អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ធ្លាប់​ដឹង​អត់​ថា Samsung ធ្លាប់​ចេញ​ស្មាតហ្វូន​ភ្លោះ​នឹង iPhone 6s ពីរ​ម៉ូដែល​គឺ Galaxy C5 និង C7!

ធ្លាប់​ដឹង​អត់​ថា Samsung ធ្លាប់​ចេញ​ស្មាតហ្វូន​ភ្លោះ​នឹង iPhone 6s ពីរ​ម៉ូដែល​គឺ Galaxy C5 និង C7!

សង្កេតឃើញបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងនៅលើទីផ្សារស្មាតហ្វូនទំនើបៗ។ ហើយក្នុងនោះ iPhone 6S របស់ Apple បានដុតកម្ដៅជាមួយបណ្ដាស្មាតហ្វូន របស់ក្រុមហ៊ុនទូរស័ព្ទមួយចំនួនដែលជ្រើសរើសប្រើ Android OSយ៉ាងខ្លាំង។ ជាក់ស្ដែង Samsung គឺជាដៃគូប្រជែងធំរបស់ Apple តែម្ដង។បើងាកមើលពីរចនាបថស្មាតហ្វូនស៊េរី Galaxy S វិញ ហាក់មានការប្រែប្រួលរូបរាងចាប់តាំងពី Galaxy S6 មក។ យ៉ាងណា ការផ្លាស់ប្ដូរឌីហ្សាញថ្មី ហាក់ដើរតាមក្រោយ Apple បន្តិចព្រោះនៅក្នុងឆ្នាំ២០១៥ ដែល Galaxy S6 បង្ហាញខ្លួន គឺក្រោយពេល Apple ប្រកាស iPhone 6 ទៅហើយ។

samsung-galaxy-c5-c7

 

មតិសាធារណជនខ្លាំងថា Galaxy S6 មានរាងស្រដៀងនឹង iPhone 6។ ចំណែកក្នុងឆ្នាំ២០១៦ នេះ ក្រុមហ៊ុន Samsung ក៏បានបន្តចេញស្មាតហ្វូនស៊េរីថ្មីៗមួយចំនួនដែលមានការរចនាបថថ្មីៗ ហើយកាលពីខែឧសភា ឆ្នាំ២០១៦ នេះ Samsung ថែមទាំងបានបញ្ចេញស្មាតហ្វូន ២ម៉ូដែលមានរូបរាងស្រដៀងគ្នានឹង iPhone 6s យ៉ាងខ្លាំងនោះគឺ Galaxy C5 និង Galxy C7។ តើស្មាតហ្វូនសែស្រឡាយ C ទាំងពីរដូចនឹង iPhone 6s របស់ Apple កម្រិតណា?

samsung-galaxy-c-colors

+លក្ខណៈសម្បត្តិ Galaxy C5 រួមមាន៖
-អេក្រង់ ៥,២អ៊ីញ កម្រិត 1080x1920px អមដោយដង់ស៊ីតេ 424ppi
-Android OS, v6.0.1 (Marshmallow)
-អង្គប្រតិបត្តិ Qualcomm Snapdragon 617 ប្រភេទ Quad-core ល្បឿន 1.5GHz Cortex-A53
-ក្រាហ្វិក Adreno 405
-RAM: 4GB
-មេម៉ូរីម៉ាស៊ីនទំហំ 32GB/64GB
-កាមេរ៉ាក្រោយ 16MP បូករួមភ្លើង Flash មួយគូ និងមានកាមេរ៉ាមុខ 8MP
-មានមុខងារស្កេនក្រយៅដៃ fingerprint
-ថ្មជាប់ម៉ាស៊ីនប្រភេទ Li-Ion កម្រិត 2600mAh
-មាន ៤ពណ៌គឺ ទឹកប្រាក់ ប្រផេះ មាស និងមាសក្រហម (rose gold)

+ចំណែកលក្ខណៈសម្បត្តិនៅលើ Galaxy C7 វិញ៖
-អេក្រង់ ៥,៧អ៊ីញ កម្រិត 1080x1920px អមដោយដង់ស៊ីតេ 386ppi
-Android OS, v6.0.1 (Marshmallow)
-អង្គប្រតិបត្តិ Qualcomm Snapdragon 625 ប្រភេទ Quad-core ល្បឿន 2.0GHz Cortex-A53
-ក្រាហ្វិក Adreno 506
-RAM: 4GB
-មេម៉ូរីម៉ាស៊ីនទំហំ 32GB/64GB
-កាមេរ៉ាក្រោយ 16MP បូករួមភ្លើង Flash មួយគូ និងមានកាមេរ៉ាមុខ 8MP
-មានមុខងារស្កេនក្រយៅដៃ fingerprint
-ថ្មជាប់ម៉ាស៊ីនប្រភេទ Li-Ion កម្រិត 3300mAh
-មាន ៤ពណ៌គឺ ទឹកប្រាក់ ប្រផេះ មាស និងមាសក្រហម (rose gold)

ប្រិយមិត្តយល់ថា Galaxy C5 និង C7 ទាំងពីរខាងលើមានការឌីហ្សាញរូបរាងដូច iPhone 6s កម្រិតណាដែរ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងសម្ដីទាំង ៦ឃ្លាដែលនិយាយអំពីការលំបាកក្នុងជីវិត

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031