អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Audi Q7 ​ជម្រើស​ដ៏​សក្ដិសម​សម្រាប់​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ!

Audi Q7 ​ជម្រើស​ដ៏​សក្ដិសម​សម្រាប់​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ!

បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ​កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ​ ពោល​គឺ​នៅ​សល់​ប្រមាណ​តែ​​បួន​ថ្ងៃ​​ទៀត​ប៉ុណ្ណោះ។ ​ច្បាស់​ណាស់​ថា​ បង​ប្អូន​ប្រជាពល​រដ្ឋ​មួយ​ចំនួន​កំពុង​ត្រៀម​​ផ្លាស់​ប្ដូរ​​​របស់​ចាស់​ៗ​ចេញ​ ដើម្បី​ត្រៀម​ទទួល​​ទេវតា​ឆ្នាំ​ថ្មី​​​​ នាំ​ជោគ​នាំ​ជ័យ​ សេរី​សួស្ដី​ដល់​ក្រុម​គ្រួសារ​​ខ្លួន។


​ប្រាកដ​ណាស់​ថា​ ​បង​ប្អូន​មួយ​ចំនួន​ត្រៀម​ផ្លាស់​ប្ដូរ​ ​រថយន្ត​របស់​ខ្លួន​​ ដើម្បី​ត្រៀម​ការ​ធ្វើ​ដំណើរ​នា​ឱកាស​ដ៏​វិសេស​វិសាល​​ ដែល​បង​ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស​តែង​តែ​ទទួល​យក​នូវ​ក្ដី​សោមនស្ស​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​នេះ។ BizKhmer ​សូម​ណែ​នាំមិត្ត​អ្នក​អាន​ដែល​មាន​បំណង​ចង់​ផ្លាស់ប្ដូរ​ថយន្ត​ថ្មី​​ សូម​​ទទួល​យក​ភាព​អស្ចារ្យ​ជា​មួយ​នឹង​ Audi Q7។

​​​​​​​Audi Q7 ពិត​ជា​សក្ដិសម​បំផុត​សម្រាប់​​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។ ​រូប​រាង​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ឡូយ​ ស៊ី​ជា​មួយ​នឹង​សម្លៀកបំពាក់​បែប​​ប្រពៃណី​គ្រប់​ប្រភេទ​ ​គឺ​ពិត​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​ និង​ឆ្លាត​វៃសម្រាប់​បង​ប្អូន​ធ្វើ​ដំណើរ​ទៅ​វត្ត​ ឬ​ប្រារព្ធ​កម្មវិធី​សប្បាយ​ៗ​ផ្សេង​ៗ

​​អ្វី​ដែល​កាន់​​ពិសេស​សម្រាប់​បង​ប្អូន​ទៀត​នោះ​គឺ​ថា​ ​ក្រុមហ៊ុន​នឹង​បញ្ចុះ​តម្លៃ​ ១​ម៉ឺន​ដុល្លារ​​​រហូត​ដល់​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ

​សូម​បញ្ជាក់​ថា​ រូបរាង​ខាង​ក្រៅ​​របស់​ Audi Q7 ​ស៊េរី​ ២០១៧​ ត្រូវ​បាន​រចនា​ឡើង​ដោយ​ផ្ដោត​ទៅ​លើ​សោភណភាព​ជា​ចម្បង។ ​អ្វី​ដែល​ពិសេស​គួរ​ឱ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ​ រូបរាង​របស់​វា​ ​​​ស្អាត​មាន​តែ​មួយ​គ្មាន​ពីរ(unique) ហើយ​គែម​នៃ​​គ្រប់​ជ្រុង​នីមួយ​ៗ​ត្រូវ​បាន​​ផលិត​ឡើង​ឱ្យ​សម​ស្រប​ទៅ​នឹង​រូបរាង​របស់​វា។

