អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ចាំ​មើល​គម្រោង​​ស្នាក់ការ​​​ថ្មី​ដី ១៨អា (72843.42m²) ​របស់ Google ម្ដង​មើល៍ អស្ចារ្យ​កម្រិត​ណា ប្រៀបធៀប​នឹង​ស្នាក់ការ​ថ្មី​របស់ Apple

ចាំ​មើល​គម្រោង​​ស្នាក់ការ​​​ថ្មី​ដី ១៨អា (72843.42m²) ​របស់ Google ម្ដង​មើល៍ អស្ចារ្យ​កម្រិត​ណា ប្រៀបធៀប​នឹង​ស្នាក់ការ​ថ្មី​របស់ Apple

បន្តិច​ទៀត មិន​មែន​មាន​តែ Apple ​នោះ​ទេ ដែល​មាន​ស្នាក់ការ​ធំ ​អស្ចារ្យ​លើ​លោក ​តែ​ក្រុមហ៊ុន Google ​ក៏​មាន​ស្នាក់ការ​ឡូយ​មិន​ចាញ់​គ្នា​ដែរ។ របាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​មក​ថា ក្រុមហ៊ុន Google ​មាន​គម្រោង​សាងសង់​ស្នាក់ការ​ថ្មី បង្ហាញ​ពី​អត្តសញ្ញាណ​ច្បាស់​ប្រាកដ​របស់​ខ្លួន​នៅ​លើ​ទឹកដី​កំណើត​គឺ​តំបន់ Mountain View នៃ​រដ្ឋ​កាលីហ្វូរញ៉ា។

ស្នាក់ការ​ថ្មី​របស់ Google នឹង​អស្ចារ្យ​ ដោយ​ការ​ឌីហ្សាញ និង​បណ្ដុះ​អគារ​ធំៗ​ជាមួយ​រចនាបថ​ថ្មី​ប្លែក ស័ក្ដិសម​មនុស្ស​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ជឿនលឿន​នេះ។ ស្នាក់ការ​នឹង​មាន​ទំហំ 72843.42m²។ នឹង​មាន​ការ​សាងសង់​ប្រភេទ​អគារ​ចម្រុះ​ដូច ដូច​ជា ភោជនីយដ្ឋាន ​ហាង​កាហ្វេ ហាង​លក់​ទំនិញ​ ការ​បង្កើត​ឱ្យ​មាន​កន្លែង​បង្ហាញ​ស្នាដៃ​សិល្បៈ និង​អគារ​ផ្សេងៗ​ទៀត។ ក៏​នឹង​មាន​បើក​ជា​ប្រភេទ​ហាង​ផ្លាសា នៅ​ជ្រុង​កែង​ផង​ដែរ សម្រាប់​បម្រើ​អាហារ ​ដែល​អាច​នឹង​ប្រើ​សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ ដូច​ជា​ការ​ប្រគំ​តន្ត្រី​ផ្ទាល់ និង​ពិព័រណ៍​បច្ចេកវិទ្យា​ផ្សេងៗ​ជាដើម។

… ស្នាក់​ការ​រាង​ដូច​ថាសហោះ​របស់ Apple ​នឹង​មាន​ឈ្មោះ Apple Park ​ដំបូល​អគារ​ក្រាល​ដោយ Solar ត្រៀម​បើក​ដំណើរការ​​ខែ​មេសា​ខាង​មុខ (Video) …

នាយក​កាន់​ផ្នែក​អចលនទ្រព្យ​របស់ Google លោក John Igoe បាន​មាន​ប្រសាសន៍​ថា គម្រោង​នេះ នឹង​បង្កើត​ឱកាស ក្នុង​ការ​បើក​ចំហ​តំបន់​ ទៅ​ជា​សហគមន៍ បាន​កាន់តែ​ទូលំទូលាយ សម្រាប់​ស្វាគមន៍​មនុស្ស​កាន់តែ​ច្រើន​មក​កាន់​ទីនេះ។

ស្នាក់ការ​អស្ចារ្យ​របស់​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ស្វែងរក​អនឡាញ​ខ្នាត​យក្ស​នេះ ត្រូវ​គេ​រំពឹង​ថា នឹង​លេច​ចេញ​រូបរាង​នៅ​អំឡុង​ឆ្នាំ២០២០ ខាង​មុខ៕

… អគារ​ការិយាល័យ​ថ្មី​របស់​ Apple តម្លៃ​ ៥​ពាន់​លាន​ដុល្លារ​​​ ឃើញ​ញាក់​សាច់​តែ​ម្ដង​! …

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

បើ​ខ្សោយ​ផ្នែក​ការ​សម្រេចចិត្ត​ ​អ្នក​គួរ​​អនុវត្ត​គន្លឹះ​ទាំង​៤​នេះ​​ ​ដើម្បី​ពង្រឹង​វា​ឡើង​វិញ​!

ត្រូវ​​បង្កើត​ទម្លាប់​ល្អៗ​ទាំង​​៦​យ៉ាង​នេះ​ ​មុន​ឈាន​ដល់​វ័យ​៣០​ ដើម្បី​ធានា​អំពី​ភាព​ជោគជ័យ​​របស់​អ្នក​

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​ជូគឺលាង​ (Zhuge Liang ​) ៖«​​ជឿជាក់​ជ្រុល​ហួស​ហេតុ​ពេក ​នាំ​ឲ្យ​បរាជ័យ​»​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី Uncaged Night របស់ស្រាបៀរថៃហ្គ័របានបញ្ចប់ដោយជោគជ័យ

មកស្គាល់ និងយល់ដឹងពីអាហារូបករណ៍ល្បីៗរបស់បញ្ញវនទាំង១៥រូបក្នុងសន្និសីទអាហារូបករណ៍លើកទី៧

លើកទី១សម្រាប់កម្ពុជា អំពី “ពិព័រណ៍យន្តហោះ និង បច្ចេកវិទ្យា”

ស្រាបៀរ ABC Extra Stout, Heineken, Tiger បានប្រគល់រង្វាន់ផ្តាច់ព្រ័ត្រ ជូនគូស្វាមីភរិយាថ្មី ឆ្នាំ ២០១៧-២០១៨

អានអត្ថបទតាមខែ

December 2018
M T W T F S S
« Nov    
 12
3456789
10111213141516
17181920212223
24252627282930
31