អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > iPhone 8 មាន​ពន្លឺ​កាន់តែ​ច្បាស់​ នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) រួម​ទាំង​ IP68 អាវ​ក្រោះ​ការពារ​ទឹក​ជ្រៅ​ជាង​មុន

iPhone 8 មាន​ពន្លឺ​កាន់តែ​ច្បាស់​ នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ខ្សែ (Wireless Charging) រួម​ទាំង​ IP68 អាវ​ក្រោះ​ការពារ​ទឹក​ជ្រៅ​ជាង​មុន

​ចចាមអារ៉ាម​ដែល​ថា iPhone ថ្មី​នឹង​ចេញ​ក្នុង​ឆ្នាំ៣០១៧ នេះ នឹង​មាន​មុខងារ​សាក​ថ្ម​ឥត​ប្រើ​ខ្សែ ឬ​ហៅ​ថា​សាក​ថ្ម Wireless ​ត្រូវ​បាន​លើកឡើង​មួយ​រយៈពេល​កន្លង​មក​ហើយ ចំណែក​សេចក្ដី​រាយការណ៍​ចុងក្រោយ​នេះ ក៏​អះអាង​ដូច​គ្នា​ថា ពិត​ជា​នឹង Wireless Charging នៅ​លើ iPhone ​ជំនាន់​ថ្មី​មែន។ នេះ​បើ​ផ្អែក​តាម​ ការ​អះអាង​ពី​ប្រភព​ច្បាស់ការណ៍ ដែល​ជា​ដៃគូ​សហការ​របស់ Apple ផ្ទាល់។

បើ​ផ្អែក​តាម Wistron ដែល​ជា​ដៃគូ​សហការ​ធំ​​របស់ Apple ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា បាន​អះអាង​ទៀត​ថា iPhone 7S ឬ iPhone 8 ដែល​ចេញ​ក្នុង​ឆ្នាំ២០១៧ នេះ នឹង​ត្រូវ​ផលិត​កាន់តែ​មាន​សមត្ថភាព​ខ្ពស់​ជាង​មុន រួម​ទាំង​មាន​មុខងារ​មិន​ចូល​ទឹក (waterproof) ថែមទៀត។ Apple ថ្មីៗ​នេះ​ ទើប​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​​តៃវ៉ាន់​មួយ ក្នុង​នាម​ជា​ដៃគូ​សហការ ជួយ​ដំឡើង iPhone ឱ្យ Apple ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​នឹង​ធ្វើ​ឱ្យ​តម្លៃ iPhone ចុះ​ទាប ដើម្បី​ច្បាម​យក​ទីផ្សារ​នៅ​ឥណ្ឌា​បាន​ច្រើន​ជាង​មុន។

​តាម​ការ​ស្រង់​សំដី​នៃ​ជំនួប​ប្រចាំ​រវាង​ដៃ​ម្ចាស់​ភាគហ៊ុន​របស់​ក្រុមហ៊ុន កាលពី​ម្សិលមិញ នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Wistron ​លោក Robert Hwang បាន​មាន​ប្រសាសន៍​ថា៖ “ចង្វាក់​ផលិត iPhone លើ​ម៉ូដែល iPhone ស៊េរី​មុនៗ គឺ​មិន​មាន​ការ​ផ្លាស់ប្ដូរ​ជា​ដុំ​កំភួន​នោះ​ឡើយ ទោះបី​បន្ថែម​មុខងារ​ថ្មី​ដូច​ជា ​អាវក្រោះ​ការពារ​ទឹក (waterproof) និង​មុខងារ​សាកថ្ម​ឥត​ខ្សែ (wireless charging) ​ក៏​ដោយ ហើយ​ឥឡូវ​នេះ ត្រូវ​មាន​ការ​ធ្វើតេស្ត​ផ្សេង​គ្នា​ជា​មុន​សិន ក្នុង​នោះ​ការ​បញ្ចូល​មុខងារ waterproof នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ចង្វាក់​ផលិតកម្ម​ខ្លះៗ”។

