អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គិត​ម៉េច​ដែរ បើ​ Nokia វិល​មក​វិញ​ជាមួយ​​ ស្មាតហ្វូន Android អេក្រង់ ៥,៥អ៊ីញ​​ RAM 3GB កាមេរ៉ា​ 16MP/8MP? នៅ​បន្ត​គាំទ្រ​អត់​?

គិត​ម៉េច​ដែរ បើ​ Nokia វិល​មក​វិញ​ជាមួយ​​ ស្មាតហ្វូន Android អេក្រង់ ៥,៥អ៊ីញ​​ RAM 3GB កាមេរ៉ា​ 16MP/8MP? នៅ​បន្ត​គាំទ្រ​អត់​?

ថ្មីៗនេះ ក្រុមហ៊ុន Nokia ទើបតែបានអះអាង ជាមួយឃ្លាបង្ហើបថា នឹងមានអ្វីថ្មីបង្ហាញចេញក្រោមម៉ាកស្មាតហ្វូនរបស់ខ្លួននៅលើទីផ្សារក្នុងឆ្នាំ២០១៧ ក្រោយនេះ។ ហើយរបាយការណ៍ក្ដៅៗនេះ បានលើកឡើងថា ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់នេះ អាចនឹងសម្ពោធស្មាតហ្វូន Android ម៉ូដែល Nokia D1C ជាមួយអេក្រង់ពីរផ្សេងគ្នា គឺ ៥អ៊ីញ និង ៥,៥អ៊ីញ។

untitled-5

ប្រភពដដែលបានអះអាងទៀតថា ស្មាតហ្វូនមួយក្នុងចំណោមទាំងពីរម៉ូដែល នឹងត្រូវវែកមុខចេញផ្លូវការនៅដើមឆ្នាំ២០១៧ ក្រោមឈ្មោះ Nokia D1C ប៉ុន្តែសម្រាប់ម៉ូដែលស៊េរីខ្ពស់មួយផ្សេងទៀត គឺអាចមានឈ្មោះខុសគ្នា។

untitled-6

គំរូទូរស័ព្ទ Nokia ដើរដោយ Android OS

យោងតាមគេហទំព័រ NokiaPowerUser ឱ្យដឹងថា ទូរស័ព្ទ Nokia D1C នឹងមានកម្រិតអេក្រង់ 1080x1920px សម្រាប់ម៉ូដែល ៥,៥អ៊ីញ នឹងមាន RAM 3GB កាមេរ៉ាក្រោយទំហំ 16MP ខណៈម៉ូដែល ៥អ៊ីញ នឹងមាន RAM ត្រឹម 2GB ហើយកាមេរ៉ាទំហំ 13MP។ ទូរស័ព្ទ Nokia ដើរដោយ Android នឹងបំពាក់ដោយបន្ទះឈីប Snapdragon របស់ក្រុមហ៊ុន Qualcomm 430 ប្រភេទ Octa-core ហើយមានកាមេរ៉ាមុខមាន 8MP ខណៈដែលមេម៉ូរីម៉ាស៊ីនទំហំ 16GB។ Nokia Android Phone នឹងដើរដោយ Android 7 Nougat ពីក្នុងប្រអប់ស្រាប់៕

រង់ចាំអ៊ុតមើលទាំងអស់គ្នា ស្មាតហ្វូន Nokia ដែលនឹងបំពាក់ប្រព័ន្ធប្រតិបត្តិការ Android តើអាចប្រកួតប្រជែងទីផ្សារស្មាតហ្វូនទំនើបៗបច្ចុប្បន្នបានកម្រិតណា?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

នារី​ដែល​ឆ្លាតវៃ​ តែង​អនុវត្ត​ចំណុច​​ទាំង ​៤​នេះ ​ដើម្បី​រក្សា​ទំនាក់ទំនង​​ឲ្យ​បាន​​យូរអង្វែង​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ប៉ោយប៉ែតជាមណ្ឌលថ្មីនៃព្រឹត្តិការណ៍ Tiger Street Football Festival 2018 តែការគាំទ្រមិនធម្មតាទេ

យុវជននៅក្រុងប៉ោយប៉ែតពិតជាគំរូល្អដល់សម្រាប់ក្រុមយុវជននៅមណ្ឌលក្រោយមែន

បើកសន្និសីទកាសែតស្តីពីការប្រកួត Tiger Street Football Festival 2018 ប្រចាំមណ្ឌលប៉ោយប៉ែត

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728