជកម្ម​

វ៉ាយប័រ (Viber) បើកដំណើរការសេវាតភ្ជាប់ទំនាកទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728