អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > កត្ដាអ្វីខ្លះធ្វើឲ្យ តម្លៃ​ភាគហ៊ុន​ មាន​ការ​ប្រែប្រួល?

កត្ដាអ្វីខ្លះធ្វើឲ្យ តម្លៃ​ភាគហ៊ុន​ មាន​ការ​ប្រែប្រួល?

ជាទូទៅ ថ្លៃភាគហ៊ុនប្រែប្រួលជារៀងរាល់ថ្ងៃ។ ការប្រែប្រួលនេះ អាចនិយាយបានយ៉ាងសាមញ្ញថា ដោយសារកម្លាំងពីរគឺ កម្លាំងនៃការផ្គត់ផ្គង់ (Demand) និងតម្រូវការ (Supplied)នៅលើទីផ្សារ។

កម្លាំងនៃការផ្គត់ផ្គង់(Supply)
ប្រសិនបើមានការផ្គត់ផ្គង់ (ការលក់) ច្រើនជាងតម្រូវការ (ការទិញ) នោះថ្លៃមានទំនោរធ្លាក់ចុះ។ បានន័យថា ប្រសិនបើមានក្រុមហ៊ុនបោះផ្សាយលក់ភាគហ៊ុនច្រើននៅក្នុងផ្សារមូលបត្រប៉ុន្ដែអ្នកទិញភាគហ៊ុនតិច នឹងធ្វើឱ្យ​តម្លៃនៃភាគហ៊ុនធ្លាក់ចុះ។

កម្លាំងនៃតម្រូវការ(Demand)
​ផ្ទុយ​ពី​ចំណុច​ខាង​លើ​ ប្រសិនបើមានអ្នកត្រូវការ(អ្នកទិញ) ច្រើនជាងអ្នកផ្គត់ផ្គង់(អ្នកលក់) នោះថ្លៃនឹងមានទំនោរកើនឡើងវិញ។ ប៉ុន្កែក៌នូវមានកត្ដាដែលសំខាន់ៗដែលពាក់ព័ន្ធនឹងការឡើងចុះរបស់ភាគហ៊ុនដែលបណ្ដាល​ឱ្យ​មានការលក់-ដូរ ភាគហ៊ុនពីសំណាក់វិយោគិន។ នៅពេលមនុស្សម្នាក់ទិញភាគហ៊ុនមួយ មានន័យថាគាត់សង្ឃឹមនិងជឿជាក់ថា ភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់នាពេលអនាគតច្រើនជាងបច្ចុប្បន្ន។ ផ្ទុយមកវិញ នៅពេលមនុស្សម្នាក់លក់ភាគហ៊ុនមួយចេញ មានន័យថាគាត់មិនសង្ឃឹមថា នៅពេលអនាគតភាគហ៊ុននោះនឹងផ្តល់ប្រាក់ចំណេញឱ្យគាត់ច្រើនជាងពេលបច្ចុប្បន្នឡើយ។ ដូច្នេះហើយ បានជាពេលខ្លះគេនិយាយថា ផ្សារហ៊ុនជាវេទិកាតស៊ូមតិលើថ្លៃភាគហ៊ុន ឬតម្លៃរបស់ក្រុមហ៊ុនចុះបញ្ជី។

ទោះជាយ៉ាងនេះក៏ដោយ យើងអាចព្យាយាមពន្យល់មូលហេតុដែលនៅពីក្រោយការសម្រេចចិត្តរបស់វិនិយោគិន ដោយចែកជាពីរកត្តាធំៗគឺ “កត្តាវិទ្យាសាស្ត្រ” និង “កត្តាចិត្តសាស្ត្រ”។

