អត្ថបទថ្មីបំផុត
ទំព័រដើម > ផ្សារមូលបត្រ > អត្ថប្រយោជន៍ទាំង ៥ នៅពេលក្រុមហ៊ុនធ្វើការចុះបញ្ជីផ្សារមូលបត្រ

អត្ថប្រយោជន៍ទាំង ៥ នៅពេលក្រុមហ៊ុនធ្វើការចុះបញ្ជីផ្សារមូលបត្រ

នៅ​ពេល​ដែល​ក្រុម​ហ៊ុន​ឯក​ជន​មួយ​មា​ន​ភាព​ជោគ​ជ័យ​ខ្លាំ​ងលើ​អាជីវកម្ម​ គេ​មាន​ឱកាស​គ្រប់​គ្រាន់​ក្នុង​ការ​ប្រែ​ខ្លួន​ទៅជា​ក្រុម​ហ៊ុន​សាធារណៈបាន​។ នៅ​ពេល​ក្រុម​ហ៊ុន​​មួយ​ក្លាយ​ជា​ក្រុន​ហ៊ុន​សាធារណៈមាន​ន័យ​ថា​ ក្រុម​ហ៊ុន​មាន​លទ្ធ​ភាព​បោះ​ផ្សាយ​លក់​ភាកគហ៊ុ​ន​របស់​ខ្លួន​ជា​សាធារណៈ​លើ​ទី​ផ្សារ​មូល​បត្រ អាច​មាន​ការ​រីក​ចម្រើនខ្លាំង និង​មាន​សក្តា​នុពល​លើ​ទី​ផ្សារខ្លាំង។ ​តែ​ទោះជា​យ៉ាង​ណា​ ក្រុម​ហ៊ុន​នឹង​ត្រូវ​ជួប​ជាមួយ​ការ​រ៉ាប់​រង​នូវ​ច្បាប់​ទម្លាប់​ថ្មី​ ក៏​ដូចជា​ទាក់​ទង​នឹង​ប្រតិបត្តិ​ការ​អាជីវកម្ម។​

ទាំង​អស់​នេះ​វា​រួម​បញ្ចូល​ទាំ​ងរបាយការណ៍​ហិរញ្ញ​វត្ថុ ការ​រឹត​បន្តឹងការ​​លក់ បង្កើន​​សម្ពាធ​នៃ​ការបំពេញ​ការ​ងារ​សម្រាប់​ភាគ​ហ៊ុនិក។ ​​ការដែលដាក់​ក្រុម​ហ៊ុន​ជា​សាធារណៈ​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​លេង​សើច​ និ​ងទទួល​បន្ទុក​ស្រាលៗ​ទេ តែ​ក្រុម​ហ៊ុន​ត្រូវធ្វើ​ការ​សម្រេច​ចិត្ត​ដើម្បី​ស្វែង​រក​ប្រាក់​ចំនេញ​ឲ្យ​បាន​កាន់​តែ​ច្រើន​ជា​ង​មុន។

ផល​ប្រយោជន៍​ដែល​បាន​ពី​ការ​ដាក់ក្រុម​ហ៊ុនជាសាធារណៈមាន​ដូច​ជា​៖

១) បង្កើន​ប្រាក់​និង​សន្ទនីយ​សាច់​ប្រាក់

ការ​ដែល​អាច​បង្កើន​នូវ​សាច់​ប្រាក់​ ក៏​ដូច​ជា​សន្ទនីយ​ភាព​ទ្រព្យ​សកម្ម​ក្នុ​ងក្រុម​ហ៊ុនជា​ហេតុ​ផល​ចំបង​ដែល​ក្រុម​ហ៊ុម​សម្រេច​ដាក់​ក្រុម​ហ៊ុន​ជា​សាធារណៈ និ​ងបោះ​ផ្សាយ​លក់​មូល​បត្រ​របស់​ខ្លួន​នៅ​លើ​ទី​ផ្សារ​មូល​បត្រ។ ពេល​បោះ​ផ្សាយ​លក់​មូ​ល​បត្រ​មាន​ន័យ​ថា​ក្រុមហ៊ុន​កំពុង​កៀរគរ​មូល​ធន ដូច​នេះ​មូល​ធន​ក្រុម​ហ៊ុន​ក៏​កើន​ឡើង ហើយ​ប្រាក់​ដែល​បាន​មក​តាម​រយៈ​ប្រតិបត្តិ​ការ​នេះ​នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាច​បន្ត​សម្រេច​គោល​ដៅរបស់​ក្រុម​ហ៊ុន​បាន​យ៉ា​ងល្អ។

២) មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​មាន​យី​ហោ​មួយ​ដ៏​រឹង​ម៉ាំ

