អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ទីផ្សារគោល និងទីផ្សារកំណើន (Main Board Vs Growth Board)

ទីផ្សារគោល និងទីផ្សារកំណើន (Main Board Vs Growth Board)

តាមប្រសាសន៍ លោក ទ្រី តៃហ៊ី នាយកគ្រប់គ្រងទីផ្សារមូលបត្រកម្ពុជាបានប្រាប់ ឱ្យ​ដឹងថាជាទូទៅផ្សារមូលបត្រសព្វថ្ងៃមិនថាប្រទេសណានោះទេ ភាគច្រើនបែងចែកចេញជាពីរ  ឬ បី ឬ បួន តែសម្រាប់ទីផ្សារមូលបត្រកម្ពុជាសព្វថ្ងៃ​​ គេបែងចែកផ្សារជាពីរប្រភេទ​ប៉ុណ្ណោះ​នោះ គឺ​ទីផ្សារគោល (Main board) និងទីផ្សារកំណើន(Growth Board)។ តើទីផ្សារគោល និង ផ្សារកំណើនខុសម្ដេច?

ទីផ្សារគោល (Main Board)

ជាកន្លែងដែល ក្រុមហ៊ុនធំៗមានឈ្មោះល្បី និង​មានលំនឹងល្អបោះផ្សាយភាគហ៊ុនលក់។ ក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោលមានការទាមទារលក្ខខណ្ឌច្រើនក្នុងការចុះបញ្ជី។ ក្រុមហ៊ុនដែលនូវក្នុងផ្សារគោលភាគច្រើនជាក្រុមហ៊ុនដែលល្អ មានឈ្មោះបោះសំឡេង​រួច​ទៅ​ហើយ។ ភាគហ៊ុនដែរបោះផ្សាយលក់ក៌មានតម្លៃខ្ពស់ទៅតាមក្រុមហ៊ុនដែរបានចុះបញ្ជីផងដែរ។ ចំពោះក្រុមហ៊ុនដែលចូលទៅក្នុងទីផ្សារគោល ប្រាក់ចំណេញរបស់ក្រុមហ៊ុនមិនសូវជាច្រើននោះទេ ប៉ុន្ដែលំនឹងនៃអាជីវកម្មរបស់ពួកគេមានស្ថេរភាពល្អ និង មានហានិភ័យតិចតួចតែប៉ុណ្ណោះ។ ដូច្នេះសម្រាប់វិនិយោគិនដែលចង់វិនិយោគទៅលើភាគហ៊ុនក្នុងរយៈពេលវែង គួរតែជ្រើសរើសទីផ្សារគោលសម្រាប់ធ្វើការវិនិយោគ។ –Low Risk Low Return

បើយោង​តាម​គេហទំព័រ​របស់​ផ្សារមូលបត្រ​កម្ពុជា​ និង​ស្រដៀង​ទៅ​នឹង​ចំណុច​ខាង​លើ​ដែរ​ ទីផ្សារគោលគឺជាផ្សារដំបូងបង្អស់ត្រូវបានបង្កើតឡើង និង​ដាក់​ឱ្យ​ដំណើរ​ការ​សម្រាប់​ការ​ចុះ​បញ្ជី​របស់​ក្រុមហ៊ុន​ចុះ​បញ្ជី​សក្តានុពល​ដែល​មាន​ស្តង់ដារ​ និង​ទំហំធំ។ ​ទីផ្សារ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នាំយក​ភាគ​ហ៊ុនទាំងអស់​ក្រោយការបោះផ្សាយ មកចុះបញ្ជីនិងជួញដូរនៅក្នុងប្រព័ន្ធរបស់ ផ.ម.ក.។

ទីផ្សារកំណើន (Growth Board)

ជាកន្លែង​សម្រាប់​ឱ្យ​អាជីវកម្មធុនតូច-ធុនមធ្យមចុះបញ្ជី លក្ខខណ្ឌក្នុងការចុះបញ្ជីមានតិចជាងទីផ្សារគោល។ ក្រុមហ៊ុនដែលចុះបញ្ជីក្នុងទីកំណើន ភាគច្រើនជាក្រុមហ៊ុនតូចៗ និងមានលំនឹងក្រុមហ៊ុនមធ្យមប៉ុន្ដែទទួលបានប្រាក់ចំនេញច្រើន ទន្ទឹមនឹងនោះក៏មានហានិភ័យខ្ពស់ដែរ។ សម្រាប់ភាគលាភដែលក្រុមហ៊ុនបង់ទៅឱ្យ​វិនិយោគិនក៌ច្រើនទៅតាមនឹងដែរ។ ចំពោះវិនិយោគិន ដែលចង់ ទទួលបានភាគលាភច្រើន អាចចូលទៅទីផ្សារកំណើនបានសម្រាប់ធ្វើការវិនិយោគ។ –High Risk High Return

​ដោយ៖ គឹម ច័ន្ទលាភ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

ទម្លាប់​៤​ប្រភេទ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​អ្នក​​ងើប​មុខ​មិន​រួច​ពី​ភាព​ក្រីក្រ​

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031