អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > វិធីសាស្ត្រ​​​ប្រសិទ្ធភាព អាចជួួយ​​ឱ្យ iPhone របស់​អ្នក​កាន់​​ថ្ម​​យូរ​ជាង​មុន ២ដង​​

វិធីសាស្ត្រ​​​ប្រសិទ្ធភាព អាចជួួយ​​ឱ្យ iPhone របស់​អ្នក​កាន់​​ថ្ម​​យូរ​ជាង​មុន ២ដង​​

វិធីសាស្ត្រ​ជួយ​បន្ថែម​អាយុកាល​របស់​ថ្ម iphone

ប្រ​ភព៖​​ ​

ចំណុច​ស្នូល ដើម្បី​បង្កើន​អាយុកាល​ធ្វើ​ឱ្យ iPhone ក៏​ដូច​ជា​ស្មាតហ្វូន​ទូទៅ​កាន់​ថ្ម​ប្រើ​បាន​យូរ ក្រៅពី​ការ​កម្រិត​ទៅ​លើ​ផ្នែក Software នោះ​គឺ​ផ្នែក Hardware តែ​ម្ដង។ ថ្ម​នៅ​លើ​ស្មាតហ្វូន​គ្រប់​ប្រភេទ​រួមទាំង iPhone 6S និង iPhone 6S Plus គឺ​ត្រូវ​បាន​កំណត់​កម្រិត​ថាមពល​ជាក់លាក់​មួយ បើ​កម្រិត​ថាមពល​ថ្ម​ខ្ពស់ នឹង​ជួយ​ឱ្យ​ទូរស័ព្ទ​កាន់​ថ្ម​បាន​យូរ បើ​កម្រិត​ថាមពល​ថ្ម​ទាប​ទៅ​ហើយ​នោះ ទោះបី​អ្នក​ព្យាយាម​កម្រិត​ការ​ប្រើប្រាស់​កម្មវិធី ឬ​ព្យាយាម​បិទ សេវាកម្ម ឬ​លុប​កម្មវិធី​យ៉ាងណា ក៏​ទូរស័ព្ទ​នៅ​តែ​ឆាប់​អស់​ថ្ម​ដដែល។

ពុំ​មែន​ជា គន្លឹះ​អាថ៌កំបាំង​អ្វី​ឡើយ ព្រោះ​បើ​តាម​ទស្សនាវដ្ដី Forbes បាន​ជ្រើសរើស​ស្រោម iPhone 6S/6S Plus ភ្ជាប់​ជាមួយ​ថ្ម​ជំនួយ (battery case) ដើម្បី​ជួយ​បង្កើន​ថ្ម ក៏​ដូច​ជា​អាយុកាល​ប្រើ iPhone 6S បាន​យូរ​ជាង​មុន ២ដង។ (បញ្ជាក់៖ ស្រោម iPhone 6S ខាង​ក្រោម​នេះ​គឺ​សុទ្ធតែ​មាន​គុណភាព ជួយ​ការពារ​ពី​ការ​ជ្រុះ​បែក​បាន​មួយ​ផ្នែក ក្រៅ​ពី​អាច​ជួយ​បង្កើន​ថាមពល​ថ្ម)

១) ស្រោម enCharge មាន​កម្រិត​ថាមពល​ថ្ម 2800mAh

1

-ឌីហ្សាញ​រូបរាង​សាមញ្ញ តែ​ស្អាត សម្រាប់​ប្រើ​ជាមួយ iPhone 6S
-តម្លៃ ៣២,៩៩ដុល្លារ​ដាក់​លក់​នៅ​លើ​គេហទំព័រ www.mobilefun.com

២) Esorun iStand 6 មាន​កម្រិត​ថាមពល​ថ្ម 3500mAh

2

-ឌីហ្សាញ​រូបរាង​ពិសេស​អាច​ដាក់​បញ្ឈរ iPhone 6S បាន
-តម្លៃ ៤០ដុល្លារ​ដាក់​លក់​នៅ​លើ​គេហទំព័រ www.indiegogo.com

