អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > លេច​តម្រុយ​ថ្មី​ពី Galaxy Note 7​ដែល​អាច​ចេញ​នៅ​ឆ្នាំ​នេះ តែ​មិន​មែន​ជា Note 6 ទេ!

លេច​តម្រុយ​ថ្មី​ពី Galaxy Note 7​ដែល​អាច​ចេញ​នៅ​ឆ្នាំ​នេះ តែ​មិន​មែន​ជា Note 6 ទេ!

គំរូ Galaxy Note 7

ប្រ​ភព៖​​ www.youtube.com

រាយការណ៍ថ្មីមួយឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងចេញរំលង Galaxy Note 6 ដោយប្រើឈ្មោះ Galaxy Note 7 តែម្ដង សម្រាប់ការប្រកាសផេប្លេតជំនាន់ថ្មីក្នុងឆ្នាំនេះ។ ពេលនេះគេទើបទទួលបានដំណឹងបន្ថែមទៅលើកាលបរិច្ឆេទសម្ពោធផ្លូវការ។

Main-Image

ចចាមអារ៉ាមកន្លងទៅលើកឡើងថា Galaxy Note 7 អាចនឹងបង្ហាញខ្លួនផ្លូវការនៅអំឡុងខែសីហាខាងមុខ ប៉ុន្តែបើតាមប្រភពព័ត៌មានថ្មីពីគណនី Twitter ឈ្មោះ Evan Blass នេះវិញថា ឧបករណ៍ក្លាយរវាងស្មាតហ្វូន និងថេប្លេត នេះនឹងត្រូវក្រុមហ៊ុន Samsung វែកមុខនៅសប្ដាហ៍ទី១ ក្នុងខែសីហាខាងមុខ។

លក្ខណៈសម្បត្តិដែលគេរំពឹងនឹងបំពាក់នៅលើ Galaxy Note 7 រួមមាន៖ អេក្រង់ទំហំ ៥,៨អ៊ីញប្រភេទ QHD អមដោយ resolution 2560x1440px មានអង្គប្រតិបត្តិ Qualcomm Snapdragon 820 ហើយផេប្លេតនេះ អាចនឹងមាន RAM ទំហំដល់ 6GB។

2016-06-03-image-10

រូបបែកធ្លាយដែលគេសន្និដ្ឋានថាជា Galaxy Note 6 ឬ Note 7

មេម៉ូរីម៉ាស៊ីននៅលើ Galaxy Note 7 ត្រូវគេរំពឹងថា នឹងមានទំហំចាប់ពី 32GB ហើយទំហំធំបំផុតមានដល់ 256GB។ ចំពោះកាមេរ៉ានៅលើ Note 7 គឺមានគុណភាព និងទំហំដូចនៅលើ Galaxy S7 / S7 Edge ដែលខាងមុខទំហំ 5MP និងខាងក្រោយទំហំ 12MP។

ចំណែកបើយោងតាមសេចក្ដីរាយការណ៍ពីគេហទំព័រ Techspot វិញឱ្យដឹងដែរថា Note 7 អាចនឹងមានរន្ធ USB-C បច្ចេកវិទ្យាស្កេនប្រស្រីភ្នែក និងមុខងារទំនើបជាច្រើនទៀត។

Galaxy Note 7 នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android Marshmallow ហើយអាចបែងចែកជាពីរម៉ូដែលគឺ Note 7 អេក្រង់រាបស្មើ និង Note 7 Edge អេក្រង់កោង៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031