​ស៊ុម​មុខ​រថយន្ត​​​​មាន​បំពាក់​អំពូល​ដ៏​​ភ្លឺ​រលោង​​ ចង្កៀង​ខាង​មុខ​ LED មាន​មុខងារ​បំភ្លឺ​ពេល​បើក​បរ​​ពេល​យប់​គឺ​ភ្លើង​ភ្លឺ​ល្អកាន់​តែ​ពិសេស​តែ​ម្ដង​ រូប​រាង​ដ៏​ស្រស់​ស្អាត​ និង​តួខ្សែ​ដង​ខ្លួន​រថយន្ត​បន្ថែម​ភាព​លេច​ធ្លោរ​នៃ​កង់​រថយន្ត ​ហិប​ក្រោយ​ផ្ទុក​ឥវ៉ាន់​​ផ្នែក​ខាង​​​ក្រោយ​​បាន​ច្រើន​ (បី​បាំង)​ ហើយ​នៅ​ផ្នែក​ខាង​ក្រោម​ទ្វារ​និង​ហិប​ មាន​បន្ទះ​លោហៈ​លំអរ​ដែល​ផ្ដល់​ភាព​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត។


​​​
Audi Q7​ មាន​អ្វី​ពិសេស​ទៀត​​ដែល​សក្ដិសម​សម្រាប់​​ឱកាស​ចូលឆ្នាំ​ថ្មី? ​ដោយ​សារ​ Audi Q7 ​មាន​កៅអី​ចំនួន​ ៧​ ​ មាន​ទំហំ​ធំ​ទូលាយ​ដែល​ធ្វើ​ឱ្យ​​អ្នក​ដំណើរ​​អង្គុយ​ប្រកប​ដោយ​ផាសុកភាព​​ ហើយ​ពិត​ជា​សម​ស្រប​នឹង​តម្រូវ​ក្នុង​ដំណើរ​ជា​លក្ខណៈ​គ្រួសារ។

​​កាន់​តែ​ឡូយ​ និង​​អស្ចារ្យ​ថែម​ទៀត​នោះ គឺ​វត្ថុធាតុដើម​ទាំង​អស់​ត្រូវ​បាន​សម្រិត​សម្រាំង​ឡើង​​ដោយ​ផ្ដោត​ទៅ​លើ​គុណភាព​ជា​ចម្បង បន្ថែម​ដោយ​ពណ៌​​យ៉ាង​ប្រណិត​ និង​ប្រកប​ដោយ​ភាព​ទាក់ទាញ។ ​​​​​​នៅ​ខាង​ក្នុង​ យើង​អាច​ជ្រើស​ពណ៌​ភ្លើង​លម្អ​តាម​ការ​ចង់​បាន​របស់​យើង (ជម្រើស​បន្ថែម) មាន​បន្ទះ​លំអរ​ធ្វើ​ពី​ឈើ​ប្រណិត​ កាត់​បន្ថយ​សំឡេង​ពី​ខាង​ក្រៅ​ មាន​អំពូល​ភ្លើង​ ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ថ្មី​ និង​ភ្ជាប់​មក​ជា​មួយ​នឹង​សម្ភារៈ​ជួស​ជុល​បឋម​មួយ​ចំនួន​ និង​ប្រព័ន្ធ​​ប្រាប់​ព័ត៌មាន​សម្ពាធ​កង់​ថែម​ទៀត​​ផង។ ​​​នៅ​ពេល​បើកទ្វារ​ អ្នក​បើកបរ​ទទួល​បាន​អារម្មណ័​ថា​ ស្ថិត​នៅ​ក្នុង​បន្ទប់​មួយ​ដ៏​ល្អ និង​ទំនើប។ ​

អាន​​លម្អិត​៖ ហេតុ​អ្វី​បាន​ជា​ Audi Q7 3.0 TFSI quattro ត្រូវ​បាន​គេ​ប្រសិទ្ធិនាម​ឱ្យ​ថា​ ជា​រាជាណាចក្រ​នៃ​ quattro ​នៅ​កម្ពុជា?

