អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​Wi-Fi ​​នៅ​ផ្ទះ​របស់​​អ្នក​ដើរ​យឺត​មែន​ទេ? ​៥​វិធី​​នេះ​មាន​ប្រសិទ្ធភាព​អាច​ជួយ​ស្ដារ​ល្បឿន​បាន!

​Wi-Fi ​​នៅ​ផ្ទះ​របស់​​អ្នក​ដើរ​យឺត​មែន​ទេ? ​៥​វិធី​​នេះ​មាន​ប្រសិទ្ធភាព​អាច​ជួយ​ស្ដារ​ល្បឿន​បាន!

​​​ប្រហែល​​​ជា​មាន​មិត្ត​អ្នក​​អាន​ដែល​បាន​ប្រើ​ប្រាស់​ Wi-Fi​នៅ​ផ្ទះ​​ ​មិន​តិច​នាក់​នោះ​ទេ​ ​ដែល​ធ្លាប់​ជួប​បញ្ហា​​នេះ​។ ​ជួន​កាល​វា​ដើរ​យឺត​មួយ​ភ្លែត​ ប៉ុន្តែ​​ជួនកាល​​ទៀត​វា​ដើរ​​យឺត​ក្នុង​អំឡុង​ពេល​មួយ​យូរ។ ​​​ខាង​ក្រោម​ជា​វិធី​សាស្ត្រ​ងាយ​ៗ​ដើម្បី​ធ្វើ​ឱ្យ​ Wi-Fi ​របស់​អ្នក​អាច​ដើរ​លឿន​វិញ​បាន។

១) ​ដាក់​ Wi-Fi Router នៅ​ទី​ដែល​ខ្ពស់ ​និង​ត្រឹម​ត្រូវ​​ (Put your Wi-Fi router in its proper place)៖
​​ពាក្យ​​ដែល​ថា​ ដាក់​នៅ​កន្លែង​ត្រឹម​ត្រូវ​​នោះ​​ គឺ​មិន​មែន​នៅ​ផ្ទះ​បាយ​របស់​អ្នក​នោះ​ទេ។ ​ទីតាំង​ដែល​ល្អ​បំផុត​នោះ ​​គឺ​ដាក់​វា​នៅ​​ជាន់​​ (floor) ​ផ្ទះ​របស់​អ្នក (ជាន់​ដែល​អ្នក​កំពុង​ស្នាក់​នៅ​ និង​ធ្វើ​ការ) ​​ហើយ​ត្រូវ​នៅ​ចំណុច​កណ្ដាល​ផ្ទះ​របស់​អ្នក ដើម្បី​មាន​តុល្យភាព​ផ្សាយ signal គ្រប់​កន្លែង​ក្នុង​ផ្ទះ។

​យល់​ល្អ​អ្នក​គួរ​លើក​វា​ឱ្យ​វា​ខ្ពស់​​បន្តិច​ ​ហើយ​គួរ​តែ​ដាក់​នៅ​កន្លែង​ស្រឡះ​ ពោល​គឺ​មិនមែន​​ហ៊ុមព័ទ្ធ​ដោយ​​ឥដ្ឋ​ ​ឬ​មាន​អ្វី​គ្រប​ពី​លើ​នោះ​ទេ​ ព្រោះ​ថា​នឹង​​ធ្វើ​ឱ្យ​សញ្ញាណ​ (signal) របស់​​​វា​មិន​អាច​បែង​ចែក​បាន​គ្រប់​កម្រិត​ដែល​មាន។

យោង​តាម​គេហទំព័រ​ Verizon ​សញ្ញាណ​ Wi-Fi អាច​ខ្សោយ​នៅ​ពេល​ដែល​​​យើង​ដាក់​អង់តែន​របស់​វា​បាញ់​ចំ​​ផ្ទាំង​ជញ្ជាំង។ ដូច្នេះ​អ្នក​គួរ​ដាក់​វា​ឱ្យ​ចំ​កន្លែង​ដែល​អ្នក​ធ្វើ​ការ​។ ក៏​ប៉ុន្តែ​បើ​​ផ្ទះ​របស់​អ្នក​មាន​ច្រើន​ជាន់​នោះ​ គួរ​ដាក់​នៅ​ជាន់​ខាង​លើ​បំផុត​ដើម្បី​​ឱ្យ​ signal គ្រប​ដណ្ដប់​ផ្ទៃ​អគារ​ទាំងមូល​បាន​សព្វគ្រប់។

