អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

រូបមន្ត​ជួយ​ឱ្យ​​ថតរូប​លើ iPhone បាន​ស្អាត ៧ចំណុច​ប្រាប់​ដោយ​ Apple ផ្ទាល់

បើ​ទោះបី iPhone X បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ភ្លោះ dual-lens ដែល​មាន​សមត្ថភាព​ថត​រូប​ល្អ​ក៏​ដោយ ប៉ុន្តែ​ដើម្បី​ឱ្យ​ការ​ថត​រូប កាន់តែ​ច្បាស់ មាន​លក្ខណៈ​ដូច​អ្នក​ថត​អាជីព​នោះ ទំព័រ​នេះ យើង​សូម​លើក​យក​គន្លឹះ​ថត​រូប​នៅ​លើ​ទូរស័ព្ទ iPhone ចំនួន ៧ចំណុច​មក​បង្ហាញ​ជូន​ប្រិយមិត្ត​ដូច​ខាង​ក្រោម។ កាន់តែ​ពិសេស​នោះ គន្លឹះ ៧ចំណុច​នេះ គឺ​ត្រូវ​បាន​បង្ហាញ​ប្រាប់​ដោយ​ក្រុមហ៊ុន​ផ្ទាល់ ដែល​អ្នក​អាច​អនុវត្ត​តាម​បាន៖

 

១) ​ខិត​ជិត​វត្ថុ ឬ​កម្មបទ​ដែល​អ្នក​ចង់​ថត ដើម្បី​ឃើញ​ធំ តែ​នៅ​តែ​រក្សា​គុណភាព​ល្អ

 

២) ​ស្វែងរក​ទីតាំង​ថត ដែល​មាន​ផ្ទៃ​ក្រោយ (background) ​មិន​មាន​ភាព​ស្មុគស្មាញ​ច្រើន ជៀសវាង​ការ​ផ្ដោត​ focus ខុស​ពី​រូប​ដែល​អ្នក​ចង់​ថត។

៣) ព្យាយាម​រក​កន្លែង​ម្លប់ និង​មាន​ពន្លឺ​ថ្ងៃ​នៅ​ពី​ក្រោយ ​រូប/កម្មបទ ដែល​អ្នក​ចង់​ថត​ ដើម្បី​បន្ថែម​សោភ័ណ​ស្អាត​លក្ខណៈ​មាន​ពន្លឺ​នៅ​ពីក្រោយ។

៤) អ្នក​ក៏​អាច​បន្ថែម​លក្ខណៈ​ពិសេស​នៅ​លើ​រូប​ថត ដោយ​ការ​ប្រើ​មុខងារ exposure ឧទាហរណ៍​ប្រើ​វា​ទៅ​លើ​សក់ ជាដើម​ដើម្បី​ផលិត​រូប​កាន់តែ​មាន​ភាព​ប្លែក​ទាក់ទាញ។

 

៥) នៅ​ពេល​អ្នក​ថត​រូប សត្វ អ្នក​គួរ​ស្វែងរក​ទីតាំង​ទូលាយ​ល្អ និងប្រើ​មុខងារ​ថត Portrait mode ដោយ​ប្រើ telephoto lens ​ដូច្នេះ​ចម្ងាយ​ត្រូវ​រក្សា​ត្រឹម ៨ហ្វ៊ីត ឬ​ប្រហែល ២,៤ម៉ែត្រ​គឺ​ល្មម។ អ្នក​នឹង​ទទួល​បាន​រូបភាព​ស្អាត បើ​កម្មបទ​មិន​ធ្វើ​ចលនា​ទេ​នោះ។

៦) ពន្លឺ​ស្រទន់ soft និងdiffused ក៏​នឹង​ជួយ​ធ្វើ​ឱ្យ​រូប​ដែល​ថត​ចេញ​មក មាន​ការ​ចាប់អារម្មណ៍​ទៅ​លើ​កម្មបទ​ផង​ដែរ។

៧) ស្វែងរក​ទីកន្លែង​ថត ដែល​មិន​មាន​លក្ខណៈ​ចង្អៀត​ពេក ឬ​ការ​រំខាន ហើយ​ប្រើ​ portrait mode ​នោះ​នឹង​ជួយ​អ្នក​ផលិត​រូបថត​ដែល​មាន​លក្ខណៈ​ផុស​ឡើង​ស្អាត និង​ព្រាល​ background៕

 

សូម​អាន៖ មុខងារពិសេស ៧យ៉ាងនៅលើ​កំពូល​ទូរស័ព្ទ iPhone ដែលពុំសូវមានអ្នកដឹង!

 

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​សម្រង់​សម្ដី​ទាំង​៤​ឃ្លា​របស់​ ​ឆាវឆាវ ​​​ជា​អង្គ​សំខាន់​ក្នុង​រឿង​សាមកុក​

រឿង ៤ដែលមនុស្សជោគជ័យធ្វើ​១០នាទីដំបូងនៅកន្លែងធ្វើការ

រឿង​ ៨​​យ៉ាង​ដែល​អ្នក​បើក​បរ​យន្តហោះ​​​ដឹក​អ្នក​ដំណើរ​មិន​ប្រាប់​​អ្នក​​​ជា​ដាច់​ខាត​

ពាក្យបណ្ដាំចុងក្រោយដ៏មានអត្ថន័យរបស់លោក ស្ទីវ ចបធ្វើឲ្យអ្នកភ្ងាក់ខ្លួនឡើងវិញ

អត្ថបទពាណិជ្ជកម្ម​

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

ស្រាបៀរអាន់ឆ័រចាប់ឆ្នោតលើកទី២រដូវកាលថ្មីជូនគូស្វាមីភរិយាថ្មី ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរអាន់ឆ័រឆ្នាំ ២០១៨

កម្មវិធី ABC Exceptional Night ជាមួយលោក ឆាយ វីរៈយុទ្ធ

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930