អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > មុខងារពិសេស ៧យ៉ាងនៅលើ​កំពូល​ទូរស័ព្ទ iPhone ដែលពុំសូវមានអ្នកដឹង!

មុខងារពិសេស ៧យ៉ាងនៅលើ​កំពូល​ទូរស័ព្ទ iPhone ដែលពុំសូវមានអ្នកដឹង!

​ទាំង iPhone 7/7 Plus និង​ប្រព័ន្ធ​ប្រតិបត្តិការ iOS 10.0# សុទ្ធតែ​ត្រូវបានធ្វើ​កំណែប្រែ​ទាំង Hardware និង Software កាន់តែ​ទំនើប​ផ្ដល់​បទពិសោធន៍​រឹតតែ​សម្បូរបែប​ដល់​អ្នក​ប្រើ​ឱ្យមាន​ភាពងាយស្រួល​ជាង​ជំនាន់​មុន​។ ជាក់ស្ដែងចាប់តាំងពីជំនាន់​ iPhone 6/6 Plus ត្រូវបាន Apple បញ្ចូល​មុខងារ​ថ្មីៗ​ជាច្រើន ហើយ​ខាងក្រោម​នេះ គឺជា​មុខងារ​ពិសេស ៧​យ៉ាង​នៅលើ ដែល​ពុំ​សូវ​មាន​អ្នកដឹង​៖

១) មុខងារ Accessibility សម្រាប់​កំណត់ព្រំដែន​នៃ​ការប្រើប្រាស់​ជៀសវាង​ក្មេង​លុប​ទិន្នន័យ​៖
​ប្រសិន​អ្នកមាន​កូនក្មួយ​តូចៗ គួរ​ប្រុងប្រយ័ត្ន​ចំពោះ​ការបាត់បង់​ទិន្នន័យ​ដែលមាន​សារៈសំខាន់​នៅលើ iPhone ឱ្យ​មែនទែន ព្រោះថា ពួកគេ​អាច​រពឹសដៃ​ទៅ​លុប​ក៏​ថា​បាន​។ នៅលើជំនាន់ iPhone 6 ឡើង​ទៅ​គឺ​​មានភ្ជាប់​ជាមួយ​មុខងារ​សម្រាប់​កំណត់ព្រំដែន​នៃ​ការប្រើ​ទូរស័ព្ទ​បាន​។ សូម​ចូលទៅ Settings → General រួច​រើសយក Accessibility រួចហើយ​បើកមុខ​ងារ (enable) លើ “Guided Access” នៅលើ​ទូរស័ព្ទ​។ នេះ​ជា​មុខងារ​ដែល​ពុំ​សូវ​មាន​អ្នកដឹង ឬ​ពុំ​សូវ​មាន​អ្នក​ប្រើ​នោះទេ ប៉ុន្តែ​កុំ​មើលស្រាល ព្រោះ​អាច​ការពារ​ទូរស័ព្ទ​ពី​ការបាត់បង់​ទិន្នន័យ​ដោយ​ប្រការ​ណាមួយ​បាន​។​

២) បន្ថែម​ជម្រើស​នៃ​ការប្រើ​លេខ​សម្ងាត់ (Passcode) មាន​ប្រវែង​វែង និង​កាន់តែ​ស្មុគស្មាញ បង្កើន​សុវត្ថិភាព​ខ្ពស់​៖
​បន្ទាប់ពី​ប្រព័ន្ធ​សុវត្ថិភាព​សេវាកម្ម iCloud ត្រូវបាន​ជ្រៀតចូល​ដោយ hacker ថ្មីៗ​នេះ​រួចមក បច្ចុប្បន្ន​ក្រុម​អ្នកជំនាញ​សុវត្ថិភាព​របស់ Apple កំពុង​បង្កើន​សុវត្ថិភាព​ឱ្យ​រឹត​តែមាន​សុវត្ថិភាព​ខ្ពស់​បន្ថែមទៀត​។ ដើម្បី​ការពារ​សុវត្ថិភាព​ពី​ការ hack ជា​លក្ខណៈ bypass ក្រុមហ៊ុន​បាន​បង្កើតឱ្យមាន​ជម្រើស​ការប្រើ​លេខ​កូដ​សម្ងាត់ (Passcode) មាន​ប្រវែង​វែង​ជាង​មុន ហើយ​អាច​ប្រើ​បាន​ទាំង​អក្សរ និង​លេខ​។ ក្នុង​ប្រអប់លេខ​សម្ងាត់ នឹង​តម្រូវឱ្យ​បញ្ចូល តួអក្សរ​ឬ​លេខ ច្រើន​ខ្ទង់​ដែល​មិនមែន​ប្រើតែ ៤​ខ្ទង់​ដូច​មុន​នោះទេ​។ ដើម្បី​ដំណើរការ​ជម្រើស Passcode នេះ សូម​ចូលទៅ General → Passcode Lock ហើយ​ធ្វើការ​ផ្លាស់ប្ដូរ​។​