​អ្នក​ជំនាញ​បាន​លើក​ឡើង​ទៀត​ថា​ ​អ្នក​គួរ​ដាក់​ Router ​របស់​អ្នក​យ៉ាង​ហោច​ណាស់​ជាង​ ៣​ម៉ែត្រ​ពី​​វត្ថុ​មួយ​ចំនួន​ដូច​ជា​ទូទឹកកក​​ ​មីក្រូ​វ៉េវ​​ ​ឧបករណ៍​បំពង​សំឡេង​ ​និង​​ឧបករណ៍​ផ្សេង​ៗ​ទៀត។

២) ​បិទ​​ channel (Switch the channel)៖
​មិន​មែន​មាន​តែ​ទូរទស្សន៍​ទេ​ដែល​មាន​ channel (ប៉ុស្តិ៍) នោះ​ ប៉ុន្តែ​​ Wi-Fi ក៏​មាន​ដូច​គ្នា។ ដើម្បី​កាត់​បន្ថយ​ការ​ជ្រៀតជ្រែក​ពី​​បណ្ដាញ​​​ Wi-Fi របស់​អ្នក​ផ្សេង​ដែល​មាន​ផ្ទះ​ក្បែរ​ៗ​អ្នក​​​ ​អ្នក​គួរ​តែ​ប្ដូរ​ប៉ុស្តិ៍​វា​​ដែរ​ (ប្ដូរ​ពី​​ ១,៦​ ទៅ​១១​) ជា​ដើម។ ​​យោង​តាម​គេហទំព័រ​ Best buy ​​ប៉ុស្តិ៍​​​ចន្លោះ​ពី​ ១,៦​ ទៅ​ ១១ ខាង​លើ​ជា​ប៉ុស្តិ៍​​ល្អ​​ និង​គេ​ប្រើ​​យ៉ាង​សាមញ្ញ​បំផុត។ បើ​អ្នក​ប្ដូរ​វា​ហើយ​ តែ​វា​នៅ​តែ​យឺត​ទៀត​ សូម​​សាក​ល្បង​ប្ដូរ​ពី​​២​ ទៅ​​ ១០​វិញ​ម្ដង។

៣) ​ទិញ​អង់តែន​ប្រភេទ​អង់តែន​ដាច់​(high-gain) សម្រាប់​ជំនួយ៖
​Wi-Fi ​routers ​ខ្លះ​មាន​អង់តែន​មួយ​ ​ហើយ​ខ្លះ​ទៀត​មាន​ពីរ​ ប៉ុន្តែ​ជួន​កាល​អង់តែន​ដែល​មាន​ស្រាប់​​នេះ​មិន​អាច​​ផ្ដល់​សញ្ញាណ​គ្រប់គ្រាន់​ដល់​​អ្នក​នោះ​ឡើយ។ ដូច្នេះ​ យល់​ល្អ​អ្នក​គួរ​​ប្ដូរ​ដាក់​​អង់តែន​មួយ​ទៀត​​ប្រភេទ​ដាច់​ ឬ​គេ​ច្រើន​ហៅ​ថា​ booster ឬ​ high-gain ដើម្បី​ជំនួយ​​ដល់​​ signal ​នៅ​​ក្នុង​ផ្ទះ​របស់​អ្នក។ ​ការ​ប្ដូរ​អង់តែន​ជាង​រឿង​ងាយ​ស្រួល​មិន​​សាំញ៉ាំ​អ្វី​ទេ​ ពោល​គឺ​អ្នក​គ្រាន់​តែ​មូរ​​ខ្មៅ​ចេញ​ រួច​មួរ​​ដាក់​ថ្មី​ចូល​ជា​ការ​ស្រេច។

៤) ទិញ​ឧបករណ៍ extender សម្រាប់​ដោត​បំបែក និង​ចែកចាយ​សញ្ញាណ Wi-Fi ឱ្យ​ធំ​ទូលាយ៖
ឧបករណ៍​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Wi-Fi Range Extender ឬ​អ្នក​ខ្លះ​ហៅ​ថា Repeater មាន​មុខងារ​សម្រាប់​បង្កើន​ដែន​សុពលភាព​នៃ​សញ្ញាណ​អ៊ីនធឺណិត​ប្រើប្រាស់​បាន​កាន់​តែ​ធំ​ទូលាយ និង​ជួយ​ឱ្យ​ល្បឿន​លឿន។ វា​ក៏​អាច​ប្រើ​ជាមួយ​អង់តែន​ដាច់ (high-gain) ផង​ដែរ ដើម្បី​ជំនួយ​ដល់​សញ្ញាណ។

អ្នក​ពិនិត្យ និង​កែ​សម្រួល​អត្ថបទ (Editor) ឈ្មោះ Lincoln Spector បាន​រក​ឃើញ​ពី​អត្ថប្រយោជន៍​របស់​ឧបករណ៍​ Extender គឺ​មាន​គុណភាព​ល្អ​ជាង​ការ​ប្រើ​អង់តែន​ជំនួយ (high-gain) ទៅ​ទៀត ប៉ុន្តែ​ជាទូទៅ​តម្លៃ Extender ក៏​ថ្លៃ​ជាង high-gain ដែរ។ ជាក់ស្ដែង Wi-Fi Extender ម៉ូដែល NETGEAR N300 Wi-Fi Range Extender មាន​តម្លៃ ៧០ដុល្លារ។ សូម​បញ្ជាក់​ដែរ​ថា ឧបករណ៍ Extender នេះ​អាច​ឱ្យ​អ្នក​ប្រើ​ច្រើន​លើស​ពី​មួយ ទៅ​តាម​តម្រូវការ​ចង់​ចែក​សញ្ញាណ​ឱ្យ​ផ្សាយ​បាន​ធំ​ទូលាយ។

៥) ធ្វើ​ជា​មនុស្ស​កំណាញ់៖
ត្រង់​ចំណុច​នេះ ស្ដាប់​ទៅ​ហាក់​ដូច​ជា​កំណាញ់​បន្តិច ប៉ុន្តែ​ត្រូវ​គិត​ថា បើ​មាន​មួយ គឺ​នឹង​មាន​ពីរ ហើយ​នឹង​បន្ត​ចែកចាយ​តៗ​គ្នា​នូវ Wi-Fi របស់​អ្នក។ ល្បឿន​អ៊ីនធឺណិត​ចុះ​ខ្សោយ​ប្រសិន​បើ​មាន​អ្នក​ប្រើប្រាស់​ច្រើន​គ្នា​ក្នុង​ពេល​តែ​មួយ មិន​ចាំបាច់​ទាល់តែ Download នោះ​ទេ។

អាច​ចូល​ទៅ​បិទ​ជម្រើស​នៃ​ការ​ផ្សាយ​សញ្ញាណ Service Set Identifier (SSID) ទៅ​លើ​មនុស្ស​ដែល​មិន​ស្គាល់ នៅ​ក្នុង​បរិវេណ​កំណត់​មិន​ឱ្យ​ឃើញ​បណ្ដាញ Network របស់​អ្នក​បាន។ ធ្វើ​ដូច្នេះ គឺ​មាន​ប្រយោជន៍​ជៀសវាង​គេ​លួច​ប្រើ (hack) ដែល​ធ្វើ​ឱ្យ​ល្បឿន​អ៊ីនធឺណិត​ចុះ​ខ្សោយ​ខ្លាំង៕

 

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ entrepreneur

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចំណុច​ខុស​គ្នា​សំខាន់ៗ​​​រវាង​គំនិត​​អ្នក​មាន​ ​និង ​គំនិត​អ្នក​ក្រ​ ​នំា​ឲ្យ​មាន​វាសនា​ផ្សេង​គ្នា​

​​គន្លឹះ​សំខាន់ៗ​ដែល​អ្នក​ត្រូវ​ចាំ​​​​ដាច់ខាត​ ​ដើម្បី​​ធ្វើ​ជំនួញ​​​ដោយ​ជោគជ័យ​ ​ទោះបីជា​​មាន​ដើមទុន​តិចតួច​ក្តី​!

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

អត្ថបទពាណិជ្ជកម្ម​

ស្រាបៀរអាន់ឆ័រចាប់រង្វាន់លើកចុងក្រោយសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ​ ២០១៧-២០១៨ និងបើករដូវកាលថ្មីជូនគូស្វាមីភរិយាថ្មីឆ្នាំ​២០១៨-២០១៩

Cambodia Green Will Festival បានវិលមកជួបលោកអ្នកសារជាថ្មី តើមានអ្វីប្លែក? តោះអាន!!!

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031