អត្ថបទថ្មីបំផុត
ទំព័រដើម > បច្ចេកវិទ្យា > ​បំភ្លេច iPhone 8 ​ហើយ​ងាក​មក​​ចាប់​អារម្មណ៍​នឹង​ស្មាតហ្វូន​ទំនើប Vivo ​​វិញ នឹង​ជា​ស្មាតហ្វូន​ដំបូងគេ​បង្កប់ fingerprint ​នៅ​ក្រោម​កញ្ចក់ (Video)

​បំភ្លេច iPhone 8 ​ហើយ​ងាក​មក​​ចាប់​អារម្មណ៍​នឹង​ស្មាតហ្វូន​ទំនើប Vivo ​​វិញ នឹង​ជា​ស្មាតហ្វូន​ដំបូងគេ​បង្កប់ fingerprint ​នៅ​ក្រោម​កញ្ចក់ (Video)

ខណៈ iPhone 8 ​កំពុង​មាន​ចចាមអារ៉ាម​ពេញ​ទំហឹង អំពី​ការ​ផ្លាស់ប្ដូរ​ដ៏​ខ្លាំង លើ​រចនាបថ និង​ល្បី​ថា អាច​ផ្លាស់ប្ដូរ​បច្ចេកទេស​នៃ​ការ​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅដៃ ឱ្យ​មក​នៅ​ក្រោម​កញ្ចក់​អេក្រង់ ជាជាង​ការ​ប្រើ​នៅ​លើ​ប៊ូតុង Home។ យ៉ាងណា ទន្ទឹម​នេះ ក៏​មាន​ដំណឹង អំពី​ស្មាតហ្វូន​របស់​ក្រុមហ៊ុន​មួយ​ទៀត គឺ Vivo ដែល​មាន​ចចាមអារ៉ាម​ថា នឹង​ទំនើប​មិន​ចាញ់ iPhone ហើយ​មាន​ចំណុច​ដូច​គ្នា​នេះ គឺ​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅដៃ​ក្រោម​អេក្រង់​ទូរស័ព្ទ។

ជាក់ស្ដែង​ថ្មីៗ​នេះ មាន​លេច​ចេញ​វីដេអូ​ឃ្លីប​មួយ បង្ហាញ​អំពី​ការ​សាកល្បង បើក​សោ​ទូរស័ព្ទ​លើ​ស្មាតហ្វូន Vivo ជំនាន់​ថ្មី ដោយ​ធ្វើ​ការ​ស្កេន​ក្រយៅដៃ​នៅ​លើ​កញ្ចក់​អេក្រង់​ទូរស័ព្ទ។ ក្រុមហ៊ុន Vivo ឆាប់ៗ​នេះ នឹង​សម្ពោធ​ចេញ​ស្មាតហ្វូន​ស៊េរី​ថ្មី បង្កប់ Fingerprint Scanner ​ក្រោម​អេក្រង់ មុន​វត្តមាន iPhone 8 ​ទៅ​ទៀត។ ប្រភព​ដដែល​បង្ហើប​ថា ​នឹង​មាន​ការ​ធ្វើ​បទបង្ហាញ​ស្មាតហ្វូន​ថ្មី​ទំនើប​នៅ​ព្រឹត្តិការណ៍ MWC ​ក្នុង​ទីក្រុង​សៀងហៃ ចាប់ពី​ថ្ងៃ​ទី២៨ មិថុនា​នេះ (គឺ​បាន​ន័យ​ថា មិនមែន​មាន​ព្រឹត្តិការណ៍ MWC តែម្ដង ក្នុង​មួយ​ឆ្នាំ​នោះ​ទេ)។

