អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > ទីក្រុង​ធំៗ ៣ ដែល​ជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតក្នុង​លោក

ទីក្រុង​ធំៗ ៣ ដែល​ជា​មជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុតក្នុង​លោក

មជ្ឈមណ្ឌលហិរញ្ញវត្ថុសម្ដៅទៅលើប្រទេស ឬ ទីក្រុងណាមួយដែលប្រមូលផ្ដុំទៅដោយក្រុមហ៊ុនហិរញ្ញវត្ថុ​ ឬ​ធនាគារ​ធំ ៗដែលមានវត្ដ ឬ​បោះទីស្នាក់កណ្ដាល​របស់​ខ្លួន​នៅក្នុងប្រទេស​ ឬ ទីក្រុងនោះ។ទីក្រុងណាដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុ  ធំ បង្ហាញឲ្យឃើញថា ប្រទេសនោះមានសេដ្ឋកិច្ចរីកចម្រើនខ្លាំង។ ដូចនេះងាកមក​មើលមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗទាំងបីក្នុងសកលោក ដែលកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំងខាងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទីក្រុងញ៉ូវយ៉ក

ទីក្រុងញ៉ូវយ៉កបានដណ្ដើមតំណែងពីទីក្រុងឡុងដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុធំបំផុត និង​ជាមជ្ឈមណ្ឌលដែលទាក់ទាញក្នុងការធ្វើជំនួញខ្លាំង។ ជាទូទៅ ញូវយ៉ក ត្រូវបានគេចាត់ទុកថា ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដែលធំជាងគេក្នុងសកលដោយផ្អែកទៅលើ​សន្ទស្សន៍​មជ្ឈមណ្ឌលហិរញ្ញវត្ថុសកល (Global Financial Centers Index)។ បច្ចុប្បន្ នផ្សារហ៊ុនរបស់ញូវយ៉កកំពុងមានល្បីល្បាញខ្លាំង និង មានមូលធនទីផ្សារធំជាងគេក្នុងចំណោមផ្សារធំៗក្នុងពិភពលោកដែលមានទីតាំងនៅលើផ្លូវ Wall Street។ ទីក្រុងមួយនេះ មានជាតិសាសន៍ វប្បធម៌ផ្សេងៗគ្នា មករស់នៅទូទាំងប្រទេសដែរជួយឲ្យមានការងារនិងកម្លាំងពលកម្មកាន់តែច្រើន ។ ទីក្រុងមួយនេះ​ជា​ផ្ទះ សម្រាប់ក្រុមហ៊ុនធំៗមួយចំនួនដូចជា Fortune 500 and Fortune 1000), ធនាគារធំបំផុត (Goldman Sachs, Morgan Stanley និង Merrill Lynch, JP Morgan)និងក្រុមហ៊ុន​ខ្នាតយក្ស​ជា​ច្រើន​ទៀត។

