អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > កម្មវីធីទូរស័ព្ទ (App) ល្អៗ​​ចំនួន ៥ អាច​បង្វឹក​សមត្ថភាពខួរក្បាល​របស់​លោក​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព

កម្មវីធីទូរស័ព្ទ (App) ល្អៗ​​ចំនួន ៥ អាច​បង្វឹក​សមត្ថភាពខួរក្បាល​របស់​លោក​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព

ប្រ​ភព៖​​ www.androidpit.com

បណ្ឌិតផ្នែកបណ្ដាញប្រសាទលោក Majid Fotuhi ដែលជាប្រធាននៃវិទ្យាស្ថានសុខភាពខួរក្បាល និងលំហាត់រាងកាយ Neurology បាននាំឲ្យអ្នកដែលមានបំណងប្រើប្រាស់កម្មវិធី (app) ទូរស័ព្ទ ធ្វើតេស្តសមត្ថភាពខួរក្បាល គួរតែជ្រើសរើសកម្មវិធីដែលអ្នកចូលចិត្ត ដើម្បីបង្កើនការចងចាំ ជំរុញសមត្ថភាពខួរក្បាល ហ្វឹកហាត់សាច់ដុំខួរក្បាល សកម្មភាពទាំងនេះអ្នកគួរតែទំលាប់អនុវត្តជាប្រចាំរយៈពេល ១៥ ទៅ២០នាទី ជារៀងរាល់ថ្ងៃ។
តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រកម្មវិធីទាំង ៥ខាងក្រោម គឺអាចជំរុញការហ្វឹកហាត់ខួរក្បាលរបស់លោកអ្នកបានយ៉ាងមានប្រសិទ្ធភាព៖

១) Elevate
Elevate គឺជាកម្មវិធីជំនួយខួរក្បាលមួយដែលជួយអ្នកប្រើប្រាស់ក្នុងការដោះស្រាយបញ្ហាបង្កើនភាពរហ័សក្នុងការអាន និងស្ដាប់ព័ត៌មាន បង្កើនការយល់ដឹងបន្ថែមលើពាក្យអង់គ្លេសនៅក្នុងដំណើរការរបស់កម្មវិធីនេះនឹងតម្រូវឲ្យអ្នកប្រើប្រាស់ជ្រើសរើសចម្លើយមួយក្នុងចំណោមចម្លើយ ៣-៥-៧ រាល់វគ្គនីមួយៗបានកំណត់នូវនាទីច្បាស់លាស់ដោយវគ្គកាន់តែជ្រៅពេលវេលាកាន់តែតិច។

1

ទាញយក Elevate សម្រាប់ iOS | Android 

 

២) Lumosity
Lumosity គឺជាកម្មវិធីស្រាវជ្រាវបែបវិទ្យាសាស្រ្តមួយប្រភេទដែលសិក្សា និងស្រាវជ្រាវពីអ្នកជម្ងឺជុំវិញពិភពលោក។ កម្មវិធីនេះត្រូវបានប្រើប្រាស់ច្រើនសម្រាប់សិស្សនៅសាកលវិទ្យាល័យ នៅសហរដ្ឋអាមេរិកដូចជា៖ Harvard Stanford និង Berkeley ជាដើម។

2

ទាញយក Lumosity សម្រាប់ iOS | Android
៣) Fit Brains
Fit Brains គឺជាប្រភេទកម្មវិធីដែលប្រកួតប្រជែងសមត្ថភាពខួរក្បាលម្យ៉ាងមានលក្ខណៈពិបាកបន្តិច ប៉ុន្តែកម្មវិធីនឹងជួយសមត្ថភាពការគិតរបស់អ្នកប្រើប្រាស់បានយ៉ាងច្រើន។

3

ទាញយក Fit Brains សម្រាប់ iOS | Android
៤) BrainHQ
BrainHQ មានលក្ខណៈខុសប្លែកពីកម្មវិធីដទៃដោយ BrainHQ មានភាពលំបាក និងតឹងតែងហាក់ដួចជាការទទួលយកការហ្វឹកហាត់ខួរក្បាលពិតប្រាកដមួយដែរ។ គោលបំណងរបស់កម្មវិធីនេះគឺបង្កើនការចងចាំឲ្យបានល្អនូវរូបរាងឈ្មោះ និងព័ត៌មានទាក់ទងនិងបុគ្គលដទៃ។

4

ទាញយក BrainHQ សម្រាប់ iOS 
៥) Brain Workshop

5

Brain Workshop ឬ N-Back game គឺជាការសិក្សាស្រាវជ្រាវថ្មីដែលផ្តោតទៅលើការជំរុញសមត្ថភាពចងចាំ និងស៊ើបអង្កេតរបស់អ្នកប្រើប្រាស់៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930