តាម​វីដេអូ​នេះ ឃើញ​ថា ស្មាតហ្វូន​ពិត​ជា​ទនើប គឺ​បាន​បង្កប់​ទ្រនាប់​ស្កេន​ក្រយៅដៃ​នៅ​ក្រោម​កញ្ចក់ ដែល​គេ​អាច​ប៉ះ​ស្កេន​បាន​យ៉ាង​រហ័ស។ វីដេអូ​នេះ ហាក់​ជា​ការ​ធ្វើតេស្ត​របស់ Vivo ​ទៅ​លើ​គំរូ​បឋម (prototype) ​សម្រាប់​ស្មាតហ្វូន​ថ្មី​របស់​ខ្លួន​រួច​រាល់​ហើយ ក្នុង​នោះ​ក៏​មាន fingerprint scanner ​ដូច​ដែល​បាន​លេច​ចេញ​នៅ​ក្នុង​រូប​បែកធ្លាយ។

​អ្នក​វិភាគ​ចិន​ដ៏​ល្បី​ឈ្មោះ បាន​លើកឡើង​ថា Vivo នឹង​ចេញ​ទូរស័ព្ទ​ថ្មី​ នៅ​ថ្ងៃ​ទី២៨ មិថុនា​ខាង​មុខ ហើយ​ទូរស័ព្ទ នឹង​ត្រូវ​បាន​ឌីហ្សាញ​ទំនើប​ប្លែក ជាមួយ​បច្ចេកទេស​នៃ​ការ​ដោះសោ​ថ្មី។ យ៉ាងណា Apple នៅ​តែ​ត្រូវ​គេ​រំពឹង​ទុក​ថា នឹង​សម្ពោធ​ចេញ iPhone 8 អម​ដោយ​ការ​ឌីហ្សាញ​ថ្មី​ទំនើប បង្កប់​មុខងារ fingerprint នៅ​ក្រោម​កញ្ចក់​អេក្រង់ ហើយ​ Galaxy Note 8 ក៏​ដូច​គ្នា។ Galaxy Note 8 អាច​ត្រូវ​សម្ពោធ​ផ្លូវការ​នៅ​អំឡុង​ខែ​សីហា មុន​វត្តមាន iPhone 8៕
​ប្រែ​សម្រួល៖ រឹទ្ធិរាជ
ប្រភព៖ phonearena

ប្រសិន​ជា​អ្នក​ចូល​ចិត្ត​អត្ថបទ​នេះ​សូម​ជួយ​ Like & Shared

អត្ថបទពេញនិយម

រស់ម៉េចបានយូរ បើបារម្ភខ្លាចតែខុសនោះ

គន្លះយកឈ្នះលើខ្លួនឯង មិនបាច់គេប្រាប់

គន្លឹះ​១០​យ៉ាង​ ដើម្បី​កុំ​ឲ្យ​ស្គាល់​ពាក្យ​ថា​«​ក្រ​»​ ពី​លោក​ រ៉ូប៊ឺត គីយ៉ូសាគី ​​​អ្នក​និពន្ធ​«​ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ​»

ហេតុផល​៦​យ៉ាង​​បញ្ជាក់​ថា អ្នក​អាច​នឹង​ត្រូវ​គេ​ដេញ​ចេញ​ពី​ការងារ​ ​​ឬ ​​ធ្វើ​ការ​មួយ​ជីវិត​ក៏​​​​​មិន​រីកចម្រើន​ដែរ

អត្ថបទពាណិជ្ជកម្ម​

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

សេវាកម្មគ្រប់គ្រង Facebook Page សម្រាប់​អាជីវកម្មរបស់អ្នក! ល្បីជាងមុន! លក់ដាច់ជាងមុន

BRED Bank ​សម្ពោធ​សាខា​ថ្មី​បន្ថែម ​១ទៀត​នា​ទឹក​ដី​​សៀមរាបអង្គរ

ស្រាបៀរ HEINEKEN® និង EDM CAMBODIA នឹងរៀបចំកម្មវិធី“AFTERLIFE: DAY OF THE DEAD”

អានអត្ថបទតាមខែ

October 2018
M T W T F S S
« Sep    
1234567
891011121314
15161718192021
22232425262728
293031