អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > តាម ​iFixit ទើប​​គាស់ iPad Pro 10.5 ​ឃើញ​មាន RAM 4GB និង​អ្វី​​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ដឹង​

តាម ​iFixit ទើប​​គាស់ iPad Pro 10.5 ​ឃើញ​មាន RAM 4GB និង​អ្វី​​ផ្សេង​ទៀត​ដែល​អ្នក​ចង់​ដឹង​

យើង​បាន​ឃើញ​វីដេអូ​ណែនាំ​អំពី​ថេប្លេត​ស៊េរី​ថ្មី​របស់ Apple រួច​ហើយ ដែល​ជា iPad Pro អេក្រង់ ១០,៥អ៊ីញ​មិន​ធ្លាប់​មាន ហើយ​ពេល​នេះ យើង​នឹង​មក​ត្រួត​ពិនិត្យ​មើល​គ្រឿង​ក្នុង​របស់​ថេប្លេត​ទំនើប​នេះ​វិញ​ម្ដង ថា​តើ​មាន​លក្ខណៈ​សម្បត្តិ​កម្រិត​ណា​ខ្លះ?

ថ្មីៗ​នេះ ក្រុម iFixit ​បាន ឆែក​មើល​ឃើញ​នូវ​លក្ខណៈ​សម្បត្តិ hardware នៅ​លើ​ថេប្លេត iPad Pro អេក្រង់ ១០,៥អ៊ីញ​របស់ Apple។ ក្រុម​ជំនាញ​ខាង​ដោះ​មើល​គ្រឿងគ្រៅ​ឧបករណ៍​អេឡិចត្រូនិក​ទើប​ចេញ​ថ្មីៗ នេះ បាន​គាស់ iPad Pro ស៊េរី​ថ្មី​នេះ និង​បាន​រក​ឃើញ​ថា វា​ត្រូវ​បាន Apple បំពាក់​អេក្រង់​ប្រភេទ LED display អម​ជាមួយ​កម្រិត 264ppi ​និង​មាន​ទំហំ resolution 2224x1668px។

iPad Pro ​ថ្មី​នេះ ថែមទាំង​ត្រូវ​គេ​រក​ឃើញ ​បាន​ប្រើប្រាស់​បន្ទះ​ឈីប A10X របស់ Apple ​ជាមួយ M10 motion coprocessor ​ហើយ​វា ជម្រើស​មេម៉ូរី 64GB, 256GB ​និង 512GB។ ក្រៅពី​នេះ គេ​ថែមទាំង​បាន​រក​ឃើញ វា​បំបាក់​នូវ​កាមេរ៉ា​ក្រោយ​ទំហំ 12MP ហើយ​កាមេរ៉ា​មុខ​ទំហំ 7MP។ អ្វី​ដែល​យើង​មិន​បាន​ដឹង គឺ​ជា​ទំហំ RAM ​នៅ​លើ iPad Pro 10.5 ​ព្រោះ​ Apple មិន​បាន​បញ្ជាក់​ក្នុង​ពិធី​សម្ពោធ​នោះ​ឡើយ។ ឥឡូវ​នេះ ជា​ដំណឹង​ល្អ ដោយ​មាន​ការ​បញ្ជាក់​ដោយ​ក្រុមការងារ iFixit ​ហើយ គឺ​បាន​រក​ឃើញ វា​មាន RAM ទំហំ 4GB ​ដោយ​ក្នុង​នោះ បាន​បែងចែក​ឈីប 2GB LPDDR4 RAM ចំនួន២ដើម​ផ្សេង​គ្នា។

​នេះ​មាន​ន័យ​ថា វា​មាន​ទំហំ RAM ធំ​ជាង​មុន ២ដង ប្រៀបធៀប​នឹង iPad Pro អេក្រង់ ៩,៧អ៊ីញ​ស៊េរី​មុន ខណៈ​ដែល iPad Pro ​អេក្រង់ ១២,៩អ៊ីញ​ស៊េរី​មុន មាន​ប្រវត្តិ​ប្រើប្រាស់ RAM ដល់ 4GB រួច​ទៅ​ហើយ តែ​គេ​មិន​បាន​ដឹង​ថា iPad Pro ​អេក្រង់ ១២,៩អ៊ីញ​ថ្មី​នេះ មាន​ RAM ធំ​ជាង iPad Pro អេក្រង់ ១០,៥អ៊ីញ​យ៉ាង​ណា​នៅ​ឡើយ៕
​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ iFixit

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

​មហាសេដ្ឋី​ Bill Gates៖ ​​បើ​មាន​លក្ខណៈ​ទាំង​​ ៥​នេះ​​​​គឺ​ធានា​ថា​បាន​ជោគជ័យ​

​មហាសេដ្ឋី​ចិន​ ​លោក​ ចេក​ ម៉ា (Jack Ma) ៖ ក្មេង​ជំនាន់​ក្រោយ​ត្រូវ​ចាំ​ទុក​ ចំណុច​ទាំង​៤​នេះ

សេដ្ឋី​វ័យ​២៦ឆ្នាំ​​​លោក​ Brian Wong ​ថា ជីវិត​ជោគជ័យ​មិន​អាច​ខ្វះ​ចំណុច​ពីរ​យ៉ាង​នេះ​​ឡើយ

​គន្លឹះ​សន្សំ​លុយ​ពី​មហាសេដ្ឋី​មាន​ៗ​​​ក្នុង​លោក​សម្រាប់​លោក​អ្នក​ចង់​​​ក្លាយ​ជា​អ្នក​មានដែរ​

អត្ថបទពាណិជ្ជកម្ម​

វីង​ បានឈ្នះពានរង្វាន់ “សហគ្រាសសង្គម ដែលមាននិរន្តភាព”និង “សហគ្រាសខ្នាតតូចនិងមធ្យម ដែលមានការរីកចម្រើន” នៅក្នុងកម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ាន ប្រចាំឆ្នាំ ២០១៨

ឱកាសដ៏ពិសេសបំផុត ពី LG BrandShop ក្នុងឱកាល ពិធីបុណ្យអុំទូក នេះ !!

AMK “ស្រួលបោះគេ”

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ចុះអនុសារណជា​មួយ​​ Diners Club International (DCI)

អានអត្ថបទតាមខែ

November 2018
M T W T F S S
« Oct    
 1234
567891011
12131415161718
19202122232425
2627282930