ទីក្រុងឡុងដុន

ទីក្រុងឡុង​ដុនធ្លាប់ជា​ទីក្រុងមួយដែលជាប់ចំណាត់ថ្នាក់លេខមួយក្នុងពិភពលោក​ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៌លេចធ្លោមួយ។ប៉ុន្ដទោះជាយ៉ាងណាក៌ដោយ ឡុងដុនសង្ឃឹមយ៉ាងមុតមាំថា ហិរញ្ញវត្ថុរបស់ខ្លួន​ នឹងកើនឡើងវិញក្នុងពេលឆាប់ៗនេះ។ងាកមក​មើល​លើ​ស្ថានភាពរបស់ទីក្រុងមួយនេះវិញ ឡុងដុនទទួលបានភ្ញៀវទេសចរណ៍ច្រើនជាងគេ និង​ស្ថិតក្នុងចំណោម​ទីក្រុង​ដែលទាក់ទាញ​បំផុតក្នុងការធ្វើជំនួញ​។ ទីក្រុងឡុងជាកន្លែងសំខាន់សម្រាប់ធ្វើការជួញដូររូបិយប័ណ្ឌ​បរទេសក្រៅពីវិស័យធនាគារ និង វិស័យធានារ៉ាប់រង។ ទីក្រុងឡុង ជាមជ្ឈមណ្ឌល​ជួញដូរ​មូលបត្របំណុល គម្រោងវិនិយោគ រូបិយប័ណ្ឌបរទេស​ និង​ សេវាធានារ៉ាបរងជា​ច្រើន​ទៀត។ ចំណែកឯធនាគារកណ្ដាលរបស់ចក្រភពអង់គ្លេស​ ជាធនាគារដែលចំណាស់ជាងគេបំផុតទី២ ដែល​ជាធនាគារគ្រប់គ្រងប្រព័ន្ធរូបិយនិង​គ្រប់គ្រងការធ្វើនិយតកម្មនៃការកំណត់សម្គាល់រូបិញប័ណ្ណនៅក្នុងចក្រភពអង់គ្លេស។ ទីក្រុងឡុងក៌ជាទីតាំងដែលមានផ្សារហ៊ុនធំបំផុតនៅក្នុងទ្វីប​អឺរ៉ុប។​ មួយវិញទៀត ទីក្រុឡុង​ក៌មានទីផ្សារហិរញ្ញវត្ថុមួយផ្សេងទៀតដោយផ្ដោតលើការជួញដូរមាស ដោយគ្រប់គ្រងដោយ London Bullion Market Association(LBMA)​ជាទីតាំងដែលធំបំផុតក្នុងការជួញដូរ មាស និង ប្រាក់។

ទីក្រុងហុងកុង

ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខ ៣​ ជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសំខាន់មួយដែលទទួលបានការយកចិត្តទុកដាក់ ខ្ពស់បំផុត​ពីសំណាក់​ស្ថាប័នធនាគារនៅក្នុងពិភពលោក។ ទីក្រុងហុងកុង ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដែន​ស្វយ័ត​ដែល​មាន​ច្បាប់​តឹងតែង​ និង​មាន​ប្រជាជន​ចេះដឹងច្រើន។  ​ហុងកុង​ជា​ទីដែល​ផ្ដល់អត្ថប្រយោជន៍សម្រាប់ទាំងអ្នករស់នៅ និងក្រុមហ៊ុនដែលធ្វើវិនិយោគក្នុងទីក្រុង។ ទីក្រុងហុងកុង ជាម្ចាស់ផ្ទះរបស់ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និង​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ខ្នាត​យក្ស​ជាច្រើន។ ទីតាំងភូមិសាស្ដ្ររបស់ទីក្រុងហុងកុង ​គឺ​​ជាយុទ្ធសាស្រ្តរបស់ខ្លួនដែលទទួលបាន​នូវ​វិនិយោគិន​ទាំង​​ក្នុង​ស្រុក និង​មក​ពី​ខាង​ក្រៅ​ស្រុកមក​បោះ​ជំនួញ​នៅ​ក្នុង​ទីក្រុង​ដ៏​មាន​សក្ដានុពល​នេះ។ អស់រយៈពេលជាងមួយសតវត្សរ៍មកហើយ ទីក្រុងមួយនេះជាផ្លូវចេញចូលនិងជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ចិនដីគោក ។​ ហុងកុងមានប្រព័ន្ធច្បាប់យុត្តិធម៌ ប្រកបដោយប្រសិទ្ធភាពនិងមានតម្លាភាពជាមួយនឹងហេដ្ឋារចនាសម្ព័ន្ ធនិងសេវាទូរគមនាគមន៍ដ៏ល្អឥតខ្ចោះ។​ យោងតាមក្រុមហ៊ុន WorldAtlas ផ្សារភាគហ៊ុនហុងកុងគឺជាផ្សារធំបំផុតលំដាប់ទី ៦ នៅក្នុងពិភពលោក៕

ដោយ៖ ច័ន្ទលាភ
ប្រភព៖ Financial time

 

 

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31