អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > Samsung ​អាច​នឹង​សម្ពោធ​ចេញ Galaxy Note 8 ​នៅ​ចុង​ខែ​សីហា (មុន​វត្តមាន iPhone 8)

Samsung ​អាច​នឹង​សម្ពោធ​ចេញ Galaxy Note 8 ​នៅ​ចុង​ខែ​សីហា (មុន​វត្តមាន iPhone 8)

ក្រុមហ៊ុន Samsung ​ត្រូវ​គេ​រំពឹង​ថា នឹង​បន្ត​ចេញ​អាវុធ​សម្ងាត់​របស់​ខ្លួន​ថែមទៀត​នៅ​ឆ្នាំ២០១៧ នេះ ដែល​ជា​កំពូល​ទូរស័ព្ទ​កូន​កាត់​ថេប្លេត​ជំនាន់​ថ្មី​ឈ្មោះ Galaxy Note 8។ វា​ជា​ស្មាតហ្វូន​កំពូល​ទី២ ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី Galaxy S8/S8+។ បើ​តាម​សេចក្ដី​រាយការណ៍​ថ្មី​នេះ ឱ្យ​ដឹង​ថា Samsung អាច​នឹង​ប្រកាស​ចេញ Galaxy Note 8 ​នៅ​ចុង​ខែ​សីហា​ខាង​មុខ មុន​ Apple ​បញ្ចេញ iPhone 8 ដើម្បី​ប្រជែង​ទីផ្សារ​បាន​មុន។

​សារព័ត៌មាន Korean Herald ​បាន​ចុះផ្សាយ​អំពី​ចចាមអារ៉ាម​ដែល​បាន​លើកឡើង​ថា Samsung ​នឹង​វែកមុខ Galaxy Note 8 ​នៅ​ចុង​ខែ​សីហា​ខាង​មុខ ប្រហែល​ជា​នៅ​ប៉ុន្មាន​សប្ដាហ៍​មុន ព្រឹត្តិការណ៍ Apple ​ប្រកាស​ចេញ iPhone 8។

Galaxy Note 5 ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​ខែ​សីហា ថ្ងៃ​ទី១៣ ឆ្នាំ២០១៥ ​ហើយ​មាន​លក់​នៅ​ថ្ងៃ​ទី២១ ខែ​សីហ។ ចំណែក​ឆ្នាំ​មុន ក្រុមហ៊ុន Samsung បាន​បន្ត​ដាក់​ចេញ Note 7 ​ដែល​ជា​ជំនាន់​ក្រោយ​នៃ Note 5 ​គឺ​នៅ​ថ្ងៃ​ទី២ ខែ​សីហា និង​មាន​លក់​លើ​ទីផ្សារ​ចាប់ពី​ថ្ងៃ​ទី១៩ ក្នុង​ខែ​សីហា​ដដែល។ រីឯ​របាយការណ៍​ថ្ងៃ​នេះ លើកឡើង​ថា Galaxy Note 8 ​នឹង​ត្រូវ​សម្ពោធ​នៅ​ចុង​ខែ​សីហា លឿន​ជាង​វត្តមាន iPhone 8 របស់ Apple។

ក្រុមហ៊ុន LG ​ថែមទាំង​ត្រូវ​គេ​រំពឹង​ដែរ​ថា នឹង​សម្ពោធ​ចេញ​ស្មាតហ្វូន​កំពូល​ស៊េរី​ថ្មី​ម៉ូដែល V30 ​នៅ​ប៉ុន្មាន​ខែ​ខាង​មុខ ប្រហែល​នៅ​ពិព័រណ៍​ប្រចាំ​ឆ្នាំ IFA ក្នុង​ទីក្រុង​ប៊ែរឡាំង នៅ​ដើម​ខែ​កញ្ញា​ខាង​មុខ។ ចចាមអារ៉ាម​ចុងក្រោយ​អំពី Note 8 ​បាន​រំពឹង​ថា ផេប្លេត​ជំនាន់​ថ្មី​នេះ នឹង​បង្ហាញ​ខ្លួន​ជាមួយ​អេក្រង់​ទំហំ ៦,៣អ៊ីញ ​អេក្រង់​មាន​គែម​ស្ដើង (bezel-less) ស្រដៀង​នឹង Galaxy S8 និង S8+។

Galaxy Note 8 ក៏​អាច​ត្រូវ​បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​ភ្លោះ ទំហំ 12MP​ ប្រភេទ wide-angle ​និង​មួយ​ទៀត​ទំហំ 13MP ប្រភេទ telephoto lens ​ក៏​មាន​មុខងារ​ស្កេន​ក្រយៅដៃ​នៅ​ពី​ក្រោម​កញ្ចក់​អេក្រង់​ទូរស័ព្ទ៕
ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

មាន​មិត្ត​ស្រី​​អាយុ​​បង​​ខ្លួន​ក៏​ល្អ​ម៉្យាង​ដែរ​ ទាំង​នេះ​ជា​ចំណុច​ល្អ!

ទម្លាប់​អាក្រក់​​ទាំង​ ៥​យ៉ាង​​ ដែល​ធ្វើ​ឱ្យ​អ្នកងើបមុខមិនរូចពី​ក្រ​ ទោះ​បី​ជា​មាន​ប្រាក់​ចំណូល​​សមរម្យ​ក៏​ដោយ​​

ហេតុ​អ្វី​គេ​ផ្ដល់​តម្លៃ​ លើ​​ការ​បន្ត​ការ​សិក្សា​​​ថ្នាក់​​បរិញ្ញាបត្រ​ឬ​អនុ​បណ្ឌិត​​នៅ​បរទេស​ដល់​ម្ល៉ឹង?

Sabay សម្ពោធ​កុនធំ​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ​មិថុនា​នេះ ​

អត្ថបទពាណិជ្ជកម្ម​

ម៉ាស៊ីនបោកនាពេលអនាគត គឺនៅទីនេះ

ហេតុផល ៤យ៉ាងដែលអ្នកគួរជ្រើសរើសម៉ាស៊ីនបោក LG Smart Inverter

កិច្ចព្រមព្រៀងផ្តល់អាហារូបករណ៍រួមគ្នារវាងវិទ្យាស្ថានជាតិ NIPTICT និងស្ថានទូតបារាំងប្រចាំកម្ពុជា

Panasonic ចាប់​ដៃ​គ្នា​ជា​មួយ​​ G Gear សម្ពោធ​ទូរក្លាស្សេ​ភេសជ្ជៈ​ស៊េរី​ថ្មី!

អានអត្ថបទតាមខែ

June 2018
M T W T F S S
« May    
 123
45678910
11121314151617
18192021222324
252627282930