អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​ថេប្លេត​ថ្មី Lenovo Yoga Book ​ភ្ជាប់ Keyboard ទំនើប Wacom Touch ​លេច​ចេញ​តម្លៃ​មុន​​បង្ហាញ​ខ្លួន​ផ្លូវការ ​ត្រឹម $៣០០

​ថេប្លេត​ថ្មី Lenovo Yoga Book ​ភ្ជាប់ Keyboard ទំនើប Wacom Touch ​លេច​ចេញ​តម្លៃ​មុន​​បង្ហាញ​ខ្លួន​ផ្លូវការ ​ត្រឹម $៣០០

Lenovo ត្រូវ​បាន​គេ​កត់​សម្គាល់​ឃើញ​ថា ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​ខ្នាត​ធំ​នៅ​ប្រទេស​ចិន ដែល​មាន​ជំនាញ​ផលិត​ទាំង​ស្មាតហ្វូន កុំព្យូទ័រ និង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេងៗ​ទៀត។ បើ​និយាយ​ពី​ជំនួញ​កុំព្យូទ័រ​យួរដៃ​របស់ Lenovo ឃើញ​ថា ក្រុមហ៊ុន​ពិត​ជា​ផ្ដោត​យក​ចិត្ត​ទុកដាក់​ខ្លាំង​ក្នុង​ការ​បំពាក់​លក្ខណៈ​សម្បត្តិ​ខ្ពស់ៗ ពិសេស​លើ​ការ​ឌីហ្សាញ​តែម្ដង ដែល​មួយ​គ្រឿងៗ​គឺ​សម​សួន​តាម​បែប​ជំនួញ​ ជាក់ស្ដែង​នៅ​លើ​ស៊េរី Lenovo X1 Carbon, X1 Yoga តែម្ដង។ ចំណែក​ថ្មីៗ​នេះ មាន​ដំណឹង​បែកធ្លាយ​ថា Lenovo ​គ្រោង​ចេញ​លក់​ថេប្លេត​ស៊េរី​ថ្មី​ត្រកូល Yoga Book មួយ​ទៀត​ដែល​ភ្ជាប់​ដោយ Keyboard ទំនើប​ប្រើ​ជា​លក្ខណៈ​ថាច់ Touch Keyboard។

Yoga Book នឹង​បំពាក់​ដោយ​អេក្រង់ ១២,២អ៊ីញ​ធំ​ជាង ​ជំនាន់​មុន ប៉ុន្តែ​អាច​មាន​លក្ខណៈ​សម្បត្តិ Hardware ទាប​ជាង ទើប​ធ្វើ​ឱ្យ​តម្លៃ​ថេប្លេត​នេះ​ធូរ​ថ្លៃ​ត្រឹមតែ ៣០០ដុល្លារ។ គេហទំព័រ Amazon ​បាន​ដាក់​លក់ Yoga Book ១២,២អ៊ីញ​នេះ ដែល​មាន resolution 1280x800px, RAM 2GB និង​មេម៉ូរី 32GB មុន​ទៅ​ហើយ ខណៈ Lenovo មិន​ទាន់​ប្រកាស​លក់​នៅ​ឡើយ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​នៅ​លើ Yoga BooK អាច​បំពាក់​ឈីប Atom x5-Z8550 Cherry Trail, រន្ធ USB 3.0 Type-C, រន្ធ USB 2.0 តំណភ្ជាប់ Bluetooth 4.1 និង Wireless 802.11n standard។ ​ចំណុច​ពិសេស​លើ Yoga Book គឺ​ដោយ​ថេប្លេត​នេះ ភ្ជាប់​មក​ជាមួយ Keyboard ​ដែល​អាច​ប្រើ touch ពិសេស៕

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

អ្នក​កើត​ថ្ងៃ​អង្គារ​ ព្រហស្បតិ៍​ និង​អាទិត្យ​ ភាគច្រើន​ជា​មនុស្ស​ជោគជ័យ​ និង ​មាន​​គំនិត​ឯករាជ្យ

លោក​អ្នក​គួរ​មាន​​​​គុណភាព​​​ ១៥​ចំណុច​​​​នេះ ​ដើម្បី​ក្លាយ​ជា​​អ្នក​រក​ស៊ី​ដ៏​ពូកែ​​ម្នាក់​

ពាក្យ​​ ៥​ឃ្លា​ដែល​​មនុស្ស​ឆ្លាត​​មិន​ដែល​ប្រើ​នៅ​​ក្នុង​​ការ​​សន្ទនា​​ជា​មួយ​ដៃគូ

អ្នក​ដឹកនាំ​ជោគជ័យ​​សុទ្ធ​តែ​មាន​ ​​ជំនាញ​​​​ទំនាក់ទំនង​​ល្អ​ទាំង​​៦​យ៉ាង​នេះ​

អត្ថបទពាណិជ្ជកម្ម​

​អនុវត្តន៍​សរសេរ​​ផែនការ​អាជីវកម្ម​ និងគន្លឹះ​​​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ SME​ នៅ​ ប៉ោយប៉ែត

ក្លិបទឹកកករបស់ Tiger Crystal អង្រួនបេះដូងអ្នកសៀមរាបត្រជាក់ពេញបេះដូង

ការប្រគំតន្ត្រី Tiger Street Football Festival 2018 នៅសៀមរាបចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី

ក្រុម Next Step FC បានគ្រងជើងឯក Tiger Street Football Festival 2018 ប្រចាំមណ្ឌលសៀមរាប

អានអត្ថបទតាមខែ

February 2018
M T W T F S S
« Jan    
 1234
567891011
12131415161718
19202122232425
262728