​ដាក់​ក្រុម​ហ៊ុន​ជា​សាធារណៈអាចបង្កើន​មូវ​កិត្យា​នុភាពរបស់​​ក្រុម​ហ៊ុន និង​​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះក្រុម​ហ៊ុន​ល្បី​ជាង​មុនផង​ដែរ។ លុះ​ត្រា​តែក្រុម​ហ៊ុន​ដែលបាន​បំពេញ​លក្ខខណ្ឌ​គ្រប់​គ្រាន់​តាម​ការ​កំណត់​របស់​គណៈកម្ម​ការ​បូល​បត្រទើប​​អាច​មាន​សិទ្ធិ​ចុះ​បញ្ជី​លើ​ទី​ផ្សារ​មូល​បត្រ​បាន​ ទាំង​លក្ខ​ខណ្ឌ​ផ្នែក​ច្បាប់​ ហិរញ្ញ​វត្ថុ​ ប្រតិបត្តិ​ការ​អាជីវកម្ម ប្រតិបត្តិ​ការ​ការ​ងារ​ក្នុង​ក្រុម​ហ៊ុន​ និង​ចំនុច​នានា​ជា​ច្រើន​ទៀត។

៣) បង្កើន​នូវ​តម្លៃ​ទីផ្សារ

តម្លៃ​របស់​ក្រុមហ៊ុន​មួយ​ត្រូវ​បាន​វាស់​វែង ​មិន​ត្រឹម​តែចំនួ​ន​សាច់​ប្រាក់​ដែល​មាន​នៅ​ក្នុង​​ដៃ​ប៉ុណ្ណោះ​ទេ​ ទម្រង់​ផ្សេង​ទៀត​ដែល​បង្ហាញ​ពី​សុខភាព​ក្រុម​ហ៊ុន​រួម​មាន សន្ទ​នីយ​ភាព​នៃ​ដើម​ទុន​ ​ព័ត៌​មាន​អំពី​ហិរញ្ញ​វត្ថុ​ និង​ប្រតិ​បត្តិ​របស់​ក្រុម​ហ៊ុន​ សុទ្ធតែ​ជា​ចំនុច​​ងាយ​ស្រួល​បង្ហាញ​ដល់​អ្នក​ខាង​ក្រៅ​អាច​កំណត់​ពីតម្លៃ​របស់​ក្រុម​ហ៊ុន​បាន​។

៤) ទាក់​ទាញ​បុគ្គលិក​

វា​ជា​ចំនុច​មួយ ដែល​ក្រុ​ម​ហ៊ុន​អាចទាក់​ទាញ​បុគ្គលិក​តាម​រយៈកិត្តិសព្ទដោយ​ការ​បោះ​ផ្សាយ​មូល​បត្ររបស់​ក្រុម​ហ៊ុន​ មានន័យ​ថា​ពេល​បោះ​ផ្សាយ​លក់​មូល​បត្រ​ក្រុម​ហ៊ុន​អា​ច​ផ្តល់​សិទ្ធិ​ពិសេស​ដល់​បុគ្គលិក​ក៏​ដូចជា​អ្នក​គ្រប់​គ្រង​ក្លាយ​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដោយ​ការ​កាន់​ចំណែក​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ក្នុង​ចំនួន​ណា​មួយ។ ធ្វើ​បែប​នេះ​អាចជា​ការ​ចង​ជើង​បុគ្គលិក​ឲ្យ​នៅ​ធ្វើ​ការ​នៅ​ក្នុង​ក្រុម​ហ៊ុន ឬ អាចឲ្យ​ពួក​គេ​មាន​អា​រម្មណ៍​ថា​ពួក​គេ​មិន​ត្រឹម​តែ​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​ទេ​តែ​វា​ហាក់​ជា​ការ​ធ្វើ​ការ​ឲ្យ​ខ្លួន​ឯង​ដូចគ្នា​ ព្រោះ​ពួកគេ​ក៏ ជា​ម្ចាស់​កម្ម​សិទ្ធិ​មួយ​រូប​ដែរ។

៥) ការ​ទិញ​ក្រុម​ហ៊ុន​

ជំនួស​ឲ្យ​ការ​លក់​អាជីវកម្ម​របស់​ពួកគេ​ ក្រុម​ហ៊ុន​សាធារណៈអាច​ធ្វើ​ការ​សម្រេច​ចិត្ត លក់​ឬ​បញ្ចូល​អាជីវកម្ម​របស់​ពួកគេ​ជាមួយក្រុម​ហ៊ុន​ដទៃ​ផ្សេង។ ពេល​ខ្លះ​ភាគ​ហ៊ុនអាច​ប្រើ​ជា​ការ​​ទូទាត់​ (រួមបញ្ចូលអាជីវកម្ម​គ្នា​ដោយ​លក្ខខណ្ឌ​ ក្រុម​ហ៊ុន​ A នឹង​កាន់​ប៉ុន្មាន​ភាគ​រយ​នៃ ភាគ​ហ៊ុន​ក្រុមហ៊ុន​មួយ​​ទៀត​)៕

ដោយ៖ យ៉ាយ៉ា
ប្រភព៖ POIN PARK Online

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031