អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​ខ្សែ​ដៃ​សុខភាព​របស់ Samsung ចេញ​លក់​លើ​ទីផ្សារ​ហើយ តម្លៃ ១៧៩ដុល្លារ

​ខ្សែ​ដៃ​សុខភាព​របស់ Samsung ចេញ​លក់​លើ​ទីផ្សារ​ហើយ តម្លៃ ១៧៩ដុល្លារ

ថ្ងៃនេះ Samsung បានប្រកាសឱ្យដឹងជាសាធារណៈថា ក្រុមហ៊ុនបានចាប់ផ្ដើមដាក់លក់ខ្សែដៃត្រួតពិនិត្យសុខភាព (fitness tracker) ជំនាន់ចុងក្រោយ Gear Fit 2 នៅតាមបណ្ដាទីផ្សារមួយចំនួនហើយ។ Gear Fit 2 មានវត្តមាននៅលើទីផ្សារដូចជា សហរដ្ឋអាមេរិក, កាណាដា, អាល្លឺម៉ង់, បារាំង, អ៊ីតាលី, អេស្ប៉ាញ និងអូស្ត្រាលី ហើយពេលឆាប់ៗខាងមុខនឹងត្រូវពង្រីកទីផ្សារជាច្រើនបន្ថែមទៀត។

13701-4ab75a43c5284015b859145e01629d6c

GearFit2_Global-Launch_Thumb704

ខ្សែដៃ Gear Fit 2 ត្រូវបានផលិតឡើងមានលក្ខណៈ ទំនើប ឌីហ្សាញមានលក្ខណៈ រលោងស្អាតទាន់សម័យ ភ្ជាប់មុខងារត្រួតពិនិត្យសុខភាពបំពេញការងារយ៉ាងត្រឹមត្រូវ ហើយមាន GPS និងមុខងារវាស់ចង្វាក់បេះដូង (HRM)។ អ្នកអាចប្រើខ្សៃដៃពិសេសនេះ ដើម្បីគ្រប់គ្រងព័ត៌មានទៅលើសកម្មភាពផ្សេងៗដូចជា ការដើរ ការរត់ ជិះកង់ ឬសូម្បីតែប្រើម៉ាស៊ីនរូអ៊ីង (rowing) ក៏បាន នោះ Gear Fit 2 នឹងធ្វើការចាប់យកព័ត៌មានអំពីប្រភេទសកម្មភាពទាំងនោះដោយស្វ័យប្រវត្តិ រួចហើយតាមដានការរីកចម្រើនរបស់អ្នក។

អ្នកអាចធ្វើការតាមដានសកម្មភាពការងាររបស់អ្នក ក៏ដូចជាការឆែកមើលសារជូនដំណឹង (notification) នៅលើអេក្រង់កោងទំហំ ១,៥អ៊ីញប្រភេទ Super AMOLED ដែលភ្ជាប់មកស្រាប់នៅលើនាឡិកា។ លើសពីនេះ នាឡិកាក៏មានកម្មវិធីស្ដាប់ចម្រៀង ហើយត្រូវបានច្របាច់បញ្ចូលជាមួយមុខងារសុខភាព S Health និង “Step Challenges” ងាយស្រួលប្រកួតប្រជែងជាមួយមិត្តភ័ក្ដិ ដើម្បីលើកទឹកចិត្តពួកគេ៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930