អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម្ដង​ពីរ​ម៉ូដែល Galaxy J7 និង J5 ស៊េរី​ឆ្នាំ២០១៦

Samsung ​ប្រកាស​ចេញ​ស្មាតហ្វូន​ថ្មី​ម្ដង​ពីរ​ម៉ូដែល Galaxy J7 និង J5 ស៊េរី​ឆ្នាំ២០១៦

ប្រ​ភព៖​​ gsmarena

ក្រុមហ៊ុន Samsung ថ្ងៃ​នេះ បាន​ប្រកាស​ចេញ​ស្មាតហ្វូន Android ថ្មី​ម្ដង​ពីរ​ម៉ូដែល​រួម​គ្នា គឺ Galaxy J7 (ស៊េរី​ឆ្នាំ២០១៦) និង Galaxy J5 (២០១៦) ដែល​ជា​ជំនាន់​ថ្មី​បន្ទាប់ពី J7 និង J5 ​ចេញ​កាលពី​ឆ្នាំ២០១៥ កន្លង​ទៅ។ ស្មាតហ្វូន​ស៊េរី J ថ្មី​ទាំងពីរ​នេះ បាន​ភ្ជាប់​មក​ជាមួយ​កាមេរ៉ា​មុខ​ទំហំ 5MP ​អម​ដោយ​ភ្លើង​ជំនួយ LED Flash ងាយស្រួល​ថត selfie នៅ​ទី​ងងឹត។

gsmarena_001

ចំណែក​កាមេរ៉ា​ក្រោយ​នៃ J7/J5 ថ្មី​នេះ មាន​ទំហំ 13MP ​អម​ដោយ​ភ្លើង LED flash ផង​ដែរ និង​មាន​រន្ធ​បំពងសម្លេង (speaker) ​នៅ​ទន្ទឹម​នឹង​កាមេរ៉ា។ ស្មាតហ្វូន G7 ​ស៊េរី​ឆ្នាំ២០១៦ ថ្មី​នេះ មាន​កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន។ វា​មាន​អេក្រង់ ៥,៥អ៊ីញ Super AMOLED ​(1080×1920)px, បំពាក់​ដោយ​ឈីប octa-core ល្បឿន 1.6GHz។ J7 (2016) ​ក៏​មាន​ប្រព័ន្ធ​បណ្ដាញ LTE 4G ដែរ និង​មាន NFC ​ហើយ​មាន RAM 3GB មេម៉ូរី​ម៉ាស៊ីន 16GB (អាច​បន្ថែម​កាត microSD) ​និង​មាន​ថាមពល​ថ្ម 3300mAh។

gsmarena_002

ងាក​មក​មើល​លក្ខណសម្បត្តិ Galaxy J5 (2016) វិញ គឺ​បាន​បំពាក់​មក​ជាមួយ​អេក្រង់ ៥,២អ៊ីញ​ប្រភេទ Super AMOLED ដូច​គ្នា (720×1280)px ប្រើ​ឈីប Quad-Core ល្បឿន 1.2GHz មាន RAM 2GB ​ថាមពល​ថ្ម 3100mAh។ មុខងារ​រវាង G7 និង G5 ក៏​ប្រហាក់ប្រហែល​គ្នា ខុស​ត្រង់​តែ​លក្ខណៈ​សម្បត្តិ Hardware ប៉ុណ្ណោះ។

gsmarena_003

Samsung នឹង​បញ្ចេញ​លក់ Galaxy J7 (2016) និង J5 (2016) ទាំងពីរ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ប៉ុន្តែ​ពុំ​ទាន់​មាន​ដំណឹង​ពី​តម្លៃ​របស់​វា​នៅ​ឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

សម្រាប់​អ្នក​ដែល​មាន​រាង​ស្គម​សង្វិត ​ចង់​ឡើង​ទម្ងន់​ស្អាត​ជាង​មុន​ ​កុំ​ភ្លេច​វិធី​ទាំង​នេះ

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ជំនាញ​សំខាន់​ៗ​ទាំង​ ៦​ របស់​គណនេយ្យករ​ ​Skill Set of Accountant?​ ដឹង​ថា​មាន​អ្វី​ខ្លះ​អត់?​

អ្នក​និពន្ធ​​ដ៏​ល្បី​ លោក​ ​​សន  ខូវិយ៍ (Sean Covey)៖ ​ទម្លាប់​អាក្រក់​៧​យ៉ាង​ ​​ធ្វើ​ឲ្យ​យុវជន​​​រក​មិន​ឃើញ​ភាព​ជោគជ័យ​ក្នុង​ជីវិត

អត្ថបទពាណិជ្ជកម្ម​

Tiger Street Football Festival 2019 នៅមណ្ឌលទី៧បើកការប្រកួតជាផ្លូវការហើយ

ដំណើរការ១០ឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន ប្រកបដោយសមិទ្ធផលនិងជីវិតរីកចម្រើន

Viber បញ្ចេញវីដេអូរាងជា “បេះដូង” ថ្មីដើម្បីផ្ញើទៅអ្នកជាទីស្រឡាញ់ នៅក្នុងថ្ងៃ “ទិវានៃក្តីស្រឡាញ់”

កាន់តែកក្រើកជាមួយរង្វាន់យក្សពី Huawei! ទិញ Huawei អេ 7 ឈ្នះរង្វាន់​ Mazda2​​​ និងរង្វាន់ជាច្រើនទៀត​សរុប 200,000,000 រៀល!

អានអត្ថបទតាមខែ

February 2019
M T W T F S S
« Jan    
 123
45678910
11121314151617
18192021222324
25262728