អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > គន្លឹះ​ខ្លីៗ ងាយស្រួល​អនុវត្ត​ ដើម្បី​​សន្សំសំចៃ​ទំហំ Memory លើ​ទូរស័ព្ទ iPhone យ៉ាង​មាន​ប្រសិទ្ធភាព (Video)

គន្លឹះ​ខ្លីៗ ងាយស្រួល​អនុវត្ត​ ដើម្បី​​សន្សំសំចៃ​ទំហំ Memory លើ​ទូរស័ព្ទ iPhone យ៉ាង​មាន​ប្រសិទ្ធភាព (Video)

​ប្រសិន​លោក​អ្នក​កំពុង​ប្រើប្រាស់​ទូរស័ព្ទ iPhone ហើយ​ជិត​អស់​មេម៉ូរី (Memory) សម្រាប់​ផ្ទុក​ទិន្នន័យ​តទៅទៀត​នោះ អ្នក​អាច​អនុវត្តតាម​ជំហាន​ដ៏​មាន​ប្រសិទ្ធភាព​ខាងក្រោម​នេះ​បាន។ គន្លឹះ​ខាង​ក្រោម​នេះ នឹង​ជួយ​អ្នក​សន្សំសំចៃ​ទំហំ​ទំនេរ (free space) បាន​មួយ​កម្រិត។ មិនមាន​អ្វី​ពិសេស ឬ​អាថ៌កំបាំង​អី​នោះ​ទេ ​គេ​គ្រាន់តែ​អនុវត្ត​របៀប​ដ៏​សាមញ្ញ​ដោយ​គ្រាន់តែ​លុបចោល​នូវ​ឯកសារ​មិន​សំខាន់ៗ ដើម្បី​សន្សំសំចៃ​មេម៉ូរី​ប៉ុណ្ណោះ​ដូច​គន្លឹះ​ខាង​ក្រោម​ប៉ុណ្ណោះ។

-​ឆែក​មើលថា​តើ iPhone សល់​មេម៉ូរី​ទំហំ​ប៉ុន្មាន​ទៀត គឺ​ត្រូវ​ចូលទៅ Settings → General → Usage → Manage Storage​។ នៅត្រង់​នេះ អ្នក​អាច​ប្រាកដថា តើ​មាន​កម្មវិធី​ណាខ្លះ ដែល​អ្នក​មិនចាំបាច់ ឬ​មិនដែល​ប្រើ រួច​លុបចោល ដើម្បី​សន្សំសំចៃ​ទំហំ (space) របស់​អង្គ​ចង​ចាំបាន​មួយផ្នែក​។ ឬ​អ្នក​អាច​លុប​កម្មវិធី​ម្ដង​១ ពី​ម៉ឺ​នុយ Home ក៏បាន​។

-​ប្រសិន​លោកអ្នក​ប្រើ​សេវាកម្ម Podcasts សូម​ចូលទៅ​លុប​ទិន្នន័យ Podcasts និង Music នៅក្នុង Settings → General → Usage → Manage Storage រួច​លុប​ឯកសារ​ដែល​ពាក់ព័ន្ធ (​ដូច​ក្នុង​វីដេអូ​)​។​

-​លុប TV Shows និង Movies នៅក្នុង​កម្មវិធី Videos (​ចំពោះ​លោកអ្នក​ដែល​ប្រើ​សេវាកម្ម​ភ្ជាប់​ទៅកាន់ Store

-​លុប​រូបថត (Photo) និង​វីដេអូ (Video) ដែល​មិន​ត្រូវការ​ទុក ឬ​រូបថត​ខូចៗ (​ថត​មិន​ស្អាត​) ចោល​។ រួចហើយ​បន្ត​លុប​នៅ​ផ្នែក Recently Deleted ទាំង​រូបថត និង​វីដេអូ (​ដួច​រូប​)​។

-​បិទ (disable) Photo Stream និង Duplicate HDR Image ដោយ​ចូលទៅ Settings → Photo & Camera រួច​បិទ (disable) នៅត្រង់ My photo stream និង Keep Normal Photo (​ដូច​វីដេអូ​)​។

-​លុប​សារ (Message) ដែល​លែង​ចាំបាច់​ទុក ក៏ដូចជា​ប្រភេទ​សារ threads​។

-​បើក (enable) លើ Message Expiration ដោយ​ចូលទៅ Settings → Messages → Keep Messages ត្រង់នេះ​សូម​រើសយក ៣០​ថ្ងៃ (30 days) ចំណែក​នៅក្នុង​ផ្នែក Expire កំណត់​យក​បន្ទាប់ពី ២​នាទី (After 2 Minutes)

 

ដោយ៖ រឹទ្ធិរាជ

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930