ខណៈ​បច្ចុប្បន្ន Wistron ​ផលិត​តែ​ទូរស័ព្ទ iPhone SE អ្នក​វិភាគ​អំពី​ក្រុមហ៊ុន Apple លោក Jeff Pu និង Arthur Liao ​បាន​លើកឡើង​ថា ក្រុមហ៊ុន Apple កំពុង​ចង់​បំបែក​ចេញ នូវ​ការ​ពឹង​ផ្អែក​ជាមួយ​ Foxconn ​ក្នុង​ការ​ផលិត iPhone អេក្រង់ ៥,៥អ៊ីញ​ថ្មី​នៅ​ឆ្នាំ២០១៧ នេះ ដែល​អាច​ត្រូវ​ប្រើ​ឈ្មោះ​ថា iPhone 7s Plus។ ដូច្នេះ វា​អាច​បង្ហាញ​ខ្លួន​ជាមួយ​មុខងារ​សាកថ្ម​ឥតខ្សែ wireless charging។ ស្តង់ដារ​ការ​ពារ​ជ្រាប​ទឹក​នៅ​លើ iPhone ​បច្ចុប្បន្ន​គឺ IP67 ដែល​អាច​ការពារ​ទឹក​ក្នុង​ជម្រៅ​ប្រហែល ៣ហ្វីត និង​រយៈពេល ៣០នាទី។ ចំណែក​ស្តង់ដារ​ថ្មី​គឺ IP68 ​ដែល​នឹង​ធន់​បាន​ជ្រៅ​ជាង​មុន រហូត​ដល់ ៥ហ្វីត ជាមួយ​រយៈពេល ៣០នាទី៕

​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ techspot

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

ចង់​ស្គាល់​ចរិត​ មនុស្ស​លាក់​ពុត​ទេ? ភាគ​ច្រើន​ពួក​គេ​តែង​សម្តែង​បែប​នេះ​នៅ​មុខ​អ្នក

សៀវភៅ​ទាំង​ ១០​ដែល​សហគ្រិន​ល្បី​ៗ​ទូទាំង​ពិភពលោក​ចង់​ឲ្យ​អ្នក​អាន​ដើម្បី​កែប្រែ​ជីវិត

​​ត្រូវ​ហ៊ាន​លះបង់​​ ​៣​យ៉ាង​នេះ​សិន ​មុន​ពេល​បោះជំហាន​​​​ជោគជ័យ​ក្នុង​​​វិស័យ​ជំនួញ​

​​ហេតុផល​៤​សំខាន់ៗ ​ដែល​អ្នកមាន​គ្រួសារ​​ត្រូវ​ជំនះ​​ទិញ​ផ្ទះ​ឲ្យ​បាន​ ​ជៀសវាង​ការ​បន្ត​ជួល​គេ​រាប់​ឆ្នាំ​!

អត្ថបទពាណិជ្ជកម្ម​

ឱកាសបុណ្យភ្ជុំបិណ្ឌទទួលបានការបញ្ចុះតម្លៃពិសេសពី LG Brandshop

សន្និសីទ​រៀន​ធ្វើ​ជំនួញ​លើក​ទី​៣ ក្រោម​ប្រធាន​បទ៖ “ត្រៀម​សម្រាប់​ដំណើរ​ដ៏​វែង​ឆ្ងាយ”

ជួប​គ្នា​នៅ​ក្នុង​កម្មវិធី​វិថី សុបិន​រដូវ​កាល​ទី ​៣​នា​ថ្ងៃ​អាទិត្យ​សប្ដាហ៍​នេះ

កម្មវិធីសិក្ខារសាលាស្តីពី «សវនកម្ម និង ការគ្រប់គ្រងអាជីវកម្មនៅក្នុងសហគ្រាស»

អានអត្ថបទតាមខែ

September 2018
M T W T F S S
« Aug    
 12
3456789
10111213141516
17181920212223
24252627282930