អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ៥យ៉ាង​ បើ​លោក Steve Jobs ​នៅ​ ប្រហែល​​​មិនពេញចិត្ត​​​អ្វី​ដែល​ Apple ​កំពុង​មាន​បច្ចុប្បន្ន​ឡើយ!

៥យ៉ាង​ បើ​លោក Steve Jobs ​នៅ​ ប្រហែល​​​មិនពេញចិត្ត​​​អ្វី​ដែល​ Apple ​កំពុង​មាន​បច្ចុប្បន្ន​ឡើយ!

ក្រោយ​ពី​លោក Steve Jobs បាន​ឃ្លាត​ចេញ​ពី​ Apple ដោយ​លោក​បាន​ទទួល​អនិច្ចកម្ម​តាំងពី​ឆ្នាំ២០១១ (ថ្ងៃ​ទី៥ ខែ​តុលា) ឃើញ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ មាន​ការ​ផ្លាស់ប្ដូរ​ជាច្រើន ដែល​បន្ត​ដឹកនាំ​ដោយ​លោក Tim Cooks របស់​មក​ទល់​សព្វថ្ងៃ។ អ្វី​ដែល​ផ្លាស់ប្ដូរ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ការ​ពង្រីក​ទំហំ​អេក្រង់​ទូរស័ព្ទ iPhone ស៊េរី​ក្រោយៗ​ផង​ដែរ។

កាលពី​ជំនាន់ លោក Jobs កាន់ Apple ក្រុមហ៊ុន​នេះ​មាន​តែ​ទូរស័ព្ទ iPhone អេក្រង់ ៣,៥អ៊ីញ​ប៉ុណ្ណោះ (លោក​ទទួល​អនិច្ចកម្ម​ក្នុង​ឆ្នាំ២០១១ ដែល​ iPhone 4S ត្រូវ​បង្ហាញ​ខ្លួន)។ លុះ​ចាប់ពី iPhone 5 ដែល​ជា​ជំនាន់​កាន់កាប់​ក្រុមហ៊ុន​ដោយ​លោក Cook ឃើញ​ថា ​អេក្រង់​ទូរស័ព្ទ iOS នេះ​ត្រូវ​បាន​ពង្រីក​ឡើង​ទៅ ៤អ៊ីញ និង​បន្ត​ពង្រីក​ដល់ ៤,៧អ៊ីញ និង ៥,៥អ៊ីញ​ដូច iPhone 7 និង 7 Plus បច្ចុប្បន្ន។ ចុះ​បើ​លោក Jobs អាច​នៅ​ដល់​សព្វថ្ងៃ តើ​លោក​អាច​ពេញ​ចិត្ត ឬ​មិន​ពេញ​ចិត្ត​លើ​ចំណុច​ណា​ខ្លះ ចំពោះ​ការ​កែប្រែ​អត្តចរិត​ក្រុមហ៊ុន Apple ដូច្នេះ? ខាង​ក្រោម​នេះ គឺ​ជា ៧ចំណុច​ដែល​បិតា​បច្ចេកវិទ្យា​ដ៏​មាន​ឥទ្ធិពល​រូប​នេះ អាច​មិន​ពេញ​ចិត្ត៖

១) ការ​ពង្រីក​អេក្រង់ iPhone ជំនាន់​ក្រោយ

សម្រាប់​ខ្ញុំ​ ស្រលាញ់ iPhone អេក្រង់​ធំ ដូច​ជា iPhone 7 Plus ដែល​មាន​អេក្រង់ ៥,៥អ៊ីញ​តែម្ដង។ ប៉ុន្តែ​លោក Jobs មាន​មោទនភាព​ជា​ខ្លាំង​ទៅ​លើ​ការ​ផលិត​ទូរស័ព្ទ​អេក្រង់ ៣,៥អ៊ីញ ដែល​លោក​យល់​ថា វា​ស័ក្ដិសម​ក្នុង​ការ​កាន់​ប្រើ​ក្នុង​ដៃ​បំផុត ពោល​គឺ​ប្រើ​ដៃ​តែម្ដង គឺ​អាច​បញ្ជា​ពេញ​លក្ខណៈ​បាន។ យុគសម័យ​លោក Jobs ដឹកនាំ Apple លោក​បាន​បញ្ចេញ​លក់ iPhone អេក្រង់​ត្រឹម ៣,៥អ៊ីញ ដែល​ខុស​គ្នា​ដល់​ទៅ ២អ៊ីញ​ប្រៀបធៀប​ម៉ូដែល iPhone 6 Plus, 6S Plus និង 7 Plus ។ យ៉ាងណា អ្ន​ប្រើ​ហាក់​ចូលចិត្ត​ប្រើ​ដែល​មាន​អេក្រង់​ធំ​ជាង អេក្រង់​តូច។ ប៉ុន្តែ​វា​ពិបាក​ដែរ ថា ប្រសិន​លោក Jobs នៅ​ដល់​សព្វថ្ងៃ តើ​លោក​នឹង​ស្រប​តាម​យុទ្ធសាស្ត្រ​អេក្រង់ iPhone ធំ ឬ​មិន​គាំទ្រ​នោះ។

