អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Amazon ​ទើប​ប្រកាស​ចេញ​ថេប្លេត​ស៊េរី​ថ្មី Fire HD ​ផលិត​ពី​អាលុយមីញ៉ូម​តម្លៃ​ចាប់ពី ២៣០ដុល្លារ​

Amazon ​ទើប​ប្រកាស​ចេញ​ថេប្លេត​ស៊េរី​ថ្មី Fire HD ​ផលិត​ពី​អាលុយមីញ៉ូម​តម្លៃ​ចាប់ពី ២៣០ដុល្លារ​

បន្ទាប់ពីបានចេញលក់ថេប្លេត Fire HD 10 ស៊េរីមុននៅលើទីផ្សារតាំងពីខែកញ្ញា ឆ្នាំ២០១៥ កន្លងមក ពេលនេះ ក្រុមហ៊ុន Amazon បានប្រកាសចេញថេប្លេតស៊េរីថ្មីដែលមានការបន្ថែមលក្ខណសម្បត្តិល្អជាងមុន ដែលមានជម្រើសពណ៌ខ្មៅ ពណ៌ស ឬអាលុយម៉ីញ៉ូម។ ជម្រើសថេប្លេត Amazon Fire HD 10 អាលុយម៉ីញ៉ូម ថែមទាំងមានមេម៉ូរីធំជាងគេគឺរហូតដល់ 64GB ដែលពង្រីកពីទំហំ 16GB និង 32GB។

ថេប្លេត Fire HD 10 ថ្មីនេះ បានបំពាក់មកជាមួយអេក្រង់ទំហំ ១០អ៊ីញប្រភេទ IPS ជាមួយ resolution 1280x800px ហើយត្រូវបានបំពាក់អង្គប្រតិបត្តិ quad-core MediaTek ល្បឿន 1.5GHz ហើយដំណើរការដោយសូហ្វ៊ែរកែប្រែពី Android OS របស់ Google ដែលហៅឈ្មោះថា Amazon Fire OS។

Screen_Shot_2016-06-02_at_8.36.47_AM.0

មុខងារផ្សេងទៀតនៅលើថេប្លេត Fire HD 10 គឺមានប្រព័ន្ធតំណភ្ជាប់ 802.11ac WiFi, ហើយក៏មានរន្ធ microSD សម្រាប់បន្ថែមកាតមេម៉ូរី កាមេរ៉ាមុខកម្រិត 720p សម្រាប់ប្រើវីដេអូខល (video calling) ចំណែកខាងក្រោយទំហំ 5MP។ ថេប្លេត Fire HD 10 មានតម្លៃខុសគ្នាទៅតាមទំហំគឺ៖
– $230 សម្រាប់ 16GB
– $260 សម្រាប់ 32GB
– $290 សម្រាប់ 64GB

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

រឿង​ដ៏​អស្ចារ្យ​ទាំង​៦​ នឹង​កើត​មាន​ឡើង ​ប្រសិន​បើ​អ្នក​ទម្លាប់​ខ្លួនអាន​មុន​ពេល​គេង​រាល់​យប់

​ទម្លាប់​​ប្រចាំ​ថ្ងៃ​១​​ដែលអ្នក​គួរ​ធ្វើ​រាល់​ថ្ងៃ​ដើម្បី​​​អាច​ក្លាយ​ជា​អ្នក​មាន​បាន​

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

អត្ថបទពាណិជ្ជកម្ម​

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

សាលា​អន្តរជាតិ​រៀប​ចំ​កម្មវិធី​សប្បាយ​ៗ​សម្រាប់​​កុមារ​​​ចូល​រួម​ដោយ​សេរី​ ថ្ងៃទី១៤-១៥-១៦ ខែកញ្ញា

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930