អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Apple មិន​ទាន់​អាច​ស្ដារ​ចំណែក​ទីផ្សារ iPhone ​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ២០១៦ ឡើយ

Apple មិន​ទាន់​អាច​ស្ដារ​ចំណែក​ទីផ្សារ iPhone ​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ២០១៦ ឡើយ

ប្រ​ភព៖​​ gsmarena

តាម​ការ​វិភាគ​ទៅ​លើ​រាសី​របស់ Apple ​ដោយ​អ្នក​វិភាគ​មក​ពី​ក្រុមហ៊ុន KGI ​លោក Ming-Chi Kuo ​ឱ្យ​ដឹង​ថា ចំណែកទីផ្សារ​ស្មាតហ្វូន​របស់​ក្រុមហ៊ុន Apple នឹង​នៅ​តែ​បន្ត​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ២០១៦ នេះ។ តួលេខ​លក់ iPhone សរុប​ប្រចាំ​ឆ្នាំ​ដាំ​ក្បាល​ចុះ​មិន​ដល់ ២០០លាន​គ្រឿង​ឡើយ។

លោក Ming-Chi Kuo បាន​ព្យាករ​ថា ក្រុមហ៊ុន Apple ​នឹង​មិន​ទាន់​អាច​ស្ដារ​ចំណែកទីផ្សារ​លក់​ស្មាតហ្វូន​បាន​នៅ​ឡើយ ទោះបី iPhone 7 និង 7 Plus ​បង្ហាញ​ខ្លួន​លើ​ទីផ្សារ​ក៏​ដោយ ពោល​ស្មាតហ្វូន​ថ្មី​នឹង​លក់​បាន​តិច​ជាង iPhone ជំនាន់​មុន​ទៅ​ទៀត។ លទ្ធផល​នៃ​តួលេខ​លក់ iPhone 6s និង 6s Plus ធ្លាក់​ចុះ​នេះ គឺ​អាច​ស​បញ្ជាក់​ឱ្យ​ដឹង​ថា តម្រូវ​ការ​ផ្លាស់ប្ដូរ​ម៉ាក​ទូរស័ព្ទ​កើនឡើង ​ខណៈ​នៅ​តាម​ទីផ្សារ​អភិវឌ្ឍ​មួយ​ចំនួន ត្រូវ​ប៉ាន់​តែ​ជាមួយ​ផលិតផល​តម្លៃ​ធូរ​ថ្លៃ​ប៉ុណ្ណោះ។

របាយការណ៍​កន្លង​ទៅ​បាន​ឱ្យ​ដឹង​ពី​លក្ខណ​សម្បត្តិ​ខ្លះ​ជុំវិញ iPhone 7 ​ថា នឹង​មាន​កាមេរ៉ា​ក្រោយ​ដល់​ទៅ២ (dual-camera)។ យោង​តាម​ការ​ស្រាវជ្រាវ​របស់ KGI ​ឱ្យ​ដឹង​ថា iPhone SE ​ទទួល​បាន​ការ​បញ្ជា​ទិញ ៣,៤លាន​គ្រឿង​នៅ​ក្នុង​ប្រទេស​ចិន ប៉ុន្តែ​មិន​ប្រាកដ​ថា វា​ជា​តួលេខ​សុទ្ធ​ដែល​អតិថិជន​នឹង​ទិញ​ប្រើ ១០០% នោះ​ឡើយ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

អត្ថបទពាណិជ្ជកម្ម​

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930