អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ស្វែង​យល់​ពី​ផ្សារមូលបត្រ​ច្រើន​រួច​មក​ហើយ​ ថ្ងៃ​នេះ​ទៅ​សិក្សា​ផ្សារហ៊ុនថៃ​ម្ដង

ស្វែង​យល់​ពី​ផ្សារមូលបត្រ​ច្រើន​រួច​មក​ហើយ​ ថ្ងៃ​នេះ​ទៅ​សិក្សា​ផ្សារហ៊ុនថៃ​ម្ដង

ប្រទេសថៃគឺជាប្រទេសទី​ ២​ ដែលមានសេដ្ឋកិច្ចធំជាងគេបន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី។ ​ប្រជាជន​ថៃ​ឈរ​នៅ​លេខ​រៀង​​ទី ៤ ដែលមាន​ចំណូល​ខ្ពស់​ក្នុងតំបន់អាស៊ីអាគ្នេយ៍។ បើងាកមកវិស័យមូលបត្រវិញ ប្រទេសថៃមាន​តាំង ​ពី​៤៨ឆ្នាំមុនមកម្លេះ។អត្ថបទពីមុន មិត្តអ្នកអានបានដឹងរួចមកហើយ ពីផ្សារមូលបត្រកម្ពុជា ថ្ងៃនេះយើងនឹងនាំអ្នកទាំងអស់គ្នា​ឱ្យ​ស្គាល់ពី​ផ្សារមូលបត្រថៃវិញម្ដង!

ផ្សារមូលបត្រ​ថៃ Stock exchange Thailand ឬ บริษัท ตลาดหลักทรัพย์แห่งประเทศไทย จำกัด
ដំបូងផ្សារមូលបត្រ​ថៃ​ Stock Exchange Thailand ​មាន​ឈ្មោះ​ថា​ ជាក្រុមហ៊ុនផ្សារមូលបត្របាងកក ដែលត្រូវបានដាក់​ឱ្យ​ដំណើរការ  នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៦០​។​ ការ​បង្កើត​នូវ​ផ្សារមូលបត្រ​នា​ពេល​នោះ​គឺ​​បន្ទាប់​ពី​រាជរដ្ឋាភិបាល​ថៃ​បាន​ដាក់​ចេញ​នូវ​ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​ថ្នាក់​ជាតិ​៥​ឆ្នាំ​​លើក​ទី​១។

ផ្សារមូលបត្រ​ថៃ​ដំបូង​មាន​ឈ្មោះ​ថា​ ផ្សារមូលបត្រ​បាងកក​ នៅ​ខែ​កក្កដា​ ឆ្នាំ​១៩៦២ ហើយ​ចាប់ពី​ឆ្នាំ​នេះ​មក​ ក្រុមហ៊ុនមូលបត្របាងកក​ ផ្ដើម​មានសន្ទុះខ្លាំង ​និង​ដំណើរការល្អក៏ប៉ុន្ដែស្ថានភាពនៃក្រុមហ៊ុនមូលបត្រចាប់ផ្ដើមធ្លាក់ចុះបន្ដិចម្ដងៗវិញ រហូតដល់ ដើម​ទសវត្សរ៍​ឆ្នាំ១៩៧០ ក្រុមហ៊ុនមូលបត្រ​ក៏ត្រូវបានផ្អាកដំណើរការ។​​ មូលធន​ទីផ្សារ​សរុប​នៅ​ឆ្នាំ​១៩៦៨ មាន​ត្រឹម​តែ ១៦០​លាន​បាត និង​ឆ្នាំ​១៩៦៩ មាន​ត្រឹម​តែ ១១៤​លាន​បាត ដូច្នេះ​ថៃ​ក៏​ផ្អាក​ដំណើរការ​មួយ​រយៈ តែម្ដង។

មូលហេតុដែលធ្វើផ្សារហ៊ុនមួយត្រូវផ្អាកដំណើរការដោយតែកាលនោះការយល់ដឹងពីវិស័យ​ មូលបត្រនៅមានកម្រិតទាប នឹង បូករួមជាមួយ ការខ្វះភាពចូលរួម​ពីសំណាក់រាជរដ្ឋាភិបាល​របស់​ប្រទេស​ថៃ​ថែម​ទៀត​ផង។

ទោះបីជាក្រុមហ៊ុនផ្សារមូលបត្របាងកក ត្រូវបានផ្អាកដំណើរការយ៉ាងណាក៏ដោយ។​ នៅក្នុងឆ្នាំ ១៩៦៩ រដ្ឋាភិបាលប្រទេសថៃ​បានរៀបចំផែនការក្នុងការបើកដំណើរ​ការផ្សារហ៊ុនសារជាថ្មីដោយអញ្ចើញសាស្ដ្រាចារ្យ Sidny M.Robin ​មកពីសាកលវិទ្យាល័យ Columbia ដែលជាប្រធានសេដ្ឋកិច្ចវិទូ​ នៅផ្សារមូលបត្រសហរដ្ឋ​មេរិកដើម្បីមកសិក្សារ​ពីគម្រោងអភិវឌ្ឍន៍​ផ្សារ​មូលធន​នៃប្រទេសថៃ ​(Capital Market)។