កត្តាវិទ្យាសាស្ត្រ

កត្តាវិទ្យាសាស្ត្រគឺសំដៅទៅលើការសម្រេចចិត្តទិញឬលក់ភាគហ៊ុន តាមរយៈការវិភាគល្អិតល្អន់ជាលក្ខណៈវិទ្យាសាស្ត្រ ទៅលើលទ្ធភាពចំណេញនិងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុននោះ។ វិនិយោគិនពិចារណាលើព័ត៌មានទាំងឡាយដែលពាក់ព័ន្ធនឹងក្រុមហ៊ុន ទាំងព័ត៌មានពីអតីតកាលនិងបច្ចុប្បន្នកាល រួចធ្វើការវាយតម្លៃអំពីភាពរឹងម៉ាំរបស់ក្រុមហ៊ុន(ទាំងផ្នែកហិរញ្ញវត្ថុនិងអាជីវកម្ម) ហើយប៉ាន់ស្មាន (educated guess) អំពីលទ្ធភាពរកប្រាក់ចំណេញរបស់ក្រុមហ៊ុននាពេលអនាគត។ ថ្វីត្បិតតែវិនិយោគិនអាចទទួលបានព័ត៌មានដូចៗគ្នាស្តីពីក្រុមហ៊ុនក៏ដោយ ប៉ុន្តែការយល់ឃើញរបស់ពួកគាត់អំពីកម្រិតនៃហានិភ័យនិងប្រាក់ចំណេញរបស់ក្រុមហ៊ុន មានភាពខុសៗគ្នាជាទូទៅ។ ការយល់ឃើញខុសគ្នានេះហើយដែលធ្វើឱ្យវិនិយោគិនខ្លះដាក់ទិញ ខ្លះដាក់លក់ ហើយដាក់នៅថ្លៃខុសៗគ្នា។

កត្តាចិត្តសាស្រ្ត

កត្តាចិត្តសាស្ត្រ គឺសំដៅដល់ការសម្រេចចិត្តទិញ/លក់ភាគហ៊ុន ដោយមិនបានឆ្លងកាត់ការពិចារណា(ឬភ្លេចពិចារណា)ល្អិតល្អន់ ប៉ុន្តែធ្វើឡើងដោយអារម្មណ៍ ដែលស្ថិតនៅចន្លោះភាពភ័យស្លន់ស្លោ(Fear) ហើយនឹងភាពលោភលន់(Greed)។

ព័ត៌មានមិនល្អអំពីក្រុមហ៊ុនមួយ ឬអំពីទីផ្សារទាំងមូល អាចធ្វើឱ្យមនុស្សម្នាភ័យស្លន់ស្លោរត់រកច្រកចេញក្នុងពេលតែមួយ ដោយដណ្តើមគ្នាលក់ភាគហ៊ុនចេញ (Fear)។ ការដណ្តើមគ្នាលក់ចេញនេះ អាចធ្វើឱ្យថ្លៃភាគហ៊ុនធ្លាក់ចុះខ្លាំងក្នុងរយៈពេលដ៏ខ្លី។ ផ្ទុយមកវិញ ព័ត៌មានល្អៗពីក្រុមហ៊ុនមួយឬពីទីផ្សារទាំងមូល ក៏អាចធ្វើឱ្យមនុស្សរំជើបរំជួលដណ្តើមគ្នាទិញ ព្រោះខ្លាចទិញមិនទាន់គេ (Greed)។ ការដណ្តើមគ្នាលក់/ទិញ បូករួមនឹងចលនាកេងរកប្រាក់ចំណេញនៅលើទីផ្សារ(speculation movement) ធ្វើឲ្យភាគហ៊ុនឡើងឬចុះថ្លៃកាន់តែលឿន និងធ្វើឱ្យកាន់តែចាកឆ្ងាយពីតម្លៃពិតប្រាកដរបស់វា(intrinsic value)។

ដោយ៖ គឺម ច័ន្ទលាភ
ប្រភព៖ ទីផ្សារមូលបត្រកម្ពុជា

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អ្វីទៅជា គំនិតធុរកិច្ច (Business Ideas)? ចង់​ដឹង ​នាំគ្នា​ចូលរួម​សិក្ខាសាលាអំពីប្រធាន​នេះ!

AMK ផ្អាកដំណើរការប្រតិបត្ដិការហិរញ្ញវត្ថុ​​​បណ្ដោះ​អាសន្ន ៤ថ្ងៃ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31