អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ចាប់​អារម្មណ៍​ផ្សារមូលបត្រ? ​តើ​អ្វី​ទៅ​ជា​ទីផ្សារដំបូង និងទីផ្សារបន្ទាប់ (Primary Market Vs Secondary Market)?

ចាប់​អារម្មណ៍​ផ្សារមូលបត្រ? ​តើ​អ្វី​ទៅ​ជា​ទីផ្សារដំបូង និងទីផ្សារបន្ទាប់ (Primary Market Vs Secondary Market)?

ជាទូទៅ ការចូលរួមនៃវិនិយោគិននៅក្នុងផ្សារមូលបត្រ គឺសំដៅដល់ការទិញលក់ភាគហ៊ុននៅទីផ្សារបន្ទាប់ (នៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា) គឺជាការទិញលក់​​ភាគហ៊ុនពីវិយោគិន ទៅវិនិយោគិន។ ទីផ្សារដំបូង ជាកន្លែងដែល ទិញហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ វាអាចកើតមានម្តងម្កាល នៅពេលដែលមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈជាលើកដំបូង។

+ទីផ្សារដំបូង (Primary Market)

ទីផ្សារដំបូងគឺជាទីផ្សារដែលភាគហ៊ុន(ទើបបោះផ្សាយជាសាធារណៈលើកដំបូង-IPO ដោយក្រុមហ៊ុនមួយ) ត្រូវបានដាក់ឱ្យជួញដូរជាលើកដំបូង។ បានសេចក្តីថា ជាទីផ្សារដែលវិនិយោគិនសាធារណៈទិញភាគហ៊ុនដោយផ្ទាល់ពីក្រុមហ៊ុនបោះផ្សាយ គឺប្រៀបបាននឹង ការទិញទំនិញមួយដោយអ្នកប្រើប្រាស់ ដោយផ្ទាល់ពីក្រុមហ៊ុនផលិត ដូច្នោះដែរ។

+ទីផ្សារបន្ទាប់ (Secondary Market)

វិនិយោគិនដែលទិញភាគហ៊ុននៅទីផ្សារដំបូង ហើយចង់លក់ភាគហ៊ុននោះចេញដើម្បីយកសាច់ប្រាក់មកវិញ ត្រូវលក់ភាគហ៊ុននោះទៅឱ្យវិនិយោគិនដទៃទៀត គឺមិនមែនលក់ទៅឱ្យក្រុមហ៊ុនបោះផ្សាយវិញទេ។ ការទិញលក់តទៅនេះ រវាងវិនិយោគិន(អ្នកទិញ) និងវិនិយោគិន(អ្នកលក់) ត្រូវបានគេហៅថា ជាការទិញលក់នៅទីផ្សារបន្ទាប់ គឺប្រៀបបាននឹងការជួញដូរវត្ថុ”ជជុះ”រវាងអ្នកប្រើប្រាស់ដូចគ្នាដូច្នោះដែរ គ្រាន់តែភាគហ៊ុនមិនចេះសឹករិចរិលប៉ុណ្ណោះ។

ការជួញដូរនៅទីផ្សារបន្ទាប់គឺធ្វើឡើងនៅក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(ផ.ម.ក.)។ ផ.ម.ក. មានតួនាទីចម្បងក្នុងការផ្តល់សេវាទីកន្លែង និងប្រព័ន្ធជួញដូរ សម្រាប់វិនិយោគិនងាយស្រួលរកគ្នាឃើញ(អ្នកលក់និងអ្នកទិញ) ដើម្បីជួញដូរជាមួយគ្នា។

ដោយ៖គឹម ច័ន្ទលាភ
ប្រភព៖ ទីផ្សារមូលបត្រកម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031