៣) សាក​ថ្ម iPhone ឆាប់​ពេញ ដោយ​ប្រើ​ដុំ​សាក (adapter) របស់ iPad៖
​ការ​សាក​ថ្ម​ទូរស័ព្ទ គឺជា​រឿង​ធុញទ្រាន់​មួយ ប្រសិន​ទូរស័ព្ទ​នោះ​ឆាប់​អស់​ថ្ម​។ ដូច្នេះហើយ​ទើប​មុននឹង​ចេញទៅ​ក្រៅ គេ​ត្រូវការ​សាក​ថ្ម​ឱ្យបាន​ពេញ​ជាមុនសិន​។ មាន​គន្លឹះ​មួយ សម្រាប់​ការ​សាក​ថ្ម iPhone ឱ្យ​ឆាប់​ពេញ​បាន គឺ​ដោយ​ប្រើ​ដុំ​សាក​ថ្ម iPad ជំនួស​វិញ​។ នេះ​ដោយ​យោងតាម​អត្ថបទ​ស្រាវជ្រាវ​របស់​គេហទំព័​រ iLounge ហើយ​ថែមទាំង​បញ្ជាក់ថា ការធ្វើ​ដូច្នេះ​នឹងមិន​ប៉ះពាល់​អ្វី​ដល់ iPhone 6 ទាំងពីរ​នោះទេ​។​

៤) មុខងារ​បង្ហាញ​អំពី​កម្រិត​ប្រើប្រាស់​ថាមពល (​ថ្ម​) នៅលើ​កម្មវិធី (app) ទាំង​ឡើង​ក្នុង iOS 8៖
​ចាប់ពី​​ប្រព័ន្ធ​ប្រតិបត្តិការ iOS 8 ឡើង​ទៅ​ គឺ​ត្រូវបាន​បន្ថែម​លក្ខណៈពិសេស​មួយ អាចឱ្យ​អ្នក​ប្រើ​ឆែក​មើល​ដឹងថា តើ​បណ្ដា​កម្មវិធី (app) ទាំងឡាយ កម្មវិធី​ណាមួយ​ធ្វើឱ្យ​ថ្ម​ឆាប់​អស់​ជាងគេ តាមរយៈ​ការបញ្ជាក់​ជា​ភាគរយ (%)​។ ដើម្បី​មើល សូម​ចូលទៅ Settings → General រួច​រើសយក Battery Usage​។ ដូចនេះ អ្នក​អាច​បើក​មើល និង​បិទ​ចោល​កម្មវិធី​ណា​ដែល​ស៊ី​ថ្ម​ខ្លាំង និង​មិនចាំបាច់​ប្រើ ដើម្បី​អាច​សន្សំសំចៃ​ថាមពល​ថ្ម​បាន​មួយផ្នែក​។​

៥) មុខងារ Undo ងាយស្រួល​ប្រើ​ដោយ​ក្រោយ​តែ​ចាប់ iPhone គ្រវី​៖
Undo គឺជា​ការហៅ​ពាក្យ ឬ​ឃ្លា​អក្សរ​ដែល​អ្នក​បាន​សរ​សេរ ហើយ​ត្រូវបាន​លុបចោល​មុន​។ មុខងារ​នេះ ផ្ដល់​ភាពងាយស្រួល​ដំណើរការ ដោយ​អ្នក​ប្រើ គ្រាន់តែ​ចាប់​កាន់ iPhone ឱ្យ​ជាប់​រួច គ្រវី និង​ចុច​លើ​ប៊ូ​តុង Undo ជាការ​ស្រេច​។​

