អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គន្លឹះ​ក្នុង​ការ​បង្ហោះ​រូបថត​គុណភាព​ច្បាស់​នៅ​លើ Facebook

គន្លឹះ​ក្នុង​ការ​បង្ហោះ​រូបថត​គុណភាព​ច្បាស់​នៅ​លើ Facebook

ប្រ​ភព៖​​ www.gsb.stanford.edu

លោកអ្នកដែលចូលចិត្តបង្ហោះរូបនៅលើ Facebook ប្រហែលជាបានចាប់អារម្មណ៍ទៅលើគុណភាពរូបទាំងនោះ មិនដូចជារូបដើមនោះឡើយ ពោលគឺមានភាពព្រាលៗ។ នេះដោយសារបណ្ដាញ Facebook ត្រូវក្រុមហ៊ុនប្រើវិធីសាស្ត្រ compression ដើម្បីកាត់បន្ថយទំហំរូប សន្សំសំចៃផ្ទៃទំនេរលើឌីស នៅរាល់ពេលរូបថតរបស់អ្នកត្រូវបានបង្ហោះ។ ដូច្នេះទំព័រនេះ យើងសូមលើកយកពីរបៀបក្នុងការបើកមុខងារ Enable “High Quality” នៅពេលអ្នកបង្ហោះរូបថត។

beauty-cool-cute-girl-Favim.com-3878221alternative-cool-cute-girl-hair-Favim.com-282720

១) ដើម្បីដំណើរការមុខងារ គឺមានលក្ខណៈ សមញ្ញាទេ ដោយគ្រាន់តែបង្កើតអាល់ប៊ុម (album) ដោយចុចលើប៊ូតុង Create Photo Album នៅលើគេហទំព័រ (homepage) របស់ Facebook តាមកុំព្យូទ័រ។

២) បន្ទាប់មកចុចធីកយក High Quality នៅដំណាក់កាលបន្ថែម (adding) រូបថតថ្មីចូលក្នុងអាល់ប៊ុម (album)។ នេះគឺមានន័យថា អ្នកកំណត់ឱ្យរូបថតនៅរក្សាគុណភាពខ្ពស់ នៅពេល upload ចូលក្នុងអាល់ប៊ុម។ ទោះជាយ៉ាងណាអ្នកគួរតែដឹងដែរថា Facebook នៅតែធ្វើ compress ទៅលើរូបថតទាំងនេះដដែល គ្រាន់តែវាមិន compress ដែលធ្វើឲ្យរូបថតអន់ថយគុណភាពខ្លាំងដូចលក្ខណៈដើម (default)។

-ការ Upload រូបថតក្នុងកម្រិត 2048px៖
ប្រសិនរូបថតនៅលើ Facebook មានកម្រិត 2048px អ្នកនឹងអាចរើសយកគុណភាព upload ល្អជាងលក្ខណៈធម្មតា។ យ៉ាងណា នេះនឹងមិនមែនមានន័យថា Facebook មិនធ្វើការ compress លើរូបថតនោះឡើយ។ ប៉ុន្តែ resolution ខ្ពស់បែបនេះ អាចរក្សាកម្រិតគុណភាពបានមួយកម្រិតដែរ។

-ប្ដូរទំហំរូបរបស់អ្នកតាមទំហំគាំទ្រខាងក្រោម៖
-រូបធម្មតា៖ 720px, 960px, 2048px (ទទឹង)
-រូប Cover៖ 851px គុណនឹង 315px
-ប្រសិនបើអ្នកប្រើរូបថត 2048px អ្នកអាចរើសយកជម្រើស High Quality នៅពេលអ្នក Upload
-ដើម្បីជៀសវាងការ compress នៅពេលអ្នក upload រូប Cover អ្នកអាចកំណត់រូបឱ្យមានទំហំក្រោម 100KB។

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930