អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > បើ Apple ឈប់​ប្រើ​រន្ធ​កាស 3.5mm នៅ​លើ iPhone 7 មែន​នោះ គឺ​អាច​​ធ្វើ​ឱ្យ​អតិថិជន​អន់​ចិត្ត!

បើ Apple ឈប់​ប្រើ​រន្ធ​កាស 3.5mm នៅ​លើ iPhone 7 មែន​នោះ គឺ​អាច​​ធ្វើ​ឱ្យ​អតិថិជន​អន់​ចិត្ត!

ប្រ​ភព៖​​ techinsider

ចចាមអារ៉ាម​ខ្លះ​បាន​និយាយ​តាំងពី​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​ថា Apple ប្រហែល​នឹង​ផ្លាស់ប្ដូរ​រន្ធ​កាស​ទំហំ ៣,៥មិល្លីម៉ែត្រ​ចេញ​ពី​ទូរស័ព្ទ iPhone 7 ដែល​ចេញ​នៅ​ឆ្នាំ២០១៦ ខាង​មុខ។ បើ​ដូច្នោះ​មែន Apple ប្រហែល​ចង់​បង្ខំ​អ្នក​ឱ្យ​ប្រើ​រន្ធ Lightning ជំនួស​រន្ធ​កាស​ចាស់​វិញ ដែល​ជា​រន្ធ​សម្រាប់​សាកថ្ម​ទូរស័ព្ទ និង​សម្រាប់​បញ្ជូន​ទិន្នន័យ​រវាង iPhone និង​កុំព្យូទ័រ។ តើ​ហេតុអ្វី? ព្រោះ​ដើម្បី​ក្រុមហ៊ុន​អាច​ផលិត iPhone ជំនាន់​ក្រោយ​ឱ្យ​រឹតតែ​ស្ដើង​ជាង​មុន​ទៀត។ នេះ​ជា​ហេតុអ្វី​សមរម្យ​អាច​ទៅ​រួច។

ប្រសិន Apple ពិត​ជា​ចង់​ផលិត iPhone 7ឱ្យ​មាន​កម្រាស់​រឹតតែ​ស្ដើង​ជាង​មុន​មែន​នោះ គេ​ជឿ​ថា ចចាមអារ៉ាម​នេះ អាច​នឹង​ក្លាយ​ជា​ការ​ពិត​បាន។ យ៉ាងណា​ទង្វើ​បែប​នេះ បែរ​ជា​ត្រូវ​សាធារណជន​ខ្លះ មិន​សូវ​ជា​គាំទ្រ​ឡើយ ព្រោះ 3.5mm ជា​រន្ធ​កាស​ស្តង់ដារ​ដែល​ត្រូវ​បាន​ប្រើ​នៅ​លើ​ឧបករណ៍​អេឡិចត្រូនិក​អស់​រយៈពេល​យូរ​​ឆ្នាំ​មក​ហើយ ហើយ​ក៏​ងាយស្រួល​ដល់​អ្នក​ប្រើ​រក​ទិញ និង​ប្ដូរ​ប្រើ​កាស​ផ្សេង​តាម​ចិត្ត​ជំនួស​កាស iPhone បាន។ ប៉ុន្តែ​ប្រសិន Apple ពិត​ជា​ប្ដូរ​ទៅ​ប្រើ​កាស Lightning មែន នោះ​នឹង​មាន​ការ​ពិបាក មិន​អាច​ប្រើ​កាស​ថ្មី​ដោត​ជាមួយ​ឧបករណ៍​ផ្សេងៗ​បាន​នោះ​ឡើយ ឬ​យក​កាស 3.5mm មក​ដោត​ចូល iPhone ក៏​មិន​កើត។

img_7175

 

មាន​ការ​លើកឡើង​ថា វា​មិន​ទាន់​ដល់​ពេល​ដែល Apple បង្ខំ​ឱ្យ​អតិថិជន​ប្រើ​កាស​ថ្មី​នេះ​នោះ​ឡើយ ព្រោះ​ឧបករណ៍​អេឡិចត្រូនិក​ដែល​កំពុង​ហូរ​ចូល​ទីផ្សារ​ភាគច្រើន​សុទ្ធតែ​ប្រើ​រន្ធ និង​កាស​ទំហំ ៣,៥មិល្លីម៉ែត្រ​នេះ។ វា​ពិបាក​នឹង​សម្រប​ជាមួយ​ឧបករណ៍​របស់ Apple ណាស់។ ម្យ៉ាង​កាស​ថ្មី​នេះ អាច​មាន​តម្លៃ​ថ្លៃ​ជាង​កាស 3.5mm ជាក់ស្ដែង​កាស​ដែល Apple ទើប​ដាក់​លក់​អនឡាញ​ប្រើ​រន្ធ Lighting ថ្មីៗ​នេះ​ត្រូវ​បាន​ដាក់​លក់​តម្លៃ​យ៉ាង​ទៀប​រហូត​ដល់ ១៦០ដុល្លារ​ឯណោះ។ ហើយ​ប្រសិន​គេ​ចង់​ប្រើ​ជាមួយ​ឧបករណ៍​មាន​រន្ធ 3.5mm គឺ​តម្រូវ​ឱ្យ​ទិញ​ឌុយ​បន្ត (adapter) ដែល​ធ្វើឲ្យ​ការ​ចំណាយ​កាន់​តែ​ច្រើន៕

ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា ប្រសិន Apple ផលិត​កាស Lightning មែន​នោះ?

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31