២) ទិញ​ការ​ច្នៃប្រឌិត (innovation) ជា​ជាង​ការ​ទិញ​ក្រុមហ៊ុន
លោក Jobs ​មាន​ការ​មើល​ធ្ងន់​លើ​ការ​បង្កើន និង​បង្កើត​សមត្ថភាព​នៃ​ការ​ច្នៃប្រឌិត​ថ្មី ជាជាង​ការ​បណ្ដុះ​អគារ ឬ​ទិញ​ក្រុមហ៊ុន។ លោក​ធ្លាប់​បាន​លើកឡើង​ថា “យើង​ស្វែងរក​ក្រុមហ៊ុន ដែល​មាន​បុគ្គលិក​ធ្វើការ​ប្រកប​ដោយ​វិជ្ជាជីវៈ សមត្ថភាព​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា ហើយ​ស័ក្ដិសម​ក្នុង​ការ​ចូលរួម​​ជាមួយ Apple”។ លោក​បន្ថែម​ថា “​ចំណាយ លើ​អ្វី​ដែល​យើង​គិត​ថា ស័ក្ដិសម​នឹង​តម្លៃ”។

ចំណែក​ការ​ទិញ​យក​ក្រុមហ៊ុន​ជាច្រើន​ខ្នាត​តូច​ជាង​ខ្លួន របស់ Apple ពេល​ថ្មីៗ​នេះ វា​អាច​ប៉ះពាល់​ដល់​សេវាកម្ម​មួយ​ចំនួន របស់​បណ្ដា​ក្រុមហ៊ុន​ទាំង​នោះ ពោល​គឺ​មិន​អាច​បម្រើ​សេវាកម្ម​ទាំង​ស្រុង គឺ​មាន​តែ​បិទ​ចោល ហើយ​ក៏​នឹង​ប៉ះពាល់​ដល់​បុគ្គលិក អាច​បញ្ឈប់ ឬ​ត្រូវ​ទទួល​យក​មក​ប្រមូលផ្ដុំ​រឹតតែ​ច្រើន​នៅ Apple ដែល​អាច​ក្លាយ​ជា​វិបត្តិ​ទៅ​វិញ។ ការ​ទទួល​ទិញ​ក្រុមហ៊ុន​ធំ​ជាង​គេ​របស់ Apple គឺ​ទិញ Beats Electronics ​ក្នុង​តម្លៃ ៣ពាន់​លាន​ដុល្លារ។

៣) មាន Superstar ច្រើន​ពេក​ហើយ នៅ​ក្នុង​សំបុក (ក្រុមហ៊ុន Apple)
Apple ក៏​ត្រូវ​បញ្ចូល​ឱ្យ​មាន​ភាព​ទាក់ទាញ​ដោយ​មាន​ថ្នាក់​ដឹកនាំ​ខ្លាំងៗ ព្រោះ​ជា​ក្រុមហ៊ុន​ធំ និង​ត្រចះត្រចង់​មួយ​ក្នុង​វិស័យ​បច្ចេកវិទ្យា។ Apple តែង​មាន​តារា superstar នៅ​ក្នុង​ក្រុមហ៊ុន ប៉ុន្តែ​ក៏​តែងតែ​គ្រប់គ្រង​តឹងរ៉ឹង​នៅ​ពេល​លោក Jobsកំពុង​កាន់កាប់​ក្រុមហ៊ុន​ផង​ដែរ។ បច្ចុប្បន្ន​ក្រុមហ៊ុន​មាន Superstar ​ដូច​ជា Dr. Dre, Jimmy lovine, Marc Newson និង Jony Ive ជាដើម។ ថ្វីត្បិត​ជើង​ខ្លាំង​ច្រើន នឹង​ធ្វើ​ឱ្យ Apple កាន់តែ​ចាក់​ឫស​បាន​កាន់​តែ​ជ្រៅ និង​សម្រេច​សមិទ្ធផល​កាន់តែ​ធំ ប៉ុន្តែ​វា​អាច​ស្ថិត​នៅ​ក្រៅ​ឆន្ទៈ​ចង់​បាន​របស់​លោក Jobs ​អំឡុង​ពេល​កាន់កាប់​ក្រុមហ៊ុន​ហើយ។