នៅក្នុងឆ្នាំ ១៩៧៥ ផ្សារមូលបត្រថៃចាប់ផ្ដើមដំណើរជួញដូរសារឡើងវិញ។ ផ្សារមូលបត្រថៃ បែងចែកផ្សារ​ចេញជាពីរគឺ  ផ្សារដំបូង​ ​និ​ង ​ផ្សារបន្ទាប់​ បើយើងតាម ទិន្នន័យ ដែលបាន​ចេញផ្សាយ​របស់ក្រុមហ៊ុនផ្សារមូលបត្រថៃមានក្រុមហ៊ុនប្រហែលប្រមាណ​ជាង ៧៦៥​ក្រុមហ៊ុនដែល​បានចុះបញ្ជី។

ម៉ោងជួញដូរមូលបត្រនៅទីនោះចាប់ផ្ដើម ​ពីម៉ោង៩: ៣០ព្រឹក រហូតដល់ម៉ោង ៤​: ៤០ ល្ងាច

នៅក្នុងផ្សារមូលបត្រថៃមានការជួញដូរ ទៅលើវិស័យមូលបត្រដូចជា‌

  • មូលបត្រកម្មសិទ្ធិ​
  • សញ្ញា​ប័ណ្ណ​
  • ឧបករណ៍និទស្សន្តន៍

នៅក្នុងឆ្នាំ ១៩៩៩ ​ទីផ្សារ​វិនិយោគ​លើ​ហិរញ្ញវត្ថុ​ផ្សេងទៀត (Market for Alternative Investment) ត្រូវបានបង្កើតឡើងស្ថិតក្រោមក្រុមហ៊ុនផ្សារមូលបត្រថៃ។​ Market for Alternative Investment បង្កើតឡើងសម្រាប់អោយអាជីវកម្មខ្នាតតូច-មធ្យមដើម្បីចូលរួមបោះផ្សាយមូលបត្រ។

Bond Electronic Exchange (BEX)

បង្កើតឡើងក្នុង​ ២០០៣ ស្ថិតនៅ​ទីក្រុងបាងកក​នៃប្រទេស​ថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនផ្សារមូលបត្រថៃ ។Bond Electronic Exchange បង្កើតឡើងសម្រាប់ការបោះផ្សាយលក់មូលបត្របំណុលចេញពីក្រុមហ៊ុនផ្សារមូលបត្រថៃ។

AFET (AFEX)

បង្កើតឡើងក្នុង ឆ្នាំ ២០០៤ ស្ថិតនៅទីក្រុង​បាងកកនៃប្រទេសថៃជាផ្សារមូលបត្រដែលធ្វើការជួញដូរអំពី​វិស័យកសិកម្ម។

Thailand Future Exchange(TFEX)

​ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ​ ដែលជាក្រុមហ៊ុនមូលបត្រ​ សហការគ្នាជាមួយក្រុមហ៊ុនមូលបត្រ AFET។

ដោយ៖ ច័ន្ទលាភ
ប្រភព៖ ផ្សារមូលបត្រ​ថៃ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​​​ចង់​ក្លាយ​ជា​អ្នក​គ្រប់គ្រង​ ​ឬ ​អ្នកដឹកនាំ​ដ៏​អស្ចារ្យ​ម្នាក់​ ត្រូវ​ជម្រុះ​​ចំណុច​អាក្រក់​​ទាំង​៦​នេះ​សិន​ ​!​

បើ​មាន​ក្ដី​ស្រមៃ​ចង់​ក្លាយ​ជា​នាយក​ប្រតិបត្តិ​​(CEO)​ក្រុមហ៊ុន​ធំ​ៗ ​​អ្នក​ត្រូវ​ត្រៀមជំនាញ​ទាំង​នេះ

នេះជាហេតុផលដែលមហាសេដ្ឋីមានលក្ខណៈខុសពីអ្នកក្រ

សៀវភៅ​​ ៥​​ក្បាល​ដែល​មហា​សេដ្ឋី​​ហាម​មិន​ឱ្យ​​អ្នក​​អាន​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

ព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំរបស់ JCI Cambodia មកដល់ឆាប់ៗនេះហើយ !!!

ស្រាបៀរ ABC Extra Stout, Heineken, Tiger ចាប់រង្វាន់ផ្តាច់ព្រ័ត្រជូន គូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930