អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ដំណឹង​ល្អ! ឆាប់ៗ​នេះ លោក​អ្នក​នឹង​ឃើញ​តែ​ព័ត៌មាន​ពិត​នៅ​លើ Facebook ​ចំណែក Fake News នឹង​ត្រូវ​ដក​ចោល

ដំណឹង​ល្អ! ឆាប់ៗ​នេះ លោក​អ្នក​នឹង​ឃើញ​តែ​ព័ត៌មាន​ពិត​នៅ​លើ Facebook ​ចំណែក Fake News នឹង​ត្រូវ​ដក​ចោល

Facebook បាន​កំពុង​ធ្វើការ​ពាក់ព័ន្ធ​បញ្ហា​មួយ​ដែល​អ្នក​លេង Facebook ជាច្រើន​កំពុង​ជួប ឬ​ឃើញ​នៅ​លើ News Feed ពោល​វា​គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ​តែម្ដង។ ក្រុមហ៊ុន​បណ្ដាញ​សង្គម​ខ្នាត​យក្ស​មួយ​នេះ បាន​លើកឡើង​ថា ខ្លួន​កំពុង​ធ្វើការ​ផ្លាស់ប្ដូរ​ទម្រង់ការ​ខ្លះៗ ពាក់ព័ន្ធ​នឹង​ដំណើរការ algorithm នៃ News Feed។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​មាន​ភាព​ទូលំទូលាយ​បាន ក៏​អាស្រ័យ​បាន​សេវាកម្ម​បណ្ដាញ​សង្គម Facebook ​រួម​ចំណែក​មួយ​ផ្នែក​ផង​ដែរ។ មនុស្ស​ហាក់​ងាក​ទៅ​ចាប់អារម្មណ៍​លើ​ការ​ផ្សព្វផ្សាយ​តាម Social Network ខ្លាំង ដោយសារ​សង្កេត​ឃើញ​អត្រា​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ គឺ​មាន​ច្រើន​ទូទាំង​សកលលោក ហើយ​ក្នុង​នោះ​ក៏​រាប់​បញ្ចូល​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

ដោយសារ​បែប​នេះ ទើប​មាន​ក្រុម​ជន​មួយ​ចំនួន រិះរក​មធ្យោបាយ​ ទាញ​ចំណាប់អារម្មណ៍​អ្នក​ប្រើ Facebook តាម​រយៈ​ការ​បង្កើត​ព័ត៌មាន​ប្លែកៗ ហើយ​ខ្លះ​គឺ​ជា​ព័ត៌មាន​ក្លែងក្លាយ។ ​ក្រុមហ៊ុន Facebook មាន​ការ​មើល​ធ្ងន់​លើ​ការ​ជះឥទ្ធិពល​មិន​ល្អ​ចំពោះ​ការ Share ព័ត៌មាន Fake ទាំង​នោះ ក៏​ចាប់ផ្ដើម​ស្វែងរក​វិធីសាស្ត្រ និង​អភិវឌ្ឍ​ឱ្យ Facebook បង្ហាញ​តែ​ព័ត៌មាន​ពិត​ប៉ុណ្ណោះ។

បណ្ដាញ​សង្គម​ធំ​ជាង​គេ​លើ​លោក​នេះ កំពុង​រៀបចំ​រចនាបថ​នៃ​ការ​បង្ហាញ News Feed ថ្មី ដែល​ក្រុមហ៊ុន​មើល​លើ​សញ្ញាណ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អ្នក ដូច​ជា ភាព​ជិតដិត​រវាង​អ្នក​នឹង​ការ​បង្ហោះ​ដោយ​មនុស្ស ឬ​ទំព័រ Page៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖  Facebook

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

បើ​ជិត​ឈាន​​ដល់​វ័យ​ខ្ទង់​៣០​​ហើយ​ នៅ​តែ​គ្មាន​ចំណុច​ទាំង​នេះ​ទៀត​ នោះ​​ជីវិត​នឹង​វេទនា​មិន​ខាន

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

អត្ថបទពាណិជ្ជកម្ម​

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

វគ្គបណ្តុះបណ្តាល៖ គន្លឹះក្នុងការធ្វើអាជីវកម្មអចលនទ្រព្យប្រកបដោយភាពជោគជ័យ

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31