៣) i-Blason UnityPower មាន​កម្រិត​ថាមពល​ថ្ម 3200mAh

3

-ឌីហ្សាញ​រូបរាង​សាមញ្ញ អាច​ការពារ​ពី​ការ​ធ្លាប់​បែក iPhone 6S
-ជា​ស្រោម iPhone 6S មាន​តម្លៃ​ថ្លៃ​ជាង​គេ​ក្នុង​ចំណោម​ស្រោម​ទាំង៥ នៅ​ពេល​នេះ គឺ​៨០ដុល្លារ
-អាច​ភ្ជាប់​ជាមួយ​កុំព្យូទ័រ PC/Mac តាម​រន្ធ USB ដើម្បី​សាក​ថ្ម និង​អាច​ផ្ទេរ​ឯកសារ​ជាមួយ iPhone 6S

៤) MoKo iPhone 6S មាន​កម្រិត​ថាមពល 3100mAh

4

-ឌីហ្សាញ​មាន​រូបរាង​សាមញ្ញ ស្អាត សម្រាប់​ប្រើ​ជាមួយ iPhone 6S
-ដោត​សាក​ថ្ម​ជាមួយ​កុំព្យូទ័រ ហើយ​ក៏​អាច​ផ្ទេរ​ឯកសារ ឬ​ទិន្នន័យ​ចេញ​ចូល iPhone ដោយ​មិនបាច់​ដោះ​ស្រោម​ចេញ
-តម្លៃ ៨០ដុល្លារ

៥) PowerSkin Pop’n 2 មាន​កម្រិត​ថាមពល​ថ្ម 4000mAh

5

5.1

-ឌីហ្សាញ​មាន​រូប​ប្លែង​ដោយ​ស្រោម មិន​បាន​បិទ​ជិត​លើ​ផ្នែក​គែម iPhone 6S នោះ​ទេ ពោល​គឺ​គ្រាន់តែ​បិទ​ពី​ក្រោយ​សម្បក iPhone ប៉ុណ្ណោះ ដូច្នេះ​មិន​ធានា​នៅ​ពេល​ជ្រុះ​ធ្លាក់​ឡើយ
-តម្លៃ ៦៩,៩៩ដុល្លារ​នៅ​លើ​គេហទំព័រ www.amazon.com

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ bgr

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​កម្រង​គំនិត​សំខាន់ៗ​របស់​ ឡៅ សឺ (​Lao Tzu)​​​ទស្សនវិទូ​របស់​ចិន​

មេរៀន​សំខាន់ៗ​ដែល​​អ្នក​អាច​រៀន​សូត្រ​ពី​​​​សម្រង់​សម្ដី​ទាំង​៨​​របស់​លោក ​Jack Ma មហាសេដ្ឋី​ចិន​​ ​

គន្លឹះ​សម្ងាត់​ទាំង ៦​ ដែល​ជួយ​អភិវឌ្ឍ​ចិត្ត​គំនិត​របស់​អ្នក​ឲ្យ​ដូច​មហា​សេដ្ឋី

គន្លឹះ​ដ៏​មុត​ស្រួច​ទាំង​៣​ក្នុង​ការ​កែ​ប្រែ​និង​អភិវឌ្ឍ​អ្នក​ឲ្យ​ក្លាយ​ទៅ​ជា​មនុស្ស​ថ្មី​មួយ​ទៀត

អត្ថបទពាណិជ្ជកម្ម​

លោក ព្រាប សុវត្ថិ ដឹកដៃកូនប្រុសទំាង២នាក់ធ្វើកក្រើកឆាកតន្រ្តី Tiger Street Football Festival 2019នាវគ្គផ្តាច់ព្រ័ត្រទូទាំងប្រទេស

ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ “A” ឈ្នះជើងឯកនៃ Tiger Street Football Festival 2019 លើកទី៧ ទូទាំងប្រទេសជាលើកដំបូង

អេ អឹម ខេ ត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជួយឱ្យជីវភាពប្រជាពលរដ្ឋក្រីក្រមានភាពប្រសើរឡើង

ពិព័រណ៍ ឌីជីថលកម្ពុជាឆ្នាំ ២០១៩ បង្ហាញពីទិដ្ឋភាពផ្នែកឌីជីថលនៅអាស៊ីអាគ្នេយ៍ នាថ្ងៃអនាគត

អានអត្ថបទតាមខែ

March 2019
M T W T F S S
« Feb    
 123
45678910
11121314151617
18192021222324
25262728293031