អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​កុំព្យូទ័រ Gaming ​សេរី​ថ្មី Lenovo Legion Y520 ​ពេល​នេះ​មាន​លក់​ហើយតម្លៃ​ចាប់ពី ៩២០ដុល្លារ ភ្ជាប់​ក្រាហ្វិក GTX 1050 Ti, CPU Core i7 7Gen

​កុំព្យូទ័រ Gaming ​សេរី​ថ្មី Lenovo Legion Y520 ​ពេល​នេះ​មាន​លក់​ហើយតម្លៃ​ចាប់ពី ៩២០ដុល្លារ ភ្ជាប់​ក្រាហ្វិក GTX 1050 Ti, CPU Core i7 7Gen

បន្ទាប់​ពី​បាន​ប្រកាស​សម្ពោធ​កុំព្យូទ័រ​សមត្ថភាព​ខ្លាំង​ខាង​ហ្គេម​ Legion Y520 កន្លង​មក ពេល​នេះ ក្រុមហ៊ុន Lenovo ​បាន​ធ្វើការ​ដាក់​លក់ Gaming Laptop នេះ​នៅ​លើ​ទីផ្សារ​ហើយ ក្នុង​តម្លៃ​ចាប់ពី ៩២០ដុល្លារ​ប៉ុណ្ណោះ អម​ដោយ​លក្ខណៈ​សម្បត្តិ​ខ្ពស់ ​ប្រើ​បន្ទះ​ឈីប Intel Core ជំនាន់​ទី៧ ក្រាហ្វិក NVIDIA GTX 1050 Ti។

កុំព្យូទ័រ Gaming Laptop ​ស៊េរី​ថ្មី Legion Y520 របស់​ក្រុមហ៊ុន​ចិន​នេះ ​បាន​បំពាក់​អង្គ​ប្រតិបត្តិ​ជំនាន់​ទី៧ របស់ Intel Core ​គាំទ្រ​ក្រាហ្វិក NVIDIA GTX 1050 Ti discrete ​និង​មាន​ប្រព័ន្ធ​សំឡេង​គុណភាព​ខ្ពស់ premium audio ​និង​មាន optional dual drive storage។ កុំព្យូទ័រ Gaming Laptop ស៊េរី​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​ឡើង​មាន​សមត្ថភាព​ខ្ពស់ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​លេង​ហ្គេម​មាន​ក្រាហ្វិក​ធំៗ​ក្រោយៗ។

ក្រុមហ៊ុន Lenovo បាន​ពន្យល់​ថា៖ ម៉ាស៊ីន Y520 ​បាន​ភ្ជាប់​មក​ជាមួយ​អង្គ​ផ្ទុក​ទិន្នន័យ​ប្រភេទ PCIe SSD ​ទំហំ​ដល់ 250GB ឬ HDD ទំហំ​ដល់ 2TB ឬ​ក៏​អាច​ប្រើ​ជម្រើស hybrid storage ​ក៏​បាន។ Gaming Laptop នេះ​បំពាក់​ដោយ CPU ​Core i7 ​ជំនាន់​ទី៧ ​ដែល​មាន​ល្បឿន ១២% ​លឿន​ជាង​ជំនាន់​អង្គ​ប្រតិបត្តិ​មុន​សម្រាប់​ផ្នែក​ផលិតភាព ​ហើយ​ល្បឿន​លឿន​ជាង​មុន​ក្នុង​ផ្នែក​វែប (Web) ១៩% ។ លក្ខណៈ​ពិសេស​ផ្សេង​ទៀត គឺ​វា​រំលេច​ដោយ keyboard មាន​ភ្លើង backlit ពណ៌​ក្រហម។ ខាង​ក្រោម​នេះ​គឺ​ជា​ជម្រើស​តម្លៃ​ផ្សេង​គ្នា​ទៅ​តាម​លក្ខណៈ​សម្បត្តិ​ខ្ពស់​ទាប៖

-Lenovo Legion Y520 80WK001KUS Core i7-7700HQ, GeForce GTX 1050 Ti, 16GB RAM, 2TB HDD + 256GB SSD — $1,249.99 (list price $1,250)
-Lenovo Legion Y520 80WK001MUS Core i7-7700HQ, GeForce GTX 1050 Ti, 16GB RAM, 1TB HDD + 128GB SSD — $1,179.99 (list price $1,180)
-Lenovo Legion Y520 80WK001LUS Core i5-7300HQ, GeForce GTX 1050 Ti, 8GB RAM, 1TB HDD — $919.99 (list price $920)
ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ Lenovo

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​​គំនិត ២១ ក្បាច់​​របស់ «​អ្នក​មាន» ខុស​ពី​គំនិត​​របស់​ «មនុស្ស​ទូទៅ»

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ធ្វើ​យ៉ាង​ណា​ទៅ​ដើម្បី​កាត់​បន្ថយ​ពាក្យ​ថា​ «ចាំ​ស្អែក​ចាំ​ធ្វើ​»?

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

BarCamp ឆ្នាំ​នេះ​កាន់​តែ​ប្លែក! ប្រធានបទ​“សន្និបាតបច្ចេកវិទ្យា និង​ការចាប់ផ្ដើមអាជីវកម្ម” ថ្ងៃទី ២០-២១ ខែតុលា​ នៅ​តិចណូ

ក្រុមហ៊ុនចូលរួមលក់បញ្ចុះតំលៃជាច្រើន ក្នុង​ឱកាស​ពិព័រណ៍អាពាហ៍ពិពាហ៍​ចុង​ខែ​កញ្ញា

អបអរអ្នកឈ្នះរង្វាន់ iPhoneX ពីក្រុមហ៊ុនស្រាបៀរកម្ពុជា CBL

សហគ្រិនស្ត្រីកម្ពុជាក្រោមការគាំទ្រពី ទីភ្នាក់ងារជំនួយសហរដ្ឋអាមេរិក USAID ប្រចាំនៅកម្ពុជា

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031