​​កាន់​តែ​ពិសេស​ជាង​នេះ​​ទៅ​ទៀត​នោះ​គឺ​​ ​នៅ​ពេល​បើក​បរ​ទៅ​ផ្លូវ​ឆ្លាយ​ លោក​អ្នក​អាច​បំពេ​​អារម្មណ៍​ជា​មួយ​ហ្នឹង​បទ​ចម្រៀង​​ ឬ​តន្ត្រី​​ដែល​មាន​សំឡេង​ពីរោះ​រណ្ដំ​ ព្រោះ​ថា​ ​រថយន្ត​បំពាក់ជា​មួយ​នូវ​​​​​មុខងារ​ដ៏​ច្រើន​ដូច​ជា​​​​ ​ឧបករណ៍​តន្ត្រី​​បំពាក់​ដោយ​ប្រព័ន្ធ​ MMI Media Interface MMI Radio Plus មាន​អេក្រង់​ ៧​អ៊ីញ​ ​អាច​បើក​ស្ដាប់​ FM/AM​ បំពេញ​មុខងារ​​ CD Player, MP3, WMA, SDXC, AUX-IN ប្រព័ន្ធ​ Audi Music Interface សម្រាប់​ភ្ជាប់​ឧបករណ៍​​ Apple និង​ USB ប្រព័ន្ធ​ Audi Sound System និង​ប្រព័ន្ធ​ភ្ជាប់​ Bluetooth។​ លោក​អ្នក​ចង់​បាន​កាន់​តែ​ពិសេស​ថែម​ទៀត​នោះ​គឺ​ លោក​អ្នក​បន្ថែម​ប្រព័ន្ធ​សំឡេង​ Bose ​ធ្វើ ឱ្យ​ពិរោះ​រងំ​ អាច​បើក​ចាក់​ស្ដាប់​កំដរ​​បរិយា​កាស​ជួប​ជុំ​បាន​ថែម​ទៀត​ផង។​

ព័ត៌មាន​​បន្ថែម​សូម​ចូល​ទៅ​កាន់ https://www.facebook.com/AudiCambodia ឬ​ ​http://www.audi.com.kh/​​​​​​​​​​​​​​​

សូម​អាន៖ ​​តើ​លោក​អ្នក​មាន​ដឹង​ទេ​ថា ​​​ក្រុមហ៊ុន​​ Audi​​ Cambodia មាន​សេវាកម្ម​ ​ ​​ពិសេស​យ៉ាង​ណា​ខ្លះ​​ទេ​? ​ហេតុ​អ្វី​​គួរ​​​​ជួសជុល​នៅ​​ក្រុមហ៊ុន​ផ្ទាល់?


ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ទម្លាប់​ទាំង​ ៨​ដែល​ធ្វើឲ្យ​ខួរក្បាល​របស់​យើង​ឆាប់​ចាស់

កម្រងគតិចំនួន ៦ឃ្លារបស់ក្រិកបុរាណដែលពោរពេញដោយគតិបណ្ឌិត

ទាំងនេះគឺជាកំហុស​ចំនួន​៤​ដែល​អ្នក​អាច​មាន​ពី​អនាម័យ​ផ្ទាល់ខ្លួន

ទម្លាប់​អវិជ្ជមានចំនួន​ ៣​ដែល​អ្នក​គួរ​ឈប់​បន្ត​ធ្វើ​ទៀត

អត្ថបទពាណិជ្ជកម្ម​

Tech Startups កម្ពុជា​ចំនួន ១៣ ចូលរួមបង្ហាញ​អាជីវកម្ម​​នៅ​ Echelon Asia Summit 2018 ​ខណៈ BookMeBus ឈ្នះពានអាស៊ី១

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

អានអត្ថបទតាមខែ

July 2018
M T W T F S S
« Jun    
 1
2345678
9101112131415
16171819202122
23242526272829
3031