៦) ចុច​លើ​ប៊ូ​តុង​ថតរូប (Capture icon) នោះ​កាមេរ៉ា​នឹង​ថត​យក​រូប​ជា​ស៊េរី​តៗ​គ្នាច្រើន​សន្លឹក​៖
​សម្រាប់​ការថតរូប ប្រសិន​មិនមាន​ជំនាញ​ប្រហែល​ត្រូវ​ការថត​លុប​ថត​លុប​ច្រើនសារ​ទើប ប៉ះចំ​រូប​ដែលមាន​គុណភាព​ច្បាស់​ត្រូវ​ចិត្ត​របស់​អ្នក​។ យ៉ាងណា នៅលើ iPhone អ្នក​អាច​ប្រើ​មុខងារ Burst ដែលមាន​នៅលើ​កម្មវិធី​កាមេរ៉ា​ស្រាប់ ដើម្បី​ថតរូប​ជា​ខ្សែ ឬ​ជា​ស៊េរី​ច្រើន​សន្លឹក​ចូលគ្នា​។ ធ្វើ​ដូចនេះ អ្នកនឹង​អាច​ជ្រើសរើស​រួប​ថត​មួយ​សន្លឹក​ណា​ដែល​ច្បាស់​ជាងគេ​បាន​។ ដើម្បី​ដំណើរការ គឺ​គ្រាន់តែ​ចុច​លើ icon “Capture” ឱ្យ​ជាប់ កាន់តែ​យូរ គឺ​កាន់​តែមាន​ចំនួន​ច្រើន​សន្លឹក​។​

៧) មុខងារ “Time Lapse Guide” សម្រាប់​ថតរូប​ជា​ស៊េរី និង​បើក​មើល (view) ក្នុង​ទម្រង់​ដូច​វីដេអូ​៖
​មុខងារ​ថ្មី​ពិសេស “Time Lapse Guide” នៅលើ iPhone 6 ឡើង​ទៅ គឺអាច​ឱ្យ​អ្នក​ថតរូប​ជាច្រើន​សន្លឹក​បាន ប៉ុន្តែ​រាល់​រូបថត​មួយ​សន្លឹកៗ ត្រូវបាន​ផ្គុំ និង​បើក (view) ជា​បន្តបន្ទាប់​ដោយ​គម្លាត​ពេល​ជាក់លាក់​មួយ (specific interval)​។ ឧទាហរណ៍ ការថតរូប​ពពក​ហោះ ឬ​ថ្ងៃ​រៀប​លិច ឱ្យមាន​សកម្មភាព​បង្រួម​រហ័ស​៕

ដោយ៖ រឹទ្ធិរាជ​

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​វិធីសាស្ត្រ​​សំខាន់ៗ​៥​យ៉ាង​​ ​ដើម្បី​​លុបបំបាត់​ការ​ខ្ជិល​ច្រអូស​របស់​អ្នក​!

មិត្ត​ល្អ​ក្នុង​ជីវិត​គឺ​មាន​៤​ចំណុច​នេះ! តើ​អ្នក​ស្គាល់​​១​ហើយ​ឬ​នៅ​?

​បើ​គ្មាន​បទ​ពិសោធន៍​សោះ​តែ​ម្ដង​ តើ​គួរ​សរសេរ​​ CV ​ ធ្វើ​ម៉េច​​ឱ្យ​ទាក់ទាញ​ ​និង​គេ​ហៅ​សម្ភាសន៍?

គំនិត​​ធ្វើ​ជំនួញ​៥​ប្រភេទ​ ​សម្រាប់​អ្នក​ដែល​ចូលចិត្ត​អាន​សៀវភៅ

អត្ថបទពាណិជ្ជកម្ម​

តើអ្នកត្រៀមខ្លួនហើយឬនៅ? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football Festival 2018 កាន់តែធំអស្ចារ្យមិនដែលធ្លាប់មាន!

ការវិវដ្តកាន់តែទំនើប និងកាន់តែងាយស្រួលជាមួយទូរទឹកកក LG InstaView ThinQ™ Amazon Alexabuilt

តិចនិក​ផ្សព្វផ្សាយតាម​ Online «ចំណាយ​តិច~តែចំណេញ​ច្រើន»

តិចនិក​ជ្រើស​រើស​បុគ្គលិក​ដែល​​ល្អ​ និង​ពូកែ​សម្រាប់​ក្រុមហ៊ុន​ខ្នាត​តូច

អានអត្ថបទតាមខែ

January 2018
M T W T F S S
« Dec    
1234567
891011121314
15161718192021
22232425262728
293031