៤) Siri

ពាក់ព័ន្ធ​ផ្នែក​បច្ចេកទេស Siri វិញ ​គឺ​បាន​ចាប់​កំណើត​តាំង​ពី​លោក​ Jobs នៅ​មាន​វត្តមាន​នៅ​ Apple ម្ល៉េះ។ iPhone 4s ​ត្រូវ​បាន​ប្រកាស​ចេញ ១ថ្ងៃ មុន​ពេល​លោក​ទទួល​អនិច្ចកម្ម ហើយ​លោក Jobs ​បាន​ប្រើ​នូវ​បច្ចេកវិទ្យា​នេះ មុន​ពេល​លោក​ប្រគល់​ Apple ឱ្យ​ទៅ​លោក Cook កាន់កាប់​បន្ត។ ប៉ុន្តែ​ទោះបី​ Siri ត្រូវ​បាន​អភិវឌ្ឍ ដោយ​ការ​ច្របាច់​បញ្ចូល​បច្ចេកវិទ្យា​ថ្មីៗ​ជាមួយ​សេវាកម្ម​ផ្សេងៗ តែ​វា​នៅ​តែ​ត្រូវ​មាន​គូ​​ប្រកួតប្រជែង គឺ Cortana របស់ Microsoft និង Google Now។ មាន​ន័យ​ថា Siri ហាក់​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ដល់​ចំណុច​កំពូល​ដែល​អាច​យក​ឈ្នះ ១០០% លើ​សេវាកម្ម Virtual assistant ​ល្បី​ផ្សេងៗ នៅ​ឡើយ។

៥) ការ Update iOS ​លើ iPhone 6 បែរ​ធ្វើ​ឱ្យ​ទូរស័ព្ទ​ក្លាយ​ជា​ថ្ម​មួយ​ដុំ ពោល​គឺ error ផ្នែក​សូហ្វ៊ែរ

 

ថ្វីបើ​លោក Jobs ​បាន​ដឹកនាំ Apple ​ឱ្យ​ក្លាយ​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈាន​មុន សាច់​ដុំ​ធំៗ និង​អាច​បន្សល់​ឈ្មោះ​មក​ដល់​បច្ចុប្បន្ន​ដោយសារ​ប្រហែល​លោក​បាន​រៀបចំ​គម្រោង​សំខាន់ៗ​ខ្លះ​ទុក​មុន​ពិត​មែន ប៉ុន្តែ​បញ្ហា​ផ្នែក​សូហ្វ៊ែរ iOS នៅ​តែ​អាច​លេច​ឡើង​ចំណុច​ខុសឆ្គង​ដោយ​ការ​ធ្វេសប្រហែស។ ជាក់ស្ដែង ទូរស័ព្ទ iPhone ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ប្រព័ន្ធ​ឡើង​ទៅ iOS 10 ​(មិន​ថា iPhone 6/ 6 Plus, 6s / 6s Plus ) គឺ​សុទ្ធតែ​ជួប​បញ្ហា​គាំង។ នេះ​ក៏​ជា​ចំណុច​មួយ​ទៀត ដែល​លោក Jobs អាច​មិន​ពេញ​ចិត្ត​ឡើយ ប្រសិន​លោក​នៅ​បន្ត​គ្រប់គ្រង Apple ដល់​បច្ចុប្បន្ន​នោះ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សេចក្ដី ទុកចិត្ត​របស់​អតិថិជន​មក​លើ​ក្រុមហ៊ុន​បាន៕

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ cultofmac

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

គំនិត​អាថ៌កំបាំង​​ទាំង​ ១០​​ដើម្បី​ក្លាយ​ជា​សេដ្ឋី

​​និយម​ន័យ​សំខាន់ៗ​នៃ​ពាក្យ​ថា ​«​ភាព​ជា​អ្នក​ដឹកនាំ​»​ ដែល​កំណត់​ដោយ​បុគ្គល​ជោគជ័យ​ក្នុង​​លោក

កំហុស​​​ ៤​យ៉ាង​ ​អាច​ធ្វើ​ឲ្យ​អ្នក​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ដោយ​មិន​ដឹង​ខ្លួន​!​

រឿង​ល្អ​ៗ​​ទាំង​នេះ​នឹង​កើត​ឡើង ​ប្រសិន​បើ​អ្នក​​ព្រម​លត់ដំ​ខ្លួន​ជា​មួយ​ការ​លំបាក​ពី​ក្មេង​ឲ្យ​បាន​ច្រើន​

អត្ថបទពាណិជ្ជកម្ម​

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

បច្ចេកវិទ្យាថ្មីរបស់ទូរទឹកកក LG អាចរក្សាអាហារឱ្យ​នៅស្រស់បានរហូតដល់ 14 ថ្ងៃ

បៀរថៃហ្គ័រចាប់ឆ្នោតលើកទី ១ ជូនគូស្វាមីភរិយាថ្មីក្នុងកម្មវិធីអាពាហ៍ពិពាហ៍ស្រាបៀរថៃហ្គ័រ ឆ្នាំ ២០១៨

ស្រាបៀរ ABC អិចស្ត្រាស្តោត បានពាំនាំកម្មវិធីរាត្រីដ៏ល្អឯកជូនដល់អតិថិជន

អានអត្ថបទតាមខែ

April 2018
M T W T F S S
« Mar    
 1
2345678
9101112131415
16171819202122
23242526272829
30