អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ចប់​ហើយ​អ្នក​ពូកែ​គេង​ចំណេញ​​លួច​ Video ​គេ​បង្ហោះ​រក​លុយ YouTube ប្ដូរ​គោលការណ៍ថ្មី រឹតតែ​បន្តឹង​​ ​បើ​គ្មាន ១ម៉ឺន Views ទេ …

ចប់​ហើយ​អ្នក​ពូកែ​គេង​ចំណេញ​​លួច​ Video ​គេ​បង្ហោះ​រក​លុយ YouTube ប្ដូរ​គោលការណ៍ថ្មី រឹតតែ​បន្តឹង​​ ​បើ​គ្មាន ១ម៉ឺន Views ទេ …

ប្រាំ​ឆ្នាំ​មុន YouTube ​បាន​ដាក់​ចេញ​កម្មវិធី​ភាព​ជា​ដៃគូ (partner program) ដល់​អ្នក​រាល់គ្នា អាច​ទទួល​បាន​ប្រយោជន៍ ដោយ​រក​ប្រាក់​បាន​ពី​វីដេអូ​បង្កើត​ថ្មី និង​បង្ហោះ​ចូល​លើ​សេវាកម្ម​ចែករំលែក​វីដេអូ​ខ្នាត​យក្ស​មួយ​នេះ។ អ្នក​រាល់​គ្នា អាច​ចុះ​ឈ្មោះ​បង្កើត​គណនី​លើ​សេវាកម្ម​នេះ ដោយ​ចាប់ផ្ដើម​បង្ហោះ​វីដេអូ​ភ្លាម ក៏​អាច​ចាប់ផ្ដើម​រក​ប្រាក់​បាន​ភ្លាម។ ដោយសារ​បែបនេះ​ហើយ ទើប​ធ្វើ​ឱ្យ YouTube ក្លាយ​ជា Video Platform ​ធំ​បំផុត​នៅ​លើ​វែប ប៉ុន្តែ​ចាប់ពី​ពេល​នេះ​ទៅ YouTube តម្រូវ​ឱ្យ​វីដេអូ​មួយ ត្រូវ​មាន ១ម៉ឺន​ទស្សនា (10000-views) ទើប​អាច​រក​ប្រាក់​បាន។

ថ្មីៗ​នេះ YouTube បាន​ប្រកាស​នូវ​ការ​ផ្លាស់ប្ដូរ​មួយ ទៅ​លើ​កម្មវិធី Partner Program ​របស់​ខ្លួន ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះ​វា​ជះ​ឥទ្ធិពល​ទៅ​ដល់​ការ​រក​ប្រាក់​ពី​វីដេអូ​នីមួយៗ។ ចាប់ពី​ពេល​នេះ​ទៅ អ្នក​បង្កើត​វីដេអូ (creator) ​នឹង​មិន​អាច​ធ្វើ​ការ​ monetize ​ទៅ​លើ​វីដេអូ​របស់​គេ​បាន​ឡើយ លុះ​ត្រាតែ​វីដេអូ​នោះ មាន​ចំនួន​ទស្សនា​រហូត​ចាប់ពី 10000 view សិន​ទើប​អាច​ដាក់ monetization បាន។

ក្រុមហ៊ុន YouTube ជឿ​ថា ការ​ចាប់ផ្ដើម​បែប​នេះ នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ឱកាស​ទទួល​បាន​ព័ត៌មាន​ច្បាស់លាស់​ពី​គណនី​ដែល​ចង់​រក​ប្រាក់​ពី YouTube នោះ ថា​តើ​ជា​គណនី​ស្រប​តាម​គោលការណ៍​របស់​ខ្លួន (legit) ដែរ​ឬ​ទេ។ ចុះ​ប្រិយមិត្ត​វិញ តើ​យល់​យ៉ាងណា ចំពោះ​ការ​ផ្លាស់ប្ដូរ​ដ៏​ធំ​របស់ YouTube បែប​នេះ